ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ...
Sat,22 September 2018 (Time 01:21 AM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 1639នាក់)


ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នេះ។មើមដំឡូងមី មានទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ ហើយស្របពេលដែលមេឃធ្លាក់ភ្លៀងរាល់ថ្ងៃ បណ្តាលឱ្យដក់ទឹក នៅតាមរងដំឡូងមី មិនអាចទុកយូរនាំឱ្យរលួយខូច ទើបកសិករនាំគ្នាសម្រុកដកដំឡូងមី ដឹកលក់ឱ្យឈ្មួញនៅតាមស្តង់ជាបណ្តើរៗ ។ ជាពិសេសកសិករ រស់ នៅក្នុងភូមិភ្នំរាំង និងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ វ៉ាន់ សេង អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា៖ គាត់ទើបតែដាំដំឡូងមីបានរយ:ពេល៦ខែ នៅក្នុងចម្ការក្បែរផ្ទះរ បស់ខ្លួន លុះមេឃធ្លាក់ភ្លៀងរាល់ថ្ងៃខ្លាំងពេក ធ្វើឱ្យគាត់ព្រួយបារម្ភខ្លាចក្រែងមើមដំឡូងមី ស្អុយរលួយ ទើបនាំកូនចៅ និងជួលកម្មករឱ្យប្រញាប់ដកទាំងមើមនៅខ្ចីយកទៅលក់នៅតាមស្តង់ដំឡូងតែម្តង ។ គាត់បន្តទៀតថា៖ ទោះបីជាមើមដំឡូងមីនៅខ្ចី មិនទាន់មានម្សៅយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែទិញដែរ ដោយកាលពីមុន១គីឡូក្រាមត្រឹមតែជាង១បាតប្រាក់ថៃ ។ តែរហូតមកដល់ ពេលនេះ ស្រាប់តែតម្លៃទីផ្សារដំឡូងមីហក់ឡើងរហូតដល់២.៥៥បាត(ប្រាក់ថៃ) ដែលថ្លៃជាងឆ្នាំមុនៗ ទៅទៀត ហើយកសិករម្នាក់ៗ ខំប្រឹងនាំគ្នាសម្រុកដកលក់ ដើម្បីប្រញាប់ដាក់ដាំសារជាថ្មី ។ គាត់បន្តទៀតថា៖ កាលពីថ្ងៃម្សិលម៉ិញ ទើបដកលក់បាន៥តោន ហើយនៅថ្ងៃបន្ទាប់នេះ មិន ទាន់បានដឹកយកទៅថ្លឹងលក់នៅឡើយទេ មើលទៅគាត់អាចចំណេញសល់ប្រាក់សម្រាប់សងជំពាក់ គេ និង សល់លុយកាក់សម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ ។ បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ឡុង ស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានឱ្យដឹងថា៖ តម្លៃទីផ្សារដំឡូងមីនាពេលនេះ ពិតជាថ្លៃខ្ពស់រហូតដល់ ១គីឡូ២.៥៥បាត ឯណោះ ដូច្នេះដំឡូងដែលគាត់ដាំបានជាង១ហិកតា ហើយមិនទាន់គ្រប់អាយុត្រូវប្រមូលផលផង ក៏សម្រេចចិត្តជួលកម្មករឱ្យចូលទៅដក ដឹកលក់នៅតាមស្តង់ ។ គាត់បន្តទៀត ថា ប្រជាពលរដ្ឋសប្បាយចិត្ត ពេលឃើញតម្លៃទីផ្សារដំឡូងឡើងថ្លៃ ដោយម្នាក់ៗ ត្រៀមខ្លួនជាស្រេ ចនឹងហៅកម្មករចុះទៅប្រមូលផលទាំងចាស់ទាំងខ្ចី ព្រោះអីឈ្មួញគេមិនរើសរកអ្វីនោះទេ ឱ្យតែមាន មើមដំឡូងមីដកលក់ឱ្យគេ គឺកម្មង់ទិញទាំងអស់តែម្តង ។ គាត់សំណូមពរផងដែរ បើសិនជាទីផ្សារ ដំឡូងមីឡើងថ្លៃខ្ពស់ដូច្នេះហើយ ទោះបីជាមានកសិករប្រមូលផលច្រើន ក៏សុំកុំឱ្យឈ្មួញទម្លាក់ថ្លៃ ព្រោះគាត់សង្កេតឃើញជារៀងរាល់ពេល គឺឡើងថ្លៃពេលកសិករប្រមូលផល មួយៗ លុះឃើញប្រមូលផលគ្នាច្រើនស្រាប់តែបញ្ចុះតម្លៃរហូតដល់ទាបមិនអាចទទួលយកបានផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2079 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7391 នាក់
ខែនេះ :
23229 នាក់
3 ខែនេះ :
77848 នាក់
សរុប :
1661775 នាក់