ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកបណ្ឌិត គន់ គីមអញ្ជើញចូលរួម ក្នុងពិធីប្រគល់ប័ណ្ណ ប ស ស ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពត...
Fri,21 September 2018 (Time 06:43 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1740នាក់)


ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអគ្គលេខាធិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់ប័ណ្ណ ប ស ស ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពត ចំនួន៥៧៨នាក់។ បើយោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ យឹម ប៊ុនធឿន ប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពត បានអោយដឹងថា៖ នៅឆ្នាំ២០១៨ នេះ គណៈកម្មាធិការ​ ស អ ក ខេត្តកំពត សម្រេចការងារបានល្អប្រសើរ ហើយបន្ទាប់ពីមហាសន្និបាតសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវបានប្រគល់ជូនតំបន់ប្រតិបតិ្តការសឹករងកំពត គឺលោកបានសហការបានល្អប្រសើរ រវាងស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីដំណើរការលើភារកិច្ចធំៗជាច្រើនផងដែរ។ ជាមួយគ្នានេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា៖ អតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ លើប្រទេសជាតិ ដោយគាត់បានលះបង់ តស៊ូ ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាងដើម្បីការពារជាតិ មាតុភូមិ ហើយក្នុងឱកាសនេះ លោកក៏សូមផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធ ពិសេស បងប្អូនអតីតយុទ្ធជនទាំងអស់សូមថែរក្សាសុខភាពឱ្យបានរឹងមាំ។ ក្នុងពិធីនេះដែលលោកបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណ ដល់អតីតយុទ្ធជនក្នុងខេត្តកំពត ទាំងអស់ ដែលកន្លងមកខិតខំតស៊ូគ្រប់ឧបសគ្គដើម្បីបម្រើ និង ការពារប្រទេស ជាតិ យើង ហើយក្នុងពិធីប្រគល់ប័ណ្ណ ប ស ស ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពតចំនួន៥៧៨នាក់នេះ គឺមានប្រយោជន៍យ៉ាងធំធេង ហើយប័ណ្ណនេះវាមានតម្លៃអាចយកទៅប្រើប្រាស់សម្រាប់យកទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ ពិសេសមន្ទីរពេទ្យធំៗ នៅរាជធានីភ្នំពេញ។ លោកបណ្ឌិត គន់ គីម បានបញ្ជាក់ទៀតថា៖ តាមសំណូមពររបស់ប្រធានសមាគមពីការខ្វះខាតកន្លងមក ដូចជាបងប្អូនអតីតយុទ្ធជន មានដីហើយប៉ុន្តែខ្វះលទ្ធភាពសង់ទីជម្រកចំនួន២០គ្រួសារនោះ ឥឡូវនេះសម្តេច ហ៊ុន សែន បានសម្រេចផ្តល់ជូនចំនួន២០ខ្នង តាមសំណើររបស់ខេត្តកំពតហើយ។ ដោយឡែកចំពោះអតីតយុទ្ធជនចំនួន១៩គ្រួសារទៀត ដែលពុំទាន់មានដី ពុំទាន់មានផ្ទះ លោកនឹងជជែកជាមួយ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិតិ្តយស អោយលោកអភិបាលខេត្តជួយរកដីសម្បទានសង្គមកិច្ច តំបន់ណាមួយដើម្បីអោយជួយរកដីសម្រាប់ចែកជូនដល់បងប្អូនយើងសង់លំនៅដ្ឋាន។ ចំណែកលោកនឹងជួយរកឈើដើម្បីសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនយើង ហើយខណៈនេះលោកក៏មានមូលនិធិផ្ទះឈើចំនួន១០០ខ្នង ដែលសម្តេចតេជោ ឧបត្ថម្ភកាលពីមុន ការបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងមកនេះ។ លើសពីនេះ លោក ក៏បានដើរសាងសង់ផ្ទះឈើ នៅតាមបណ្តាខេត្ត ជាប់ព្រំ ដែន បានចំនួន៥០០ខ្នងហើយដែរ។ គណៈអធិបតី ក៏បានឧបត្ថម្ភថវិកាដល់បងប្អូនអតីតយុទ្ធជនខេត្តកំពត ចំនួន៥៧៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1697 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7009 នាក់
ខែនេះ :
22847 នាក់
3 ខែនេះ :
77466 នាក់
សរុប :
1661393 នាក់