ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីសំណេះសំណាល នៃកងកំលាំងប្រដាប់អាវុធ តំបន់ប្រតិបត្តិការសឹករងកំពត...
Sat,22 September 2018 (Time 02:14 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1444នាក់)


ខេត្តកំពត៖ ពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៃតំបន់ប្រតិបតិ្តការសឹករងកំពត ចំនួន ៤២៣នាក់ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ លោក ជាវ តាយ អភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖ កិច្ចការអ្វីក៏ដោយបើយើងមិនយកគំនិតទៅប្រើ គឺយើងអនុវត្តការងារអី្វក៏មិនទទួលបានផលវិជ្ជមាននោះដែរ។ យ៉ាងណាមិញកិច្ចការដំណើរការទៅមុខបានដោយរលូន គប្បីយើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះ ស្រាយ និង រួមគ្នាទទួលខុសត្រូវ។ ម្យ៉ាងទៀតខេត្តកំពត គឺជាខេត្តមួយជាប់ព្រំប្រទល់រវាងខេត្តញៀងយ៉ាង (វៀតណាម) សូមកងកម្លាំងប្រដាប់អាវុធទាំងដែនទឹក ដែនគោក ត្រូវតែមានកិច្ចសហប្រតិបតិ្តការ និងការពារអោយបានរឹងមាំ។ លោកអភិបាលខេត្តកំពតបានបញ្ជាក់ទៀតថា៖ កន្លងមកការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធយើង មានភាពល្អប្រសើរ រួមគ្នា សាមគ្គីភាព ដឹកនាំ គោរពច្បាប់ទាំងអស់គ្នា។ដូច្នេះខេត្តកំពតយើង ត្រូវតែមានការអភិវឌ្ឍន៍ ដូចជាអភិវឌ្ឍន៍ខេត្តទាំងមូល អភិវឌ្ឍន៍ស្ថាប័នដែលជាកងកម្លាំងប្រដាប់អាវុធ ឬក៏អភិវឌ្ឍន៍រដ្ឋបាលខេត្ត ដែលជាមន្ត្រីសាធារណៈបម្រើដល់ប្រជាពលរដ្ឋ។ លោក ជាវ​ តាយ ក៏បានបញ្ជាក់ទៀតថា៖ គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណតិ្តទី៦នេះ បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង មកលើប្រជាពលរដ្ឋ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធ ជាពិសេសបងប្អូនអតីតយុទ្ធជន ដែលគ្មានដីសង់លំនៅដ្ឋានហើយគ្មានលទ្ធភាព គឺមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិកាយសម្បទា ត្រូវមានផែន ការមួយដើម្បីឆ្លុះបញ្ចាំង ពីទំហំ តម្រូវការកងទ័ព ព្រោះមន្ទីរនេះជាអង្គភាពមួយចាំបាច់ដែលយើងត្រូវឆ្លុះបញ្ចាំង ហើយគិតគូរយ៉ាងហ្មត់ចត់។ លោកថា៖ កន្លងមកយើងមានកម្មវិធីច្រើនដែល ពាក់ព័ន្ធជាមួយមន្ទីរសង្គមកិច្ច ប៉ុន្តែការប្រារព្វក្នុងពិធីនោះ ហាក់ពុំសូវប្រព្រឹត្តទៅល្អប្រសើរនោះទេ។ ហើយចាប់ពីពេលនេះទៅ មន្ទីរត្រូវតែគិតគូរ អ្វីដែលជាទិវាជាតិ គឺដាច់ខាតត្រូវតែយកមកធ្វើ ហើយក៏មិនត្រូវនិយាយថា៖ អត់លុយនោះទេ ព្រោះខណៈនេះរដ្ឋបាលខេត្តកំពត ពិតជាមានថវិកាគ្រប់គ្រាន់ សម្រាប់ប្រារព្វទិវាជាតិមិនអោយខ្វះចន្លោះនោះឡើយ។ សូមជម្រាបថា៖ ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៃតំបន់ប្រតិបតិ្តការសឹករងកំពត សម្រាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកាចំនួន២១.១៥០.០០០រៀល​ សម្រាប់ផ្តល់ជូនមន្ត្រីកងកម្លាំងចំនួន ៤២៣នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1297 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6609 នាក់
ខែនេះ :
22447 នាក់
3 ខែនេះ :
77066 នាក់
សរុប :
1660993 នាក់