ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អនិច្ចារពលករខ្មែរ០២នាក់ ចោលជីវិតស្រុកថៃ ដោយសារ ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត និង​ រងរបួសធ្ងន់០៤នាក់..!!!
Sun,23 September 2018 (Time 12:33 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1764នាក់)


ខេត្ត​ប្រា​ជីន​បូរី៖ ប្រទេសថៃៃៈ មានករណីក្រឡាប់រថយន្ត ដោយសារតែផ្ទុះកង់ឡាន បង្កអោយពលករខ្មែរ ០២ នាក់ បានស្លាប់ និង០៤នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍នេះ បានកើតឡើង កកាលពីល្ងាច ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨។ បើតាមសមត្ថកិច្ចកម្ពុជា ដែលស្រង់ប្រភពពី ពលករ​ខ្មែរ​ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលស្លាប់ និង រងរបួស មានឈ្មោះដូចខាងក្រោមៈ ១- ឈ្មោះ ម៉ៅ ម៉ូ​លីកា ភេទ​ស្រីអាយុ​៣០​ឆ្នាំមានទីលំនៅ​ភូមិ​ខ្នាសង្កាត់​ជ្រៀវ ក្រុង​សៀមរាប ខេត្ត​សៀម​រាម។​ ២​.ឈ្មោះ ដុក លីដា ភេទ​ស្រី អាយុ​២០​ឆ្នាំមាន​ទីលំនៅ​ ភូមិឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ​អ្នករងរបួស​ ៣-ឈ្មោះ កេត គ​ន្ធា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំ រស់នៅភូមិសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធរាជធានីភ្នំពេញរបួសបាក់ចង្កេះ។ ៤-ឈ្មោះ សុង ពិសី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយសង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប របួស​ភ្នែក​ឆ្វេង​។ ៥-ឈ្មោះ ជាស៊ុយលី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មានទីលំនៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុក​ពួកខេត្តសៀមរាប ររបួសជើង។ ៦-ឈ្មោះ រឹទ្ធ សុ​លាភ ភេទ​ប្រុស អាយុ​២១​ឆ្នាំមាន​ទីលំ រស់នៅភូមិមណ្ឌល ឃុំស្វាយដង្គុម ក្រុងខេត្តសៀមរាប របួស​ក្បាល​។​ ​សមត្ថកិច្ចថៃបានបញ្ជាក់អោយដឹងទៀតថា៖ នៅ​មុនពេល​កើតហេតុ​ ពលករខ្មែរចំនួន ០៦ នាក់ ធ្វើដំណើរ​តាម​រថយន្តឈ្នួល ដើម្បី​ទៅ​ទិញ​ឥ​វ៉ាន់ នៅ​ទីក្រុង​បាងកក​ លុះមក ដល់ចំណុចកើតហេតុ រថយន្ត​ផ្ទុះ​កង់​ បណ្តាលអោយក្រឡាប់ធ្លាក់ចូលស្នាមភ្លោះតែម្តង។ ក្រោយពេលសមត្ថកិច្ចថៃ ទៅដល់កន្លែងកើតហេតុ និង ជួយយកមនុស្សចេញពីរថយន្ត ប៉ុន្តែ គួរអោយសោកស្តាយ ពលករខ្មែរ បានស្លាប់ ០២ នាក់ ទៅហើយ និង​ ០៤ នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងប្រទេសថៃ ចំណែកអ្នកស្លាប់ ត្រូវបាន​អគ្គ​កុងស៊ុល កម្ពុជា ប្រចាំ​ប្រទេស​ថៃ រៀបចំ​បែបបទ​ បញ្ជូនមក​ប្រទេស​ កម្ពុជា វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ ជាបន្តបន្ទាប់ ដើម្បី​ប្រគល់​សព​ ទៅអោយក្រុមគ្រួសារ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1132 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6444 នាក់
ខែនេះ :
22282 នាក់
3 ខែនេះ :
76901 នាក់
សរុប :
1660828 នាក់