ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេសកម្ពុជា...
Sun,23 September 2018 (Time 12:39 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1670នាក់)


ខេត្តកំពត៖ ពិធីសន្និបាតបូកសរុបការងារបោះឆ្នោតនេះ បានប្រព្រឹត្តទៅ នៅក្នុងសាលមហោស្រពខេត្តកំពត នៅរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ។ ដោយមានការចូលរួមពីសំណាក់ លោក សិុក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក លោកស្រី ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក លោកស្រីតំណាងលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការ បានមកពីគ្រប់បណ្តាខេត្ត ចំនួន២៥ ខេត្ត-ក្រុង ទូទាំងប្រទាំងប្រទេសកម្ពុជា។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងឱកាសនោះ បានបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ជាការបោះឆ្នោត ដែលរៀបចំឡើងស្របតាមរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា និងជាការបោះឆ្នោត ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា៖ តាមស្មារតីរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រាទី១ បានកំណត់នូវការ គ្រប់គ្រងប្រទេស តាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ និង របបប្រជាធិបតេយ្យ សេរីពហុបក្ស របបគ្រប់គ្រងនេះ គ្មានជនណាម្នាក់ អាចកែប្រែ និង ផ្លាស់ប្តូរបានឡើយ។ ទន្ទឹមនិងនេះ តាមស្មារតីនៃមាត្រា៧៨ នៃរដ្ឋធម្មនុញ បានកំណត់អំពីនីតិកាលរបស់រដ្ឋសភា មានរយៈពេល៥ឆ្នាំ ហើយរដ្ឋសភាមិនអាច ត្រូវរំលាយមុនផុតអាណតិ្តបានឡើយ។ ការរំលាយរដ្ឋសភា មុនផុតអាណតិ្ត អាចធ្វើទៅបានតែ ក្នុងករណីដែលរដ្ឋាភិបាលត្រូវបានរំលាយពីរលើក ក្នុងរយៈពេល១២ខែតែប៉ុណ្ណោះ។ នេះជាករណីដែលតម្រូវអោយមានការរៀបចំបោះឆ្នោត មុនផុតនីតិកាលរដ្ឋសភា។ ចំពោះការបន្តនីតិកាលរបស់រដ្ឋសភាអាចធ្វើទៅ បានតែក្នុងពេលប្រទេសជាតិមានសង្គ្រាម ឬកាលៈទេសៈពិសេសដ៏ទៃទៀត ដែលមិនអាចបោះឆ្នោតបាន ហើយការបន្តនីតិកាលរបស់រដ្ឋសភានេះត្រូវធ្វើឡើងបានមួយដង មួយឆ្នាំតាមសំណើររបស់ព្រះមហាក្សត្រ និង ត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល ហើយនេះជាករណីដែលអាចពន្យារការបោះឆ្នោត។ ក្នុងពិធីបិទសន្និបាតនាពេលនេះ លោក សិុក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានគូសបញ្ជាក់ថា៖ ការរៀបចំសន្និបាតនាពេលនេះ គឺដើម្បីបូកសរុប និងវាយតម្លៃលើលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ និងស្វែងយល់ពីបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងដំណោះស្រាយ ដើម្បីេបទពិសោធន៍យកទៅធ្វើការកែលម្អ ការបោះឆ្នោត លើកក្រោយៗទៀត អោយទទួលបានលទ្ធផលកាន់តែជោគជ័យបន្ថែមទៀត។ លោកបានបន្តទៀតថា៖ ដោយផ្អែកលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦កន្លងមកនេះឃើញថា៖ មានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួត ប្រជែង ហើយមានប្រជាពលរដ្ឋខ្មែរចំនួន៦.៩៥៦.៩០០នាក់ ស្មើនឹង ៨៣,០២% នៃប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៨.៣៨០.២១៩នាក់ បានចេញទៅបោះឆ្នោតសម្តែងឆន្ទៈក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។ លោក សិុក ប៊ុនហុក បានបញ្ជាក់ទៀតថា ដោយផ្អែកលើ បទពិសោធន៍ និងអនុវត្តនៃការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ គឺក្នុងគោលដៅបង្កើនជំនឿទុកចិត្តពីភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត មកលើគណៈកម្មការរៀបចំបោះឆ្នោត គ្រប់លំដាប់ ថ្នាក់ និង ផ្តល់លទ្ធផលបោះឆ្នោតបឋម បានឆាប់រហ័ស ត្រឹមត្រូវ ទូលំទូលាយ និងតម្លាភាព ដល់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងដើម្បីធ្វើជាព័ត៌មានអំពីលទ្ធផលនៃការបោះ ឆ្នោត មុនដំណើរការបូកសរុបលទ្ធផលបោះ ឆ្នោតបណ្តោះអាសន្ន និង លទ្ធផលបោះឆ្នោតជាផ្លូវការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
937 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6249 នាក់
ខែនេះ :
22087 នាក់
3 ខែនេះ :
76706 នាក់
សរុប :
1660633 នាក់