ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រថភ្លើង ក្រុងប៉ោយប៉ែត បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បើកកៀរបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ ទាំងព្រឹក..!!!
Sat,22 September 2018 (Time 06:38 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 3346នាក់)


ខេត្តបន្ទាយមានជ័យ៖ មានករណីមួយបានកើតឡើង ស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែតបង្កការភ្ញាក់ផ្អើលទាំងព្រឹក ដែលហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ០៥ នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នេះ។ បើតាមប្រភពពីប្រជាពលរដ្ឋ បានឃើញហេតុការណ៍នេះ នៅកន្លែងកើតហេតុ បានអោយដឹងថា៖ រថភ្លើង បើកបរពីកើតទៅលិច ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានបើកកៀរ បុរស វ័យចំណាស់ម្នាក់ ដួលបោកក្បាល បែក រងរបួសធ្ងន់ធ្ងរ សន្លប់ឈឹង ត្រូវបានរថយន្តសង្រ្គោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពីរ ជាបន្ទាន់ បុរសរងគ្រោះ ដែលត្រូវបានគេស្គាល់គាត់ថា៖ ជាអ្នកដើររើសអេតចាយ អាយុជាង៧០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និង ក្រុងប៉ោយប៉ែត ។ មជ្ឈដ្ឋានទូទាំងក្រុងប៉ោយប៉ែត ក៏ដូចជាប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវដែក ក្រុងប៉ោយប៉ែត បានអោយដឹងថា៖ សូមសំណូមពរ ទៅដល់មន្ត្រីពាក់ព័ន្ធ និង អាជ្ញាធរក្រុងប៉ោយប៉ែត សូមអោយលោកជួយធ្វើយ៉ាងណា ជូនដំណឹង ទៅដល់ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត-បន្ទាយមានជ័យ មេត្តាបើកបរក្នុងក្រុងប៉ោយប៉ែត សូមបន្ថយល្បឿន ផង នេះជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ (ថា)មានកូន មានចៅ ក្មេងតូចៗ ច្រើនណាស់ ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង។ ពាក់ព័ន្ធទៅនឹងហេតុការណ៍ រថភ្លើងបើកកៀរបុរស វ័យចំណាស់ ខាងលើនេះ។ គឺលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត លោកក៏ធ្លាប់បាន ផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង វិទ្យុ អោយពលរដ្ឋ និង អ្នកបើកបររថភ្លើង ក្នុងក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ម្តងជាពីរដងមកហើយដែល តាមប្រព័ន្ធផ្សព្វផ្សាយ សូមធ្វើយ៉ាងណា មេត្តា បើកបររថភ្លើង យឺតៗ និង ក៏ដូចជា ប្រជាពលរដ្ឋ មុនឆ្លងកាត់ ផ្លូវរថភ្លើង ត្រូវមាន ការប្រុងប្រយ័ត្នជានិច្ច រាល់ពេលរថភ្លើងទៅវិញ ទៅមក មុននិងឆ្លងកាត់។ កាលពេលថ្មីៗ លោកក៏បានមានប្រសាសន៍ថា៖ លោកនឹងស្នើរសុំ ទៅក្រសួងសាធារណៈការ សារជាថ្មីម្តងទៀត ធ្វើយ៉ាងណា អោយអ្នក បើកបររថភ្លើង ត្រូវបើកបរវបន្ថយល្បឿន ក្នុងក្រុងប៉ោយប៉ែត ដើម្បីបញ្ចៀសអោយបាន នូវ គ្រោះចរាចរណ៍ផ្លូវដែក ដែលកន្លងមករថភ្លើងផ្លូវដែក ក្រុងប៉ោយប៉ែត ក៏ធ្លាប់បាន ប៉ះទង្គិច ជាច្រើនលើកមកហើយដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1592 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6500 នាក់
ខែនេះ :
19721 នាក់
3 ខែនេះ :
71619 នាក់
សរុប :
1559788 នាក់