ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក ចំំណាយពេលអស់រយៈពីថ្ងៃ បង្រ្កាបករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន បានរនីងរណោង ដូចកំពិសតោងគ្នា...
Sun,23 September 2018 (Time 01:27 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1925នាក់)


លោក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក ចំំណាយពេលអស់រយៈពីថ្ងៃ បង្រ្កាបករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន បានរនីងរណោង ដូចកំពិសតោងគ្នា... ខេត្តបន្ទាយមានជ័យ៖ ស្រុកថ្មពួកៈ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២១៨ នៅវេលាម៉ោងនិិង១៥និង៣០នាទី កំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍ បន្ទាយឆ្មារ ចុះប្រតិបត្តិការ និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន០៣នាក់ ធ្វើតេស្តទឹកនោមសង្ស័យប្រើប្រាស់ថ្នាំញៀន នៅចំណុច ស្ពានអូតាទ្រី ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជនសង្ស័យមានឈ្មោះដួចខាងក្រោមៈ ១-ឈ្មោះ សុខ ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ (ផលវិជ្ជមាន)។ ២-ឈ្មោះ សូត្រ តឿ ភេទប្រុស អាយុ១៨ឆ្នាំ (ផលវិជ្ជមាន)។ ៣-ឈ្មោះ ហ៊ាង សុភាក់ ភេទប្រុសអាយុ២៨ឆ្នាំ (ផលវិជ្ជមាន)។ ជនដង្ស័យទាំង០៣ នាក់ រស់នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បន្ទាប់ពីធ្វើការសាកសួររួច សមត្ថកិច្ចជំនសញបានធ្វើការបន្តដើម្បីចាប់ខ្លួនអ្នកចែកចាយគ្រឿងញៀន លុះដល់វេលាម៉ោង២០និង៣០នាទី កំលាំងសមត្ថកិច្ចនគរបាល បានពួនស្ទាក់ចាប់ ចំនុចភូមិបឹងតាស្រី ឃុំគោករមៀត ឃាត់ខ្លួនបានអ្នកចែកចាយចំនួន០១នាក់ ឈ្មោះ គៀត ប៊ុត ប្រុស អាយុ៣៧ឆ្នាំ និង ស្រីស្នេហ៍០២នាក់ ឈ្មោះ រ៉ាក់ ណាវី អាយុ២៩ឆ្នាំ និងបានដកហូតវត្ថុតាងរួមមានៈ ១-ថ្នាំញៀន(wy) ចំនួន១០គ្រាប់។ ២-ម្សៅក្រាមសរថ្លាចំនួន០៥ថង់។ ៣-ទូរស័ព្ទដៃចំនួន០១គ្រឿង យកមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក។ ករណីខាងលើនេះបន្ទាប់ពីធ្វើការសាកសួរចម្លើយ ជនសង្ស័យបានសារភាព ដោយមានការអនុញ្ញាត្តិពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា ដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញបាននាំជនសង្ស័យ ឈ្មោះ គៀត ប៊ុត ទៅកាន់លំនៅដ្ឋានដែលខ្លួនស្នាក់នៅភូមិសាមគ្គី ឃុំគោករមៀត វេលាម៉ោង២៣និង៣៨នាទី ដោយបង្កើតគណ:កម្មាការមានការចូលរួមពីកម្លាំងនគរបាលការពារព្រំដែន៨០៧ និងលោកមេភូមិ ធ្វើការឆែកឆេរលំនៅដ្ឋានរកឃើញវត្ថុតាងរួមមាន៖ ១-ថ្នាំញៀន(wy)ចំនួន០៨គ្រាប់។ ២-ម្សៅក្រាមសថ្លា ចំនួន០៣ថង់។ ៣-ទូរស័ព្ទដៃចំនួន០២គ្រឿង។ ៤-ដបជក់ថ្នាំញៀនចំនួន០១។ ៥-និងធ្វើការឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ចំនួន០១នាក់ទៀត ឈ្មោះ ហ៊ីម ចាន់ ប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោកករមៀត ស្រុកថ្មពួក។ លុះឈានចូលដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨និង៤៣នាទីព្រឹក ក្រោយពីសាកសួររួច ផ្អែកតាមចំម្លើយសារភាពរបស់ជនសង្ស័យ កំលាំងជំនាញឈានបន្តឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់ ទៀត ឈ្មោះ ឃឿន ស្រីមិន ស្រីអាយុ៣៧ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា យើងបានបង្កើតគណ:កម្មាការឆែកឆេរលំលំដ្ឋាន រកឃើញវត្ថុតាងដូចខាងក្រោមៈ ១-រកឃើញថ្នាំញៀនគ្រាប់(wy)ពណ៍ក្រហមស្រោបក្នុងថង់ផ្លាស់ស្ទិចពណ៍ខៀវ ចំនួន៦០០ និងថ្នាំគ្រាប់ ពណ៍ខៀវ ចំនួន០៧គ្រាប់ ។ ២-រកឃើញប្រភេទម្សៅក្រាមសរថ្លា ចំនួន០៦កញ្ចប់ ច្រកក្នុងថង់ពណ៍សថ្លា លាក់ក្នុងធៀងត្នោត។ ៣-រកឃើញថ្នាំញៀនគ្រាប់(wy)ពណ៍ ស្រោបក្នុងថង់ផ្លាស់ស្ទិចពណ៍ខៀវចំនួន០១ថង់ ស្មើរនិង១១គ្រាប់ និងច្រកក្នុងបំពង់បឺតកន្លះថង់ចំនួន០២កំណាត់ ប្រភេទម្សៅក្រាមពណ៍សរថ្លា ច្រកក្នុងបំពង់បឺតចំនួន១២កំណាត់ ក្នុងផ្ទះបាយ របស់ជនសង្ស័យ។ ៤-បា្រក់បាតចំនួន៣០០០បាត ៥-ប្រាក់ខ្មែរ ចំនួន២៥០.០០០រៀល និងទូរស័ព្ទ១៩គ្រឿង ។ លោក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានប្រាប់ សារព័ត៌មាន(គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍) អោយដឹងថា៖ ការចុះបង្ក្រាបករណីអ្នកប្រើប្រាស់ និង អ្នកចែកចាយគ្រឿងញៀនខាងលើនេះ ត្រូវចំំណាយពេលអស់រយៈពីថ្ងៃ ក្នុងការបង្រ្កាប។ ជនសង្ស័យរួមនិងវត្ថុតាងខាងលើ កំលាំងងជំនាញបានកសាងសុំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
938 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6250 នាក់
ខែនេះ :
22088 នាក់
3 ខែនេះ :
76707 នាក់
សរុប :
1660634 នាក់