ក្រុមហ៊ុន រ៉ុង លិញ លិញ ត្រូវបានបញ្ជប់ការប្តឹងផ្តល់គ្នាជាមួយលោក តូ សុភា ក្រោយពីមានរឿងយល់ច្រឡំគ្នាបន្តិចបន្តួច... បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន រ៉ុង លិញ លិញ អុិនវេសមិន ដែលមានទីតាំងនៅក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលជាក្រុមហ៊ុនឯកជនរបស់លោក អឹុង ម៉េងតឹក ជាម្ចាស់ក្រុមហ៊ុនបានបើកសន្និសិទ្ធការសែត ដើម្បីបញ្ជាក់អោយ ឯកឧត្តម លោកជំទាវ និងបងប្អួនប្រជាពលរដ្ឋ បានជ្រាបជាសាធារណ: នៅពេលនេះការវិវាទជាមួយក្រុមហ៊ុន រ៉ុង លិញ លិញ អុិនវេសមិន ជាមួយលោក តូ សុភា ដែលជាដៃគួក្រុមហ៊ុនត្រូវបានបញ្ចប់ជាស្ថាពរ ក្រោយពីមានការយល់ច្រលំគ្នាបន្តិច បន្តូចនិងមានការប្តឹងផ្តល់គ្នាទៅដល់តុលាការផងដែរ។ ក្នុងសន្និសីទការសែតបញ្ចប់វិវាទនេះគេសង្កេតឃើញថា ក្រោមអធិបតីភាពរបស់លោក ឧកញ៉ា សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត លោកគាត់ ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងបងប្អួនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។ ក្នុងនេះផងដែរក៏មានការបង្ហាញនៅលិខិត ស្នាមដើម្បីបញ្ជាក់ថា ក្រុមហ៊ុនមួយនេះមានច្បាប់ត្រឹមត្រូវ និងច្បាប់អនុញ្ញាតអោយបំបែកក្បាលដីត្រឹមត្រូវពីមន្ត្រីពាក់ព័ន្ធផងដែរ។ ដូច្នេះសូមឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី ដែលមានបំណងចង់ទិញដីល្វែងរបស់ក្រុមហ៊ុន រ៉ុង លិញ លិញ ដើម្បីសាងសង់ផ្ទះដើម្បីរស់នៅ សូមប្រញាប់រួសរាន់ឡើង ហើយក៏សូមបញ្ជាក់ដែរថា ក្រុមហ៊ុន រ៉ុង លិញ លិញ មានផ្ទៃដីសរុបទាំងអស់៤០ហិចតា ក្នុងនោះ៣ហិចតា សំរាប់ពុះដីល្វែង និង៣៧ហិចតាទៀត ជាគំរោងបើក កាសុីណូ អាគារធំៗខ្នាតអន្តរជាតិ ខុនដូ និងមានអាងហែលទឹក សួនច្បារ ហើយចំនែកផ្លូវមានប្រវែងទទឹងរហូតទៅដលើ២០ម៉ែត (ក្រាលកៅស៊ូ) ក្នុងនេះផងដែរសំរាប់ក្រុមហ៊ុនមួយនេះបានរៀបចំប្រព័ន្ធលូ ទឹក ភ្លើងរួចជាស្រេចជួនដល់បងប្អួន។ ក្នុងសន្និសីទការសែតនេះផងដែរលោក សាន ស៊ានហូ បានអំពាវនាវអោយប្រជាពលរដ្ឋ និងក្រុមហ៊ុនពុះដីល្វែងទាំងអស់ត្រូវទៅសុំច្បាប់អនុញាតិបំបែកក្បាលដី និងច្បាប់អនុញាតិសាងសង់អោយបានគ្រប់ៗគ្នា ហើយលោកអភិបាលបន្តផ្តាំផ្ញើទៅដល់បងប្អួនប្រជាពលរដ្ឋថា៖ មុននិងទិញដីល្វែង ត្រូវសើុបអោយបានច្បាស់ថា ក្រុមហ៊ុនពុះដីល្វែងមួយនិងមានប្លង់ត្រឹមត្រូវដែរឬទេ ហើយក្នុងការបំបែកក្បាលដីមានលិខិតស្នាមអនុញាតពីស្ថាប័នពាក់ព័ន្ធរឺក៏អត់ ហើយប្រសិនគ្មាន លិខិតអនុញាតបំបែកក្បាលដីនោះទេ សូមកុំទិញអោយសោះ ព្រោះនេះជាក្រុមហ៊ុនបោកប្រាស់តែប៉ុណ្ណោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា