ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពីនាក់តាយាយ អកុសលអ្វីម្លះ ត្រូវរថយន្តបុកដាច់ជាពីកំណាត់ ស្លាប់យ៉ាងអាណោចអាធ័ម...
Tue,25 September 2018 (Time 09:05 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 853នាក់)


ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​អោយអាណោចអាធ័មណាស់លោកអើយ… ខ​ណៈតាយាយ២នាក់ កំពុង​ជិះ​ម៉ូតូ​ដោយមាន​បី​ចៅ​អាយុ៨ខែ ទៅ​ទិញ​ថ្នាំ ស្រាប់ តែជួបគ្រោះអកុសល ត្រូវ​រថយន្តបុក​ពីក្រោយ បបណ្តាលអោយស្លាប់ ហហើយដាច់ជាពីកំណាត់ ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៌រន្ធត់មួមួយនេះ បានកើត​ឡើង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ លើ​ដង​ផ្លូវជាតិ​លេខ​២៥៨ D ចំណុច ៩៩ ក្នុងភូមិស្នួលទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ​ឈ្មោះ សៀក សេ អាយុ៥៧ឆ្នាំ ប្រពន្ធ​ឈ្មោះ ចៀប ឡេង អាយុ៦៥ឆ្នាំ ចៅស្រី​ដែល​រួច​ជីវិត ឈ្មោះ ម៉ី លី​ឌៀ អាយុ៨ខែ។ ជនរងគ្រោះ​ទាំង៣នាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​សង់ សេ125 ពណ៌​ខ្មៅ សេរី​ឆ្នាំ2003 ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1H-3170។ ប្រភពបានប្រាប់ថា៖ មុនពេល​កើតហេតុ ជនរងគ្រោះ​ជា​ប្តី បាន​បើកបរ ដឹក​ប្រពន្ធ និង​ចៅ គ្រោង​ទៅរក​ទិញ​ថ្នាំ នៅ​ផ្សារ​អូរ​បី​ជាន់ អោយចៅលេប លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ត្រូវ​រថយន្ត​មួយគ្រឿង បើបើកបរស្របទិសគ្នា បានបុក​កិនពីក្រោយពេញ ទំហឹង បណ្តាល​អោយពីនាក់ តា យាយ ស្លាប់​យ៉ាង​អាណោចអាធ័ម (យាយ​ដាច់​ជាពីកំណាត់) ឯ​ចៅស្រី​គ្រាន់តែ​រងរបួស​តិចតួច ស្រែកយំ​លើ​ទ្រូង​ជីដូន។ ក្រោយ​កើតហេតុ ជនបង្ករ​បាន​រត់គេច​ខ្លួន ដោយ​បន្សល់ទុក​រថយន្ត នៅ​ចំណុច​ភូមិ​ចំ​កាគរ ឃុំ​ស្វាយចេក រីឯ​សព​រងគ្រោះ ត្រូវបាន​សាច់ញាតិ នាំយកទៅ​តម្កល់​នៅ​វត្ត​សាមគ្គី​វ័​ន្ត ហៅ​ស្នួល​ត្រេ​ត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
849 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6161 នាក់
ខែនេះ :
21999 នាក់
3 ខែនេះ :
76618 នាក់
សរុប :
1660545 នាក់