ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ស្លាប់ម្នាក់ របួសធ្ងន់ស្រាលបីនាក់ដោយសារមច្ចរាជរន្ទះបាញ់ប្រហារ.!!!
Thu,27 September 2018 (Time 07:46 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 865នាក់)


ខេត្តកំពត៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែ និងបីនាក់ទៀតបានរងរបួសធ្ងន់ ស្រាលដោយសាររន្ទះបាញ់សម្លាប់ ខណៈពួកគេទាំង៤នាក់បាននាំគ្នាទៅឃ្វាលក្របីនៅចំណុចក្រោយផ្ទះរបស់ខ្លួន។ ហេតុការណ៍គួរឱ្យសង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចវាលស្រែក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ តាមការរៀបរាប់ពីសំណាក់ក្រុមគ្រួសារយុវជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុយុវជនរងគ្រោះ ព្រមទាំងយុវជនបីនាក់ផ្សេងទៀតបាននាំគ្នាទៅឃ្វាលក្របីនៅឯវាលស្រែខាងក្រោយផ្ទះ លុះបន្តិចក្រោយមកមេឃក៏ភ្លៀងនិងមានរន្ទះបាញ់ក្តុងក្តាំងនៅចំណុចនោះបណ្តាលឱ្យយុវជនម្នាក់ស្លាប់និងបីនាក់ទៀតរងរបួសធ្ងន់ ស្រាលតែម្តង។ ពាក់ព័ន្ធនឹងករណីខាងលើ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍រន្ទះបាញ់ខាងលើមានគ្នា៤នាក់សុទ្ធតែជាសិស្សសាលា រួមមាន៖ ទី១-ឈ្មោះ ផេង សុដា ភេទប្រុស អាយុ២៣ឆ្នាំ(ស្លាប់) ទី២-ឈ្មោះ ហួន ម៉ុក ភេទប្រុស អាយុ២១ឆ្នាំ របួសធ្ងន់ ទី៣-ឈ្មោះ លេន ចាប ភេទប្រុស អាយុ១៩ឆ្នាំ របួសស្រាល និងទី៤-ឈ្មោះ ពៅ ប៊ុនថៃ ភេទប្រុស អាយុ២២ឆ្នាំ របួសស្រាល។អ្នកទាំងអស់គ្នារស់នៅភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នយុវជនដែលស្លាប់ដោយសាររន្ទះបាញ់ត្រូវបានក្រុមគ្រួសារកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ដោយឡែកយុវជនដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1149 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6461 នាក់
ខែនេះ :
22299 នាក់
3 ខែនេះ :
76918 នាក់
សរុប :
1660845 នាក់