ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ម៉ម ប៊ុននាង ក្រុមហ៊ុនរោងចក្រសីុម៉ង់ត៍ចក្រីទីង គួរផ្តោតការយកចិត្តទុកដាក់ពីការដឹកជញ្ជូនផលិតផលដែលនាំឱ្យខូតខាតផ្លូវថ្នល់...
Thu,27 September 2018 (Time 05:19 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1260នាក់)


ខេត្តកំពត៖ ក្រុមហ៊ុនផលិតសីុម៉ងចក្រីទីង គួរផ្តោតសំខាន់នូវការដឹកជញ្ជូនផលិតសីុម៉ង់ត៍របស់ខ្លួនឆ្លងកាត់ផ្លូវនានា ដែលធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។ ការលើកឡើងបែបនេះជាប្រសាសន៍របស់ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ដែលអមដំណើរដោយ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងប្រតិភូជាច្រើនរូប នៅរោងចក្រសីុម៉ង់ត៍ចក្រីទីង ក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។ លោក ម៉ម ប៊ុននាង បានបន្តទៀតថា៖ ដោយផ្តោតសំខាន់ទៅលើហេដ្ឋារចនាផ្លូវថ្នល់ លោកតម្រូវឱ្យក្រុមហ៊ុនផលិតសីុម៉ង់ត៍មួយនេះជួយពន្លឿនក្នុងការជួសជុលផ្លូវថ្នល់ដោយទំនូលខុសត្រូវខ្ពស់ ដូចជាត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ហើយកិច្ចការនេះចាត់ទុកជាការជួយគ្នាទៅវិញទៅមក។លោកបានបញ្ជាក់ទៀតថា ការវិយោគទន់នៅតំបន់នេះ ក្រុមហ៊ុនពិតជាមានភាពរីកចម្រើនយ៉ាងលើសលប់ ដូច្នេះក្រុមហ៊ុនគួរតែផ្តោតការយកចិត្តទុកដាក់ពីបញ្ហាប្រឈមដែលបានរៀបរាប់ខាងលើ ដោយតម្រូវឱ្យក្រុមហ៊ុនត្រូវតែប៉ះប៉ូវរាល់ការខូចខាតផ្លូវ ខណៈការដឹកជញ្ជូនសីុម៉ង់ត៍រាប់លានតោន ក្នុងមួយឆ្នាំៗឆ្លងកាត់នានា ពិសេសដងផ្លូវក្នុងខេត្តកំពត។ សូមជម្រាបថា៖ បើតាមប្រសាសន៍របស់ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានលើកឡើងផងដែរ ពីការដឹកជញ្ជូនផលិតផលសីុម៉ង់ត៍ឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយ ហើយក៏បានធ្វើឱ្យផ្លូវថ្នល់ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ជាមួយនេះ លោកអភិបាលខេត្តកំពតបានជំរុញដល់ក្រុមហ៊ុនផលិតសីុម៉ង់ត៍ចក្រីទីង ត្រូវតែទួលខុសត្រូវ ពិសេសត្រូវពិនិត្យស្ថានភាពផ្លូវដែលចូលទៅក្នុងរោងចក្រសីុម៉ង់ត៍ដែលកំពុងរងការខូចខាតនាពេលនេះ ហើយក្រុមហ៊ុនត្រូវតែប្រកាន់យកនូវភាពសុក្រិត្យដោយមិនអាចធ្វើព្រងើយតន្តើយនោះទេ។ ដោយឡែកបើតាមការឱ្យដឹងពីប្រធានក្រុមហ៊ុនរោងចក្រសីុម៉ង់ត៍ បានអះអាងថា រោងចក្រនេះមានសមត្ថភាពនាំចេញសីុម៉ង់ត៍ចំនួន ១.២០០.០០០តោនក្នុងមួយឆ្នាំៗ ដោយក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ៣៨១នាក់។ ជាមួយគ្នានេះក្នុងកិច្ចជំនួបពិភាក្សានានា ទាក់ទិនចង្វាក់ផលិតកម្មសីុម៉ង់ត៍ចក្រីទីង ភាគីទាំងពីរក៏បានព្រមព្រៀងគ្នារាល់សំណូមពរទាំងឡាយ ដែលអាជ្ញាធរខេត្តកំពតបានលើកឡើងខាងលើរួចហើយដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
938 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6250 នាក់
ខែនេះ :
22088 នាក់
3 ខែនេះ :
76707 នាក់
សរុប :
1660634 នាក់