ខេត្តកំពត៖ ចាប់ពីពេលនេះទៅ សូមលោកអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវតែមានចំណាត់ការដល់បុគ្គលរំលោភបំពានដីរដ្ឋ ពិសេសត្រូវវែកមុខជននៅពីក្រោយនៃរំលោភការទន្ទ្រាននេះអោយឃើញ។ ការលើកឡើងបែបនេះខណៈ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋ បានដឹកនាំកិច្ចប្រជំុគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត។ លោកអភិបាលខេត្តកំពត ក៏បានជំរុញដល់លោកអភិបាលក្រុង-ស្រុក ត្រូវតែចាត់វិធានការឱ្យបានហ្មត់ចត់ចំពោះបុគ្គលដែលទន្ទ្រានដីរដ្ឋ ដូចជា មាត់ព្រែក បឹងបួ ប្រឡាយជាដើម ដោយត្រូវតែជូនដំណឹងឬធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយបើបុគ្គលនោះនៅតែរឹងរូស ត្រូវតែអនុវត្តតាមផ្លូវច្បាប់ទៅលើបុគ្គលរំលោភបំពានដីសាធារណៈរបស់រដ្ឋ ដោយមានអង្គភាពជំនាញពាក់ព័ន្ធ និងស្ថាប័នច្បាប់ចូលរួមផងដែរ។លោក ជាវ តាយ បានលើកឡើងផងដែរថា ចំពោះបុគ្គលដែលបំពានច្បាប់ ត្រូវមានភស្តុតាងច្បាស់លាស់សម្រាប់ដាក់បន្ទុក ចឹងក្រុមការងារដែលបានបង្កើតឡើងដែលត្រូវបានឱ្យ លោក បិុល កុសល អភិបាលរងខេត្តជាអ្នកមើលការខុសត្រូវនិងមានមន្ទីរអង្គភាពជាសាមី ដើម្បីដឹកនាំក្នុងកិច្ចការនេះ ដោយមានការចូលរួមពីសំណាក់មេធាវីមួយចំនួនផង។ លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តដាច់ខាតត្រូវតែធ្វើបែបនេះ ព្រោះបច្ចុប្បន្ន អ្នកគោរពច្បាប់ នៅតែគោរព ឯអ្នកបំពាន នៅតែបំពានដដែល ហើយសព្វថ្ងៃនេះមានអ្នកបំពានច្បាប់ច្រើនជាអ្នកគោរពច្បាប់ ព្រោះថាអ្នកបំពានបានផលប្រយោជន៍ ចំណែកអ្នកគោរពបានត្រឹមតែសោកា បានន័យថា គេធ្វើបាន ប៉ុន្តែយើយមិនអាចធ្វើបានឡើយ។ ជាមួយនេះ លោកអភិបាលខេត្តក៏បានដាស់តឿនដល់មន្ត្រីរាជការទាំងអស់សហការធ្វើកិច្ចការទាំងអស់គ្នា ហើយត្រូវស្វែងយល់ថា តើអ្នកគោរពច្បាប់ រវាងអ្នកបំពានច្បាប់ អ្នកណាមួយជាអ្នកត្រូវ..?លោកថា រដ្ឋបាលក្រុង-ស្រុកមានអំណាចគ្រប់គ្រាន់ក្នុងការប្រើសិទ្ធិក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព ហើយធ្វើបានឬធ្វើមិនបានស្ថិតលើមនសិការរបស់ខ្លួន។ចឹងបើយើងគិតថាអ្វីដែលខុស អ្វីដែលត្រូវនោះគឺអាចធ្វើទៅបានហើយ ព្រោះរដ្ឋបាលខេត្តពុំមានពេលវេលាណាចុះទៅអនុវត្តផ្ទាល់ជូនដល់ក្រុង-ស្រុកនោះទេ ប៉ុន្តែរដ្ឋបាលខេត្តគ្រាន់តែមានកាតព្វកិច្ចពិនិត្យមើលថា តើរដ្ឋបាលក្រុង-ស្រុក អនុវត្តមានប្រសិទ្ធភាពដែរឬទេ.?៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា