ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
របួសធ្ងន់៤នាក់ ដោយសារយានយន្តបីគ្រឿងព្រលះគ្នាពេញទំហឹងនៅលើផ្លូវជាតិលេខ៣ សង្ស័យមកពី ដីហុយមើលផ្លូវមិនឃើញ...
Mon,01 October 2018 (Time 10:35 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 774នាក់)


ខេត្តកំពត៖ មនុស្ស៤នាក់បានរងរបួសធ្ងន់ ដេករដូករណែលពេញទ្រូងផ្លូវ ខណៈយានយន្តបីគ្រឿងបានប៉ះទង្គិចគ្នាយ៉ាងដំណំ លើផ្លូវជាតិលេខ៣។ តាមសេចក្តីរាយការណ៍ពីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង១៥និង០៩នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ រវាងរថយន្តនិងម៉ូតូ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹងក្នុងទិសដៅបញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ៣ត្រង់ចំណុចភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ ម៉ូតូ២គ្រឿងរងការខូចខាត និងរថយន្តម៉ាកហាយលែនឌ័រមួយគ្រឿងក្រឡាប់ផ្ងារជើងបួនឡើងលើរងការខូចខាតជាមធ្យមផងដែរ។ សមត្ថកិច្ចបានឲ្យដឹងផងដែរថាមធ្យោបាយដែលពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចររួមមាន៖ ១/- ម៉ូតូដែលរងការខូចខាតម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី ២០១៥ ពាក់ផ្លាកលេខកំពត 1L- 4784 បើកបរដោយឈ្មោះ វ៉ិត វង់ ភេទប្រុស អាយុ៥៧ ឆ្នាំ ជាកសិកររស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត (រងរបួសធ្ងន់) អ្នករួមដំណើរម្នាក់ឈ្មោះ វ៉ិត វីត ភេទប្រុស អាយុ២៨ឆ្នាំ ជាកូន(រងរបួសធ្ងន់)។ ២/- ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១៨ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ វ៉ិត វី ភេទប្រុស អាយុ២១ ឆ្នាំ (រងរបួសធ្ងន់)និងអ្នករួមដំណើរម្នាក់ឈ្មោះ វ៉ិត វឹន ភេទប្រុស អាយុ១៩ ឆ្នាំ(របួសធ្ងន់)អ្នករងរបួសទាំងអស់ រស់នៅភូមិឃុំជាមួយគ្នាខាងលើ ហើយត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ប្រភពបន្តថា ម៉ូតូទាំងពីរគ្រឿងមានទិសដៅពីលិចទៅកើត រីឯរថយន្ត(ម៉ាកហាយលែនឌ័រ) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AD 3862 (មានទិសដៅពីកើតទៅលិច) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅផ្ងាជើងបួនឡើងលើនៅកន្លែងកើតហេតុ។ បច្ចុប្បន្នយានយន្តទាំងបីគ្រឿងសមត្ថកិច្ចជំនាញបាននាំមករក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពត ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ទាក់ទិននឹងករណីគ្រោះថ្នាក់នេះ សមត្ថកិច្ចបានអះអាងប្រាប់អ្នកយកពត៌មាននៅចុងក្រោយថា កត្តាគ្រោះថ្នាក់ចរាចរដែលកើតឡើងខាងលើនេះ បើតាមប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ បណ្តាលមកពីផ្លូវហុយខ្លាំងពេក ហើយផ្លូវមានជង្ហុកខ្លះផង ពេលនោះរថយន្តបើកក្នុងល្បឿនលឿន មើលម៉ូតូមិនឃើញ ទើបបណ្តាលឲ្យមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរបែបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1100 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6412 នាក់
ខែនេះ :
22250 នាក់
3 ខែនេះ :
76869 នាក់
សរុប :
1660796 នាក់