ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកដី និងម៉ូតូ បណ្តាលឱ្យមានអ្នករងរបួស ០៣នាក់ និងស្លាប់ម្នាក់ នៅកន្លែងកើតហេតុ...
Mon,01 October 2018 (Time 11:46 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 787នាក់)


ខេត្តបន្ទាយមានជ័យ៖ (ក្រុងប៉ោយប៉ែត) ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដ៏រន្ធត់ បណ្តាលឱ្យមានអ្នករងរបួស ០៣នាក់ និងស្លាប់ម្នាក់នៅកន្លែងកើតហេតុ។ ដែលហេតុ ការណ៍នេះ បានកើតឡើង នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង២០នាទី លើផ្លូវជាតលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយ៍ដឹកអ្នកដំណើរ ស៊ូជីង ចម្ងាយប្រហែ ល ៥០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់និងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា៖ មានម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ខៀវ ពុំមានស្លាកលេខ (ជិះគ្នា០៤នាក់) បើកបរចេញ ពីអាហារដ្ឋាន អូរខៃដន ហើយបើកសសៀរខាងឆ្វេងដៃ (ពីកើតទៅលិច ) បើកជិតដល់ចំណុចកើតហេតុបានសិុីញ៉ូស្តាំ ហើយឆ្លងផ្លូវ ផុតគំនូស ពាក់កណ្តាលទ្រូងផ្លូវ បានបន្តិច ស្រាប់តែមានរថយន្តដឹកដី ០១គ្រឿង ម៉ាកហុីណូ ពណ៌ស ពុំពាក់ស្លាកលេខ បើកពីកើតទៅលិច បានកៀរនិងម៉ូតូខាងលើ បណ្តាលអោយម៉ូតូខ្ទាតទៅមុខ ហើយចំណែកអ្នកជិះម៉ូតូខាងក្រោយ បានធ្លាក់ចូលកង់ក្រោយ ខាងស្តាំរថយន្ត បណ្តាលអោយកិនស្លាប់មនុស្សស្រីម្នាក់ និងរងរបួសស្រាល០៣នាក់ ។ អ្នករងរ បួស និងអ្នកស្លាប់មានឈ្មោះ ដូចខាងក្រោម៖០១.ឈ្មោះ ម៉ៅ ស្រីអូន ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរបុគ្គលិកសាលារៀនអេលីហ្គឹន(រងរបួសស្រាល)អ្នកបើកបរម៉ូតូ ។ ០២.ឈ្មោះ ឌឿន ស្រីម៉ៅ ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរកម្មករសំណង់ (រងរបួសស្រាល) អ្នករូមដំណើរលើម៉ូតូ។០៣.ឈ្មោះ សំ ស្រីទាវ ភេទស្រី អាយុ២១ ឆ្នាំ មុខរបរធ្វើស្រែ (រងរបួស ស្រាល) អ្នករួមដំណើរលើម៉ូតូ។០៤.ឈ្មោះ ខុន ភត្ត្រា ភេទស្រី អាយុ១៦ ឆ្នាំ មុខរបរបុគ្គលិកសាលរៀន អេលីហ្គឹន (ស្លាប់នឹង កន្លែង) អ្នករួមដំណើរលើម៉ូតូ ។ លោកអនុសេនីយ៍ឯក សុិន ដូនី បានប្រាប់ អង្គភាព ព្រាប ស ព័ត៌មានថា៖ អ្នកទាំងបួននាក់ខាង លើ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកបានបន្តទៀតថា៖ ចំនែកអ្នកបើកបររថយន្ត (ក្តាប់ឈ្មោះពុំបាន) បានទុករថយន្តចោល ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ នៅក្នុងនោះផងដែរ ក៏មានវត្តមាន លោកនួន នីគីដា អ្នកជួយផ្នែក មនុស្សធម៌ គ្មានព្រំដែន បានចុះមក ជួយ សម្អាត សាកសព រួចដឹកយកមកតម្កល់ នៅវត្តផ្សារកណ្តាល រង់ចាំសាច់ញាតិ មកធ្វើបុណ្យ។ លោកសុិន ដូនី បានបញ្ជាក់ បន្ថែមទៀតថា៖ ចំពោះរថយន្តបង្ក លោកនៅកំណត់អត្តសញ្ញាណ មិនទាន់បាននោះឡើយ ហើយលោកនិងបើកការសុើបអង្កេត រកម្ចាស់រថយន្ត មកទទួលខុសត្រូវ ចំពោះមុខច្បាប់។ បច្ចុប្បន្ន សមត្ថកិច្ចចរាចរណ៍ បានយកម៉ូតូ (ខូចស្រាល)និងរថយន្ត(ខូចស្រាល) មករក្សា ទុកនៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1122 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6434 នាក់
ខែនេះ :
22272 នាក់
3 ខែនេះ :
76891 នាក់
សរុប :
1660818 នាក់