ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុងប៉ោយប៉ែតៈ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរង ទទួលការងារចរាចរណ៍ក្រុងប៉ោយប៉ែត បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ ចុះរាបចំសណ្តាប់ធ្នាប់ ជួយកែសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ...
Tue,04 September 2018 (Time 09:17 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 2119នាក់)


ក្រុងប៉ោយប៉ែត៖ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិរង ទទួលការងារចរាចរណ៍ និង លោក វរសេនីយ៍ត្រី ញែន អុយអៀង អធិការង ទទួលការងារសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែត និង នាយរងប៉ុស្តិ៍ បានសហការណ៍គ្នា ចុះរាបចំ សណ្តាប់ធ្នាប់ និង កែសម្រួលចរាចរណ៍ នៅចំនុច ផ្សារថ្មីប៉ោយប៉ែត និង ផ្សារត្រី ស្ថិតភូមិបាលិលេយ្យ០១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅព្រឹក ថ្ងៃ អង្គារ ទី ០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលា ម៉ោង ០៨ និង ១០ នាទីព្រឹក។ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា ព្រមទាំងកងកម្លាំង បានចុះធ្វើការណែនាំ ដល់អាជីវករ លក់ដូរ នៅលើចញ្ចើមផ្លូវ ជុំវិញបរិវេណផ្សារត្រី និង ផ្សារថ្មីប៉ោយប៉ែត និង ជួយកែ សម្រួលចរាចរណ៍ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ គឺលោក បានធ្វើការណែនាំ និង ហាមមិនអោយអាជីវករ លក់ដូរ លើចិញ្ចើមផ្លូវសាធារណៈ និង យានជំនិះគ្រប់ប្រភេទ រទេះចត ឬដាក់លក់លើផ្លូវ តទៅទៀតនោះទេ។ ក្នុងការចុះរាបចំសណ្តាប់ធ្នាប់ នៅព្រឹកនេះផងដែល សមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូ ដែលឈប់ចតគ្មានសណ្ដាប់ធ្នាប់ជារៀងរាល់ថ្ងៃនោះបានចំនួន១៩គ្រឿង យកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីណែនាំដល់ម្ចាស់ ម៉ូតូ ទាំងអស់ អោយបានយល់ដឹងពីច្បាប់ចរាចរណ៍ និង ផ្នែកសណ្តាប់ធ្នាប់ ដើម្បីបញ្ជាសការកកស្ទះចរាចរណ៍ ដែលប្រជាពល រដ្ឋធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក មានភាពងាយស្រួល ក្នុងការធ្វើដំណើរ ព្រមទាំងជុំវិញ បរិស្ថាន សំរាម ម្ចាស់ផ្ទះ ឬ ម្ចាស់តូប ត្រូវមានការវិចខ្ចប់ទុកដាក់ក្នុងធុងសំរាម អោយបានត្រឹមត្រូវ ដើម្បី បរិស្ថានស្អាត សណ្តាប់ធ្នាប់ល្អ។ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិរង នគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែត បាន មានប្រសាសន៍ ផ្តាំផ្ញើរដល់បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារថ្មីប៉ោយប៉ែត និង ផ្សារត្រី ក៏ដូចជាអ្នករត់ម៉ូតូឌុម សូមអោយបងប្អូន ចូលរួមគោរពច្បាប់ទាំងអស់គ្នា គឺហាមឈប់ ចត ឬ លក់ដូរ លើចិញ្ចើមផ្លូវសារធារណៈ តទៅទៀត បើនៅតែមានចតម៉ូតូ ឬចតលក់ដូរ នៅលើចិញ្ចើមផ្លូវ នៅពេលលើកក្រោយៗទៀត សមត្ថកិច្ច និង មានវិធានការចាប់ផាកពិន័យ និងសំណូមពរ ដល់ម្ចាស់តូបលក់ដូរ ក្នុងបរិវេណផ្សារ សុំចូលរួមជួយសម្អាត បរិស្ថានអនាម័យ និងឈប់ចតម៉ូតូ គ្នានសណ្តាប់ធ្នាប់ អណាធិបតេយ្យ បែបនេះទៀត ដើម្បី ជះវាងមានការកកស្ទះ និង ដើម្បីមានសោភ័ណភាពល្អ ប្រសើរឡើងៗ គឺប្រការ កើតមានគ្រោះថ្នាក់ចរាចរណ៍ដោយៈយថាហេតុ ប្រការណាមួយ៕ ដោយៈលោក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
816 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6128 នាក់
ខែនេះ :
21966 នាក់
3 ខែនេះ :
76585 នាក់
សរុប :
1660512 នាក់