ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ដាច់ខ្សែរ៉តអគារ ដែលកំពុងសាងសង់ស្លាប់កម្មករ៤នាក់ របួសធ្ងន់ម្នាក់ ខណៈយោងឡើងបម្រុងទៅធ្វើការនៅជាន់លើ...
Wed,05 September 2018 (Time 01:41 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1766នាក់)


ខេត្តប៉ៃលិន ៖ ហេតុការណ៍ដ៏គួរអោយរន្ធត់មួយ ដោយដាច់ខ្សែរ៉ត បណ្តាលអោយកម្មករសំណង់ស្លាប់ចំនួន៤នាក់ និងម្នាក់រងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ខណៈដែលពួកគេទាំងនោះជិះខ្សែរ៉ត យោងពីក្រោមឡើងទៅជាន់ទី១២ ដើម្បីធ្វើការងារ លុះកំពុងតែយោងឡើងទៅដល់ជាន់ទី៧ ស្រាប់តែដាច់ខ្សែរ៉ត បណ្តាលឱ្យធ្លាក់ចុះមកដី បុកជាមួយនឹងដែកខាងក្រោម ទើបបង្កអោយមានអ្នកស្លាប់៤នាក់និងរបួសធ្ងន់ម្នាក់បែបនេះ។ ហេតុការណ៍ដាច់ខ្សែរ៉តធ្លាក់កម្មកររបួស និងស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល បានឱ្យដឹងថា៖ ជនរងគ្រោះទី១. ឈ្មោះ ថោន កក ភេទប្រុស អាយុ១៩ឆ្នាំ ស្លាប់ ទី២. ឈ្មោះ បូរី ភេទប្រុស អាយុ៣៣ឆ្នាំ ស្លាប់ ទី៣. ឈ្មោះ ប្រាក់ ខឿន ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់ ទី៤. ឈ្មោះ លឹម វែង ភេទប្រុស អាយុ១៨ឆ្នាំ ស្លាប់ និងទី៥. ឈ្មោះ តន អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ទាំងអស់គ្នាស្នាក់នៅបណ្តោះអាសន្នកន្លែងកើតហេតុខាងលើ ។ បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានអោយដឹងថា៖ គេបានឃើញកម្មករសំណង់ទាំងនោះ បានឡើងជិះកន្ត្រកយោងដូចសព្វមួយដង លុះកំពុងតែយោងឡើងសុខៗ ដល់ជាន់ទី៧ ស្រាប់តែដាច់ខ្សែរ៉ត ធ្លាក់ចុះមកដីវិញយ៉ាងពេញទំហឹង បណ្តាលអោយបុកប៉ះចំ នឹង ដែក នៅខាងក្រោម ធ្វើអោយអ្នកខ្លះបាក់ដៃជើង និង ស្លាប់ភ្លាមៗចំនួន៣នាក់ និងរងរបួសធ្ងន់២នាក់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក៏បានស្លាប់បន្ថែមម្នាក់ទៀត និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគ្រូពេទ្យបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង ។ ដោយឡែកសពជនរងគ្រោះដែលស្លាប់ទាំង៤នាក់ កំពុងរក្សាទុកនៅក្នុងមន្ទីរពេទ្យពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីអោយសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
908 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6220 នាក់
ខែនេះ :
22058 នាក់
3 ខែនេះ :
76677 នាក់
សរុប :
1660604 នាក់