ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កិច្ចប្រជុំសាមញ្ញ លើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី២...
Thu,06 September 2018 (Time 03:31 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1461នាក់)


ខេត្តកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី២ ក្រោមអធិបតីភាព លោក អឹុង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។ របៀបវារៈ នៃកិច្ចប្រជុំ៖ ១/-ពិនិត្យ និងអនុម័ត លើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សាខេត្ត។ ២/-ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្ត។ ៣/-ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្ត។ ៤/-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត។ ៥/-ពិនិត្យ និងអនុម័ត លើសេចក្តីណែនាំស្តីពីការកសាង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៩-២០២០ របស់រដ្ឋបាលខេត្ត។ ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យរដ្ឋបាលខេត្តមានភាពរឹងមាំ គប្បីមន្ត្រីរាជការទាំងអស់រួមសហការគ្នាឱ្យបានស្អិតល្មួតហើយការអនុវត្តយើងត្រូវតែពិនិត្យឱ្យដល់ឫសគល់ ទើបការងារអនុវត្តទទួលបានជោគជ័យ ដោយយើងមិនអាចចាំពេលវេលានោះទេ បើលើកឡើងអ្វីត្រូវតែអនុវត្ត តាមសំណូមពររបស់ប្រជាពលរដ្ឋ ដូចជាករណីប្រឈម ដំណោះស្រាយ បញ្ងាផ្សេងៗជាដើម។លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ចំពោះការជំរុញវិស័យកសិកម្មនៅទូទាំងខេត្តកំពត លោកនឹងផ្តល់ថវិកាចំនួន៤០មឺុន ដុល្លារអាមេរិក ដល់ប្រជាកសិករចំនួន១០០ ក្រុម ហើយលោកនឹងមានគម្រោងផ្តល់ថវិកាជាបន្តបន្ទាប់ទៀត សម្រាប់វិស័យកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពត ដើម្បីបង្កើនជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
819 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6131 នាក់
ខែនេះ :
21969 នាក់
3 ខែនេះ :
76588 នាក់
សរុប :
1660515 នាក់