ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នៅឆ្នាំ ២០១៩ ខាងងមុខ មន្ត្រីរាជការ ក្នុងរដ្ឋបាលខេត្តកំពតទាំងអស់ នឹង មានប្រាក់ឧបត្ថម្ភ ១០០ ដុល្លារ ប្រចាំខែ លើប្រាក់បៀវត្ស...
Thu,06 September 2018 (Time 03:42 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 883នាក់)


ខេត្តកំពត៖ មន្ត្ត្រីរាជការក្នុងរដ្ឋបាលខេត្តកំពតទាំងអស់ នឹងត្រូវបានឧបត្ថម្ភថវិកាពីរដ្ឋបាលខេត្ត ចំនួន១០០ដុល្លារ បន្ថែមលើប្រាក់បៀវត្ស និងប្រាក់លើកទឹកចិត្តនៅខែមករា ឆ្នាំ២០១៩ខាងមុខនេះ។ នេះជាការលើកឡើងរបស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំនួនប្រមាណ២០០នាក់ នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ក្នុងសាលប្រជុំសាលាខេត្តកំពត។ លោកអភិបាលខេត្តកំពត បានបញ្ជាក់ទៀតថា ការដឹកនាំរបស់លោក គឺផ្អែកតាមរបៀបយន្តការ គឺមិនមែនជាការដឹកនាំរបៀបចង្អុលនោះទេ។ ពាក្យថាយន្តការត្រូវរៀបចំសេចក្តីសម្រេច អនុវត្តការងារនិមួយៗហើយរាយការណ៍ជូនអង្គប្រជុំនូវអ្វីដែលអនុវត្តបានឬមិនបាន។លោកថាវិធីដឹកនាំតាមយន្តការ មានគោលការណ៍ច្បាស់លាស់ គឺដឹកនាំត្រូវតែមានកិច្ចប្រជុំ រាយការណ៍ និងសុំយោបល់ ចឹងទេបើយើងមិនមានការដឹកនាំជាយន្តការ មិនមានប្រជុំមិនមានសុំយោបល់ តើការអនុវត្តមានប្រសិទ្ធភាពដែរឬទេ?តាមពិតការងារគ្មានប្រសិទ្ធភាពនោះទេ ព្រោះអ្នកធ្វើចេះតែធ្វើទៅ ឯលទ្ធផលមិនអាចទទួលបានជោគជ័យឡើយ។ ជាមួយនេះ លោកអភិបាលខេត្តក៏បានលើកឡើងអំពីការពង្រឹងយន្តការ ការងារដឹកនាំនៃមន្ត្រីរាជការក្នុងរដ្ឋបាល បាលខេត្តកំពត ហើយលោកក៏នឹងជួបប្រជុំជាមួយមន្ត្រីក្នុងសាលាខេត្តរាល់១៥ថ្ងៃម្តង ដើម្បីក្តាប់នូវការអនុវត្តការងារផ្សេងៗ តាមមុខជំនាញ និងតាមផែននិមួយៗ តើអនុវត្តបានអី្វខ្លះហើយ។ ក្នុងឱកាសសំណេះសំណាលនេះ លោកអភិបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកាដល់មន្ត្រីរាជការក្នុងសាលាខេត្តកំពត ទាំងក្របខណ្ឌ ទាំងមន្ត្រីជាប់កិច្ចសន្យា ប្រមាណជិត២០០នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០មឺុនរៀល សម្រាប់រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1247 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6559 នាក់
ខែនេះ :
22397 នាក់
3 ខែនេះ :
77016 នាក់
សរុប :
1660943 នាក់