ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកស្រី លាង ហៃ ជាវ តាយ អញ្ជើញនាំយកអំណោយកាកបាទក្រហមកម្ពុជាឧបត្តម្ភជូនប្រជាពលប្រឈមជីវភាពខ្វះខាតនិងរងគ្រោះដោយខ្យល់កន្ទ្រាក់ក្នុងស្រុកបន្ទាយមាស...
Fri,07 September 2018 (Time 08:35 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 809នាក់)


ខេត្តកំពត៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រួមនិងសហការី បាននាំយកនូវអង្ករ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈមួយចំនួនដែលជាអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋចាស់ជរាពិកាដែលប្រឈមបញ្ហាការខ្វះខាតជីវភាព និងរងគ្រោះដោយខ្យល់កន្ទ្រាក់រលំផ្ទះចំនួន៤៣គ្រួសារ ដែលពិធីបានប្រគល់ជូននៅទីកន្លែងចំនួនពីរមកពីឃុំមួយចំនួនក្នុងស្រុកបន្ទាយមាសខេត្តកំពត។ មានប្រសាសន៍សំណេះសំណាលលោកស្រី លាង ហៃ ជាវ តាយ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់សម្ដេច កត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះលោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ដែលជានិច្ចកាលសម្ដេចកត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពិសេសសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅព្រមទាំងដោះស្រាយរាល់ការទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនរើសអើងប្រកាន់ពូជសាសន៍និន្នាការអ្វីឡើយ ពោលគឺទីណា ពេលណា ប្រជាពលរដ្ឋមានទុក្ខលំបាក គឺទីនោះ។ ពេលនោះ តែងមានកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ចុះជួយដោះស្រាយនិងឧបត្ថម្ភជានិច្ច ដោយមិនទុកឱ្យប្រជាពល រដ្ឋណាម្នាក់ស្លាប់ដោយដាច់ពោះអត់អាហារឡើយ។ លោកស្រី លាង ហៃ ជាវតាយបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋខិតខំយក ចិត្តទុកដាក់ជំរុញលើការងារបង្កបង្កើន ផលចិញ្ចឹមសត្វរួមផ្សំដើម្បីជួយសំរាលជីវភាពបងប្អូនកាន់តែប្រសើរឡើង និងមានការរស់នៅដោយលក្ខណៈអនាម័យស្អាត គឺហូបស្អាត ផឹកស្អាត ដើម្បីបង្ការជំងឺផ្សេងៗ។ អំណោយដែលបានឧបត្ថម្ភប្រជាពលរដ្ឋទាំងចំនួន៤៣គ្រួសារ ក្នុងមួយគ្រួសារ អង្ករ២៥ គីឡូ មី១កេះ ទឹកស៉ីអ៉ីវ១យួរ ស្ករត្នោត១គីឡូ សាប៊ូ២ដុំនិងថវិកា៦ម៉ឺនរៀល។ ដោយឡែកក្នុងនោះចំពោះគ្រួសាររងគ្រោះដោយខ្យល់បក់បោករលំផ្ទះចំនួន២គ្រួសារក្នុង១គ្រួសារៗទទួលបានប្រាក់បន្ថែម១លានរៀល និង០២ គ្រួសារទៀត បន្ថែម០១គ្រួសារៗថវិកា៤០ ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1619 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6931 នាក់
ខែនេះ :
22769 នាក់
3 ខែនេះ :
77388 នាក់
សរុប :
1661315 នាក់