ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីចុះកិច្ចសន្យាសាងសង់កំពង់ផែកុងធឺន័រ(Container Poit)នៅឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ...
Fri,07 September 2018 (Time 08:49 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 916នាក់)


ខេត្តកំពត៖ ពិធីចុះកិច្ចសន្យាសហការសាងសង់កំពង់ផែ កុងធឺន័រ(Container Poit)និងបើកការដ្ឋានបូមស្តារឃ្លងនាវា ចេញ-ចូលជម្រៅ១៤ម៉ែត្រ ស្ថិតក្នុង ឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានរៀបចំឡើងកាលពីរសៀលថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការអញ្ជើញចូលរួម ពីលោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក​ ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។ ពិធីចុះកិច្ចសន្យានេះបានប្រព្រឹត្តឡើងនៅឯសាលាខេត្តកំពត រវាងក្រុមហ៊ុន Kampot Poit Co., Ltd.និងក្រុមហ៊ុន CRCC harbour & Channel Engineering Bureau Group Co.,Ltd។ ដោយយោង តាមសក្តានុពល ទីតាំង និងភូមិសាស្ត្រ ពិសេសខេត្តកំពត ជាខេត្តមួយមានសក្តានុពល លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ផងនោះ ទើបក្រុមហ៊ុនបានសិក្សាយ៉ាងលម្អិតលើទីតាំង ភូមិសាស្ត្រ និងជម្រៅទឹក ព្រមទាំងឃ្លងសម្រាប់នាវា ឬកប៉ាល់ចេញចូលបានមកទីរួមខេត្តកំពត សម្រាប់សេវាដឹកជញ្ជូនផ្នែកផ្លូវទឹកមានភាពងាយស្រួល។ ក្នុងពិធីចុះកិច្ចសន្យានេះដែរ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា៖ ដោយ សារខេត្តកំពតមានសក្តានុពលអំណោយផលពីធម្មជាតិ បានខិតខំអនុវត្តជាបន្តបន្ទាប់ដោយសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើន ជាពិសេសវិស័យហេដ្ឋារចនា សម្ព័ន្ធ ផ្លូវជាតិសំខាន់ៗ ប្រព័ន្ធផ្លូវលំជនបទ ខេត្តក៏បានយកចិត្តូទុកដាក់ថែទាំ ជួសជុលកែលម្អជាបន្ត បន្ទាប់ ហើយខេត្តក៏ទទួលានសមិទ្ធផលជាច្រើនទៀតដែលបាននិងកំពុងកសាងយ៉ាងសកម្ម ក៏ដូចជាវិស័យកសិកម្ម ឧស្សាហ កម្ម សេដ្ឋកិច្ច ទេសចរណ៍ ជាអាទិ៍សកម្មភាពវិនិយោគតំបន់រមណីយដ្ឋានឋានសួគ៌បូកគោ តំបន់សេដ្ឋកិច្ចពិសេស តំបន់សម្បទានសេដ្ឋកិច្ច កំពង់ផែអន្តរជាតិ សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍។ ដោយឡែកសម្រាប់ការងារវិនិយោគ កិច្ចអភិវឌ្ឍឃុំ សង្កាត់ក៏កំពុងរីកចម្រើនជាបន្តប ន្ទាប់ផងដែរ។លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា៖ បច្ចុប្បន្នខេត្តកំពត មានក្រុមហ៊ុនវិនិយោគចំនួន ៣១ក្រុមហ៊ុន ក្នុងនោះរួមមានក្រុមហ៊ុនកសិឧស្សាហកម្មចំនួន៤ កំពង់ផែខ្នាតតូចចំនួន៣ ឧស្សាហកម្មចំនួន៩ ទេសចរណ៍ សណ្ឋាគារចំនួន៨ តំបន់ផលិតអគ្គិសនីនិងតំបន់សេដ្ឋកិច្ច ពិសេសចំនួន២ និង កន្លែងកែច្នៃផលិតផលសមុទ្រចំនួន១។ទន្ទឹមនិងនេះខេត្តក៏មានរោងចក្រផលិតសីុម៉ង់ត៍ចំនួន៤កន្លែង ដោយកំពុងដំណើរការ ០៣ កន្លែង ដែលបានរកចំណូលជូនថវិកាជាតិរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ខេត្តកំពតឱ្យកាន់តែមានភាពរីក ចម្រើន។លោកថា ក្នុងខេត្តកំពតមានកំពង់ផែសមុទ្រចំនួន៥កន្លែង ដោយសង្ឃឹមថា៖នៅពេលខាងមុខនឹងធ្វើអោយមានកំណើនថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1555 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6867 នាក់
ខែនេះ :
22705 នាក់
3 ខែនេះ :
77324 នាក់
សរុប :
1661251 នាក់