រាជធានីពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរ តែងតាំង ស្នងការរងនគរបាល និងអធិការនគរបាលខណ្ឌសរុប១៩រូប ដែលធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក មាន ច័ន្ទយ៉ាដា អភិបាលរងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ យោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ទី១-លោក លូ រ៉ាបូ ពីស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅជាអនុប្រធាននាយក ដ្ឋានសរុបផែនការ ចំណុះសេនាធិការដ្ឋាន នៃអគ្គស្នងការនគរបាលជាតិ ទី២-លោក សេង សុគន្ធ ពីស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ទៅជាស្នងការរង ទី៣-លោក ហួត ចាន់យ៉ារ៉ាន់ ពីអធិការនគរបាលខណ្ឌដូនពេញ ទៅជាស្នងការរង ទី៤-លោក ហ៊ុន សុធី ពីអធិការនគរបាលខណ្ឌទួលគោក ទៅជាស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ទី៥-លោក ស៊ឹម វុទ្ធី ពីស្នងការរងទទួលផែនសន្តិសុខ ទៅជាអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទី៦-លោក ប៊ុន សុសិក្ខា ពីអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទៅជាស្នងការរងទទួលផែនសន្តិសុខ ទី៧-លោក ទៀង ច័ន្ទខន្តិសារ ពីអធិការនគរបាលខណ្ឌឬស្សីកែវ ទៅជាអធិការនគរបាលខណ្ឌដូនពេញ ទី៨-លោក គល់ យី ពីអធិការរងនគរបាលខណ្ឌដូនពេញ ទៅជាអធិការនគរបាលខណ្ឌឬស្សីកែវ ទី៩-លោក សុខ ហេង ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌទួលគោក។ ទី១០-លោក សួរ ពាន់ ពីនាយរងការិយាល័យ ជានាយការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ទី១១-លោក សូ ពៅចិន្តា ពីនាយរងការិយាល័យបុគ្គលិក ជានាយរងការិយាល័យគណនេយ្យ ទី១២-លោក សំ វ៉ាន់ឌី ពីនាយរងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជានាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ទី១៣-លោក រស់ អេងស៊ីថា ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជានាយរងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ទី១៤-លោក អ៊ឹង ស៊ីណា ពីនាយផ្នែកប្រឆាំងវិច្ឆេទកម្មសេដ្ឋកិច្ច ជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ ទី១៥-លោក ឃឹម សារ៉ាវង្ស ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទី១៦-លោក នៅ សាវុធ ពីនាយផ្នែកប្រតិបត្តិការបង្ក្រាប នៃការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជានាយរងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ទី១៧-លោក ចាន់ សោភ័ណ្ឌ ពីនាយផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជានាយរងការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ទី១៨-លោក សុវណ្ណ បុព្វតា ពីនាយផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជានាយរងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទី១៩-លោក ហៀង ប៊ុនហាន ពីនាយផ្នែករដ្ឋបាល-សរុបនៃការិយាល័យសន្តិសុខផ្ទៃក្នុង ជានាយរងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន។ ក្នុងពិធីប្រកាសផ្លាស់ប្តូរ តែងតាំង ស្នងការរងនគរបាល នេះផងដែល នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ផ្តាំផ្ញើរដល់ ស្នងការរងនគរបាល និង អធិការនគរបាលខណ្ឌ ត្រូវខិតខំយកចិត្តទុកដាក់ ពង្រឹងសន្តិសុខ និង សុវត្ថិភាព ជូនប្រជាពលរដ្ឋ អោយបានគ្រប់ជ្រុងជ្រោយ និង អោយបានទាន់ពេលវេលា ហើយក្នុងអង្គភាពនិមួយៗត្រូវចេះសាមគ្គី សហការគ្នា រឹតចំណងមិត្តភាពផ្ទៃក្នុង មានតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ អោយមានសុខសន្តិភាពក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនិរន្តរភាពនិងសុខសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា។ កងកម្លាំងត្រូវកសាងអង្គភាពរឹងមាំដែលបានចាត់ទុកវិស័យមួយជាវិស័យអាទិភាពក្នុងការដឹកនាំនិងពង្រឹងអង្គភាពមូលដ្ឋានលើវិស័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា