ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមហ៊ុនផលិតទឹកស្អាតកំពុង រងការរិះគន់ពីពលរដ្ឋ ខណៈដែលបង្ហូរទឹកក្រខ្វក់ ចូលក្នុងអាងស្តុកទឹកអោយអតិថិជន ប្រើប្រាស់..!!!
Sat,08 September 2018 (Time 06:43 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1828នាក់)


ខេត្តកំពត៖ ពលរដ្ឋទូទាំងស្រុកកំពង់ត្រាច ពិសេសអតិថិជន ដែលកំពុងប្រើប្រាស់បណ្តាញទឹកស្អាតរបស់ក្រុមហ៊ុន បាននាំគ្នារិះគន់ថា៖ ក្រុមហ៊ុនផលិតទឹកស្អាតគ្មានការទទួលខុសត្រូវ លើកត្តាអនាម័យ ដោយបានបង្ហូរទឹកក្រខ្វក់ ចូលក្នុងអាងស្តុកទឹករាប់ឆ្នាំ ហើយផ្តល់អោយអតិជនប្រើប្រាស់ជាប្រចាំថ្ងៃខែឆ្នាំផងដែលនោះ។ ពាក់ព័ន្ធករណីខាងលើនេះ មហាជនស្ទើពេញស្រុក តែងតែនាំគ្នាលើកឡើងថា៖ ក្រុមហ៊ុនផលិតទឹកស្អាត ហាក់ពុំបានគោរពតាមគោល ការណ៍ អនាម័យ និង ផលិតទឹក ពុំអនុវត្តតាមបទដ្ឋានបច្ចេកទេស និង គ្មានស្តង់ដារ ដូចជានៅជុំវិញបរិវេណផលិតទឹកទាំងមូលមានភាពក្រខ្វក់ ហើយក្រុមហ៊ុននេះ ក៏បានជីកកូនប្រឡាយសម្រាប់បង្ហូរទឹកពីស្រែនិងទឹកភ្លៀងពីទីវាល ដែលគ្មានអនាម័យសម្រាប់ស្តុកទឹកទុក ផ្គត់ផ្គត់អោយអតិថិជនប្រើប្រាស់ប្រចាំថ្ងៃទៅវិញ។ ប្រភពមជ្ឈដ្ឋានដដែលៗ បានអោយដឹងទៀតថា៖ កន្លែងដែលក្រុមហ៊ុនបង្ហូរទឹកចូលអោយប្រជាពលរដ្ឋប្រើប្រាស់ខាងលើនោះ គឺជាទឹកដែលប្រជាពលរដ្ឋបង្ហៀរចេញពីលំនៅឋាននៅក្បែរនោះ និង ទឹកភ្លៀងហូរបាចសាចមកពីគ្រប់ទីកន្លែងផងដែរ។ មហាជនបានរិះគន់ទៀតថា៖ ក្រុមហ៊ុនផលិតទឹកស្អាតនេះ គួរប្តូរឈ្មោះថា៖ ជាក្រុមហ៊ុនផលិតទឹកក្រខ្វល់វិញទើបបានត្រូវ ពិព្រោះគេបានសង្កេតឃើញថា ទីតាំងផលិតទឹកស្អាត ក្នុងស្រុកកំពង់ត្រាចនេះ ហាក់មានភាពក្រខ្វក់ទាំងខាងក្រៅបរិវេណ និង ខាងក្នុងបរិវេណ ដោយមើលទៅ ដូចជាមិនសមផ្តល់ទឹកអោយអតិថិជនប្រើប្រាស់សោះឡើយ។ ជាមួយនឹងកត្តាផលិតទឹកគ្មានអនាម័យខាងលើ ពលរដ្ឋក្នុងស្រុកកំពង់ត្រាច សំណូមពរដល់ផ្នែកជំនាញពាក់ព័ន្ធ មេត្តាចុះទៅពិនិត្យមើលទីតាំងផលិតទឹកស្អាតខាងលើនេះផង តើម្ចាស់ក្រុមហ៊ុនបានអនុវត្តតាមបទដ្ឋានបច្ចេកទេស និង តាមស្តង់ដារទឹកស្អាតដែរឬទេ?។ ទាក់ទិននឹងការផលិតទឹកគ្មានអនាម័យសម្រាប់ផ្គត់ផ្គង់អតិថិជននេះដែរ នៅព្រឹកថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៨នេះ (សារព័ត៌មានប៉ោយប៉ែតប៉ុស្តិ៍) មិនអាចទំនាក់ទំនងសុំការពន្យល់ ពីអ្នកគ្រប់គ្រង ផលិតទឹកស្អាតស្រុកកំពង់ត្រាចបាននោះទេ ដោយសារទូរស័ព្ទរបស់លោកស្ថិតក្នុងតំបន់ក្រៅសេវា។ ដោយឡែក លោក សុខ គឹមជឿន ប្រធានមន្ទីរ ឧស្សាហកម្ម និង សិប្បកម្មខេត្តកំពត នៅព្រឹកថ្ងៃដ៏ដែលនេះ (សារព័ត៌មានប៉ោយប៉ែតប៉ុស្តិ៍) មិនអាចសុំការបកស្រាយ ពីលោកបានទេ ដោយសារលោកប្រធានជាប់រវល់កិច្ចផ្ទាល់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1245 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6557 នាក់
ខែនេះ :
22395 នាក់
3 ខែនេះ :
77014 នាក់
សរុប :
1660941 នាក់