ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បើទោះជាអាជ្ញាធរខំទប់ស្កាត់បែបណា តែសំណង់អនាធិប តេយ្យ នៅតែផ្គើនដដែល...
Sun,09 September 2018 (Time 10:13 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1505នាក់)


ខេត្តកំពត៖ សំណង់អនាធិបតេយ្យដែលសង់រំលោភចុះទៅក្នុងទឹកព្រែកដែលអនុក្រិត្យរបស់រាជរដ្ឋាភិបាលបានហាមឃាត់នាពេលបច្ចុប្បន្ននេះយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីបានជ្រួតជ្រាបអំពីអ្វីដែលជាសម្បត្តិរដ្ឋអ្វីដែលជាកម្មសិទ្ធិឯកជន ទាំងថ្នាក់ដឹកនាំ ទាំងមន្រ្តីរាជការរួមទាំងប្រជាពលរដ្ឋផងដែរសុទ្ឋតែបានយល់ដឹងនូវការផ្សព្វផ្សាយអនុក្រិត្យរបស់រាជរដ្ឋាភិបាលទាំងអស់គ្នា។ ប៉ុន្តែទន្ទឹមនិងនេះចំពោះប្រជាពលរដ្ឋនិងមន្រ្តីរាជការតូចតាចលោកគោរពច្បាប់ណាស់មិនហ៊ានរំលោភច្បាប់នោះទេ ហើយការរំលោភច្បាប់ផ្គើននិងអនុក្រិត្យរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះគឺភាគច្រើនចំពោះអ្នកមានលុយ មានបុណ្យស័ក្តិ និងមានអំណាចដែលតែងតែហ៊ានធ្វើយ៉ាងនេះដោយមិនខ្លាចច្បាប់។ ជាក់ស្តែងសំណង់អនាធិបតេយ្យជាច្រើនកន្លែងដែលកំពុងសង់រំលោភចំណីព្រែកនិងសង់ចុះទៅក្នុងទឹកព្រែក ដោយចាក់ធ្នឹមបេតុងយ៉ាងរឹងមាំចុះទៅក្នុងទឹកនាពេលនេះ បើតាមអាជ្ញាធរភូមិសង្កាត់ឲ្យដឹងថា សំណង់ទាំងនេះមិនមានច្បាប់អ្វីទាំងអស់ ហើយកន្លងមកអាជ្ញាធរភូមិសង្កាត់បានហៅម្ចាស់មកធ្វើការណែនាំជាច្រើនលើក ច្រើនសារ អោយបញ្ឈប់ការសង់នូវសំណង់ដែលខុសច្បប់ខាងលើនដែរ ប៉ុន្តែពេលណាអាជ្ញាធរមកបញ្ឈប់គឺផ្អាកបានតែមួយដង្ហើមចង្រិចប៉ុណ្ណោះ។ លុះពេលណាអាជ្ញាធរជាប់រវល់កិច្ចការផ្សេងៗមិនសូវបានមកតាមដានមើល ម្ចាស់សំណង់ខាងលើតែងតែលួចបញ្ជាជាងនិងកម្មករឲ្យធ្វើរបៀបកញ្ឆក់កណ្តៀតជួនកាលមានពេល យប់ក៏មានផងដែរ នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះផ្តល់តំរុយដល់អ្នកសារពត៌មានយើងកន្លងមក។ នៅពេលថ្មីៗនេះដែរក្នុងអង្គប្រជុំគណបញ្ជាការឯកភាពខេត្ត លោក ជាវ តាយ អភិបាលនៃគណអភិបាលខេត្ត បានលើក ឡើងផងដែរ អំពីការកែលំអរតំបន់ឆ្នេរ ការហាមឃាត់មិនឲ្យបុគ្គលណាម្នាក់រំលោភយកចំណីព្រែកឬសង់សំណង់រំលោភចូលចំណីព្រែកជាដើម។ ចំពោះសំណង់ដែលកំពុងសង់រំលោភចុះក្នុងព្រែកដលស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពតនាពេលនេះ បើតាមលោក លាង រឿនសុទ្ធី អភិបាលក្រុងកំពតបានថ្លែងប្រាប់អ្នកយកព័ត៌មានយើងកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះថា សំណង់ខាងលើនេះក្រុមការងារសាលាក្រុងធ្លាប់បានចុះទៅបញ្ឈប់ការសាង់មួយលើក ជាពីរលើករួចមកហើយដោយហៅម្ចាស់មកណែនាំអោយឈប់ សាងសង់ ម្ចាស់ក៏បានសន្យាជាមួយក្រុមការងារថាឈប់សាងសង់ដែរ។ ក្រោយមកក៏ចេះតែលួច សាងសង់បន្តទៀត ហើយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ កន្លងមក អាជ្ញាធរក្រុងបានដឹកនាំមន្រ្តីជំនាញចុះមកហាមឃាត់ម្តងទៀត ដោយហៅម្ចាស់មកធ្វើកំណត់ ហេតុចុះកិច្ចសន្យាបញ្ឈប់ការសាងសង់និងរង់ចាអនុវត្តបទបញ្ជាពីរដ្ឋបាលខេត្ត ដើម្បីរុះរើចេញ ដោយក្រុងបានធ្វើរបាយការណ៍រាយជូនទៅរដ្ឋបាលខេត្ត ជាចុងក្រោយរួចទៅហើយរង់ចាំចំណាត់ការរបស់ខេតតដើម្បីមានវិធានការរុះរើជាបន្ទាន់។ លោកថា ស្រាប់តែនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៨នេះ គេឃើញម្ចាស់សំណង់ខាងលើ ផ្គើននិងការបញ្ឈប់នៃការសាងសង់របស់សាលាក្រុង ដោយយកម្លាំងកម្មករនិងជាងសំណង់ មកធ្វើការសាងសង់បន្តទៅទៀតយ៉ាងគគ្លើនមិនគោរពកិច្ចសន្យាដែលក្រុមការងារសាលាក្រុងបានបញ្ឈប់នោះឡើយ។ លោកបន្តថា បើម្ចាស់សំណង់ខាងលើនៅតែផ្គើនដូច្នេះលោកនិងរាយការណ៍ជូនលោកអភិបាលខេត្តនៅរសៀលនេះដើម្បីអោយលោកអភិបាលខេត្តលោកមានវិធានការបន្តលើ ករណីការសង់រំលោភចុះក្នុងទឹកព្រែកកំពង់បាយនតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1241 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6553 នាក់
ខែនេះ :
22391 នាក់
3 ខែនេះ :
77010 នាក់
សរុប :
1660937 នាក់