ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីផ្លាស់ប្ដូរភារកិច្ច មន្ត្រីសាលាក្រុងប៉ោយប៉ែពីររូប នៅថ្ងៃនេះ អភិបាលខេត្តបន្ទាយមានជ័យ ថា៖ ជាការចប់អាណត្តិ...
Sat,12 October 2019 (Time 08:22 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 983នាក់)


ខេត្តបន្ទាយមានជ័យ៖ លោក នង ធឿន និងលោក ម៉ែន សោភ័ណ អភិបាលរងក្រុងប៉ោយប៉ែតទាំង ២ រូប ប្តូរទៅកាន់ជាអភិបាលរងស្រុកថ្មពួក និង អភិបាលរងស្រុកអូជ្រៅ និង ផ្ទេរភារកិច្ចអោយលោក រឿន វីរៈ មកពីអភិបាលរងស្រុកថ្មពួក ជំនួសលោក ម៉ែន សោភ័ណ្ឌ ហើយលោក កែវ ដារារស្មី មកពីការិយាល័យរដ្ឋាបាលខេត្តជំនួសលោក នង ធឿន វិញ។ ពិធីនេះប្រព្រឹត្តទៅនៅវេលាម៉ោង១៤និង៣០ នាទីរសៀល ថ្ងៃទី១១ ខែតុលាឆ្នាំ ២០១៩ នៅសាលាក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីយភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងមានការចូលរួមមន្រ្តីសាលាខេត្ត សាលាក្រុង ចៅសង្កាត់ទាំង៣ មេភូមិ លោកគ្រូអ្នកគ្រូសិស្សានុសិស្សយ៉ាងច្រើនផងដែរ។ ក្រោយពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ឡើងអានរបាយការណ៍បូកសរុបកាងារដែលរដ្ឋបាលក្រុងប៉ោយប៉ែត សម្រេចបាននាពេលកន្លងមក និង ការប្តេជ្ញាចិត្តរបស់លោក កែវ ដារារស្មី និង លោក រឿន វីរៈ ដែលត្រូវទទួលតំណែងថ្មីរួចមក ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងថា៖ ដោយសារតែថ្ងៃនេះមានការផ្លាស់ប្ដូរ អភិបាលរងក្រុង ដល់ទៅពីរនាក់នៅក្នុងក្រុងប៉ោយប៉ែតនេះ ក្រែងមតិមហាជន ឬក៏ប្រជាពលរដ្ឋមានការភាន់ច្រឡំ លោកក៏បានបញ្ជាក់ប្រាប់ថា៖ ការផ្លាស់ប្ដូរនេះគឺដោយសារតែលោក ម៉ែន សោភ័ណ្ឌ និង លោក នង ធឿន ចប់អាណត្តិ មិនអាចបន្ត ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត នេះទៀតបាន ព្រោះជាគោលការណ៍អភិបាលអភិបាលរង ខេត្ត ក៏ដូចជាក្រុងក្នុងអាណត្តិរបស់ខ្លួនបានតែ៤ឆ្នាំប៉ុណ្ណោះ បើភ្ជាប់ពីអាណត្តិបាន ៨ ឆ្នាំ គឺត្រូវតែដូរចេញទៅកាន់ស្រុក ឬ ខេត្តផ្សេង បើមិនមានចន្លោះប្រហោងអាចជ្រៀតចូលស្រុក ឬ ខេត្តផ្សេងគឺ ត្រូវទៅនៅក្រសួង មហាផ្ទៃវិញ។ ជាចុងក្រោយឯកឧត្ដម អ៊ុំ រាត្រី ក៏បានសំណូមពរអោយ ប្រជាពលរដ្ឋទូទាំងប្រទេស កុំស្ដាប់ការញុះញង់ ពីរផ្នែកម្ខាងទៀត ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលដោយយកថ្ងៃ៩ វិច្ឆិកា ខាងមុខនេះ។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា៖ សូមប្រជាពលរដ្ឋទាំងអស់ នាំគ្នាទទួលទានអំបុក នៅថ្ងៃ៩វិច្ឆិកាទាំងអស់គ្នាវិញ ដោយលោកចាត់ទុកថា៖ ជាថ្ងៃទិវាការពារព្រះមហាក្សត្រ ការពារសាសនា និង ការពារជាតិ៕ ដោយៈ ស៊ុយ វុទ្ធី ប្រធានគ្រប់គ្រងព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1220 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6532 នាក់
ខែនេះ :
22370 នាក់
3 ខែនេះ :
76989 នាក់
សរុប :
1660916 នាក់