ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) សាហាវម៉ែន! រថយន្តបុកឆេះផ្ទះលក់សាំង និងហ្គាស អស់ជាច្រើនខ្នង ដូចរឿហូលីហ្វូត នៅក្រុងប៉ោយប៉ែត...!!!
Tue,15 October 2019 (Time 02:50 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 987នាក់)


ក្រុងប៉ោយប៉ែត៖ មានករណីរថយន្តកាមរីឆ្លាម៩៥ ១គ្រឿង បុកម៉ូតូរ៉ឺកង់បី អូសចូលផ្ទះលក់សាំង និង ហ្គាស ផ្ទុះឆេះផ្ទះពលរដ្ឋជាច្រើនខ្នងភ្លាមៗ បង្កការភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែត នៅវេលាម៉ោង១១និង៣៦នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បណ្តាលអោយមានមនុស្សស្លាប់ម្នាក់ក្នុងហេតុការនេះ និងឆេះរថយន្តចំនួន២គ្តឿង.ម៉ូតូរ៉ឺម៉កកង់បី១គ្រឿង.ម៉ូតូឌ្រីមសេរីឆ្នាំ២០១៩ ចំនួន១គ្រឿង. រួមទាំងទ្រព្យសម្បត្តិសម្ភារជាច្រើនទៀត ដែលហេតុការណ៍ដ៏រន្ធត់បានកើតឡើងនៅចំណុច មុខបូរីសុខស្រេងថ្មី ខាងកើតសាលារៀនចិន ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះដែលបានស្លាប់នៅក្នុងគំនរភ្លើងដ៏សន្ធោសន្ធៅ បើយោងតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានអោយដឹងថា៖ ជាមនុស្សស្រី តែមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយទេ ហើយសពត្រូវបានសមត្ថកិច្ចរក្សាទុករងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ គួរបញ្ជាក់ផងដែរថា៖ ក្រៅពីមានមនុស្សស្លាប់ម្នាក់ អគ្គីភ័យបានឆាបឆេះផ្ទះចំនួន៦ទៅ៧ខ្នង រួមនិងរថយន្តម៉ាកកាមរី ៩៥ ចំនួន១គ្រឿង (ជារថយន្តបង្ក)។ រថយន្តម៉ាកធុនត្រា១គ្រឿង (ជារបស់ម្ចាស់ផ្ទះ) និង ម៉ូតូរ៉ឺម៉កកង់បី១គ្រឿង លក់មីឆា.ម៉ូតូឌ្រីមសេរីឆ្នាំ២០១៩ ចំនួន១គ្រឿង រួមទាំងទ្រព្យសម្បត្តិ សម្ភារជាច្រើនទៀត។ បើយោងប្រភព ព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា៖ ពេលកើតហេតុ គេឃើញ រថយន្តកាម៉ារី ៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2E-7477 បើកបរពីទិសខាងលិចទៅកើត ស្រាប់តែដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូរ៉ឺម៉កកង់បីលក់មីឆា ជិះស្របទិសគ្នា បានជ្រុលចង្កូតឡើងលើឃឿនផ្លូវ ចូលផ្ទះលក់សាំង និងហ្គាស បណ្តាលអោយមាន ផ្ទុះធុងហ្គាស ឆេះតែម្តង តែជនបើករថយន្តបង្កររត់គេចខ្លួនបាត់។ ក្រោយពីអគ្គីភ័យឆាបឆេះភ្លាមៗនោះ អាជ្ញាធរ សមត្ថកិច្ច បាននាំយករថយន្តពន្លត់អគ្គីភ័យនគរបាលក្រុងប៉ោយប៉ែត រថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកអូរជ្រៅ និងរថយន្តពន្លត់អគ្គីភ័យកាស៊ីណូត្រូពីកាណា រួមទាំងកម្លាំងប្រជាពលរដ្ឋ រួមគ្នាបាញ់ពន្លត់អស់រយៈពេលប្រហែល២ម៉ោងជាងក្រោយ ទើបពន្លត់បានជាស្ថាពរ។ សូមបញ្ជាក់ថា៖ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏ធ្លាប់ចេញសេចក្តីជូនដំណឹងដើម្បីអោយប្រជាពលរដ្ឋដែលមានមុខរបរលក់សាំង និងហ្គាស ហាមមិនអោយមានការដាក់តាំងលក់ នៅលើចិញ្ចើមផ្លូវ និងតាមផ្ទះល្វែង ឬតាមតូបជាប់ៗគ្នាទេ ត្រូវរកទីតាំងអោយបានធំសមរម្យ ។ តែសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានប្រសិទ្ធភាព និងពុំមានវិធានការទប់ស្កាត់ដំណោះស្រាយឡើយ។ ក្រុងប៉ោយប៉ែត សព្វថ្ងៃនេះគេសង្កេតឃើញថា មានកន្លែងលក់សាំង និងហ្គាស ជាច្រើនកន្លែង ដែលមិនទាន់បានអនុលោមទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត រួមទាំងកន្លែងដែលមានអគ្គីភ័យឆាបឆេះហើយនោះ ក៏នៅតែដាក់លក់បន្តដ៏ដែរ។ កត្តាទាំងនេះហើយ ដែលធ្វើអោយប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងលក់សាំង និងហ្គាស ទាំងនោះ មានការព្រួយបារម្ភ ពីគ្រោះថ្នាក់អគ្គីភ័យកើតឡើងគ្រប់ពេលវេលា៕ ដោយៈ លោក ហ៊ីម ឯល ទីព្រឹក្សា គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1157 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6469 នាក់
ខែនេះ :
22307 នាក់
3 ខែនេះ :
76926 នាក់
សរុប :
1660853 នាក់