ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មួយជីវិតកូនប្រុសគួរមានប្រពន្ធល្អ ៣ ដូច្នេះ មួយជីវិតកូនស្រី ក៏គប្បីមានប្ដី ៥ ដែរ...!!!
Tue,01 October 2019 (Time 07:20 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1173នាក់)


គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ សូមលើកយកអត្ថបទអប់រំ រឿង "មនុស្សប្រុស គួរមានប្រពន្ធបីទើបល្អ " ក្នុងអត្ថបទនោះផងដែរ ប្រពន្ធបីដែលអ្នកសរសេរផ្ដោតនោះគឺ ចង់សំដៅដល់ប្រពន្ធទី១- មានចំណេះដឹង។ ប្រពន្ធទី២-ការងារ។ ចំណែកប្រពន្ធទី៣-គឺឧត្តមភរិយា។ ដែលបុរសគួរតែមាន បើមានទាំង៣នេះមានន័យថា ជីវិតអ្នកពិតជាមានន័យ និងមានសំណាងបំផុត។ បើក្រឡេកមកមើលមនុស្សស្រីយើងវិញ ក៏មិនខុសពីមនុស្សប្រុសប៉ុន្មានដែរ ក្នុងនាមជាកូនស្រី អ្នកគប្បីមានប្ដី៥ ទើបជីវិតអ្នកមិនមានអ្នកណាមកបំបាក់ ឬមាក់ងាយបានឡើយ។ ប្ដី៥ ដែលយើងរៀបរៀងឡើងនេះ មិនមែនសម្ដៅដល់ប្ដីដែលជាភេទប្រុសនោះទេ តែប្ដី៥ គឺមានដូចតទៅ៖ ប្ដីទី១-កម្លាំងចិត្ត គេថាកូនស្រី ជាភេទទន់ជ្រាយ តែវាមិនដូច្នោះទេ ទោះបីយើងជាស្រី​ យើងក៏គួរតែមានកម្លាំងចិត្តមាំមួន រឹងប៉ឹង មិនអាចទន់ជ្រាយ មិនអាចងាយចុះចាញ់បានទេ មិនដូច្នោះ គេដ៏ទៃនឹងមើលងាយ ធ្វើបាបយើងមិនខានឡើយ ហើយជួបរឿងតិចតួច យើងប្រាកដជាបាក់ស្មារតី មិនមានជំហច្បាស់លាស់ទេ។ ប្ដីទី២-កម្លាំងកាយ បើយើងមានកម្លាំងចិត្ត យើងក៏ត្រូវតែមានកម្លាំងកាយស្វាហាប់ នឹងធឹង នឹងន អាចបំពេញកិច្ចការបានគ្រប់យ៉ាង អាចក្រោកឈរបានគ្រប់ស្ថានការណ៍ មិនថាកាលៈទេសៈបែបណា ឬការងារធ្ងន់បែបណា​ ក៏យើងអាចធ្វើបានដែរ មិនបាច់ចាំតែមនុស្សប្រុសនោះទេ។ ប្ដីទី៣-ចំណេះដឹង ភាពឆ្លាតវៃ ជាមនុស្សស្រី ថ្វីដ្បិតតែថា កម្លាំងយើងមិនអាចមានដូចមនុស្សប្រុស តែកម្លាំងគំនិតយើងច្បាស់ជាមិនអន់ឡើយ អោយតែយើងឆ្លាត យើងពូកែ យើងឈ្លាសវៃ មិនថាការងារអ្វី បញ្ហាបែបណាក៏យើង មុខតែអាចប្រឈមមុខដោះស្រាយបានជាក់ជាមិនខាន។ ជាមនុស្សស្រីត្រូវតែឆ្លាត ពូកែ ទើបអាចគេចផុតពីការប៉ុនប៉ង និងគំនិតមិនល្អរបស់មនុស្សសម័យនេះបាន ជាពិសេសគឺ ភាពពុតត្បុត ល្បិចបោកប្រាស់របស់មនុស្សប្រុស។ ប្ដីទី៤-ការងារល្អ មុខរបរច្បាស់លាស់ កុំស្ដាប់ កុំជឿ កុំធ្វើតាមពាក្យចាស់ៗកាលពីមុនដែលនិយាយថា៖ "ខ្លួនជាស្រី ចាំបាច់អីធ្វើការរកស៊ីស្អី ធ្វើតែការងារផ្ទះ ឱបតែចង្ក្រាន្តឱ្យជុំទៅបានហើយ" ពាក្យនេះ ស្ដាប់ហើយ បើធ្វើតាមនោះយើងនឹងគ្មានតម្លៃសូម្បីតែបន្តិច ត្រូវចាំថា សម័យនេះហើយ កុំរស់ពឹងប្ដី កុំចាំលាដៃសុំលុយគេចាយ មានដៃមានជើង មានគំនិត គួរតែចេះគិត ចេះរកលុយដោយខ្លួនឯង ចាយលុយខ្លួនឯង វាថ្លៃថ្នូរនឹងមានក្ដីសុខជាង ការដែលចាំតែសុំលុយប្ដី។ ទោះប្ដីខ្លះគេមិនថាអី តែយើងខ្លួនឯងគួរតែចេះគិត។ មួយទៀត មនុស្សស្រីមានមុខរបរ មានការងារច្បាស់លាស់ ទើបមានតម្លៃ ទើបគេឯងស្ញប់ស្ញែង។ ប្ដីទី៥-អត្តចរិតល្អ ការនិយាយស្ដី អត្តចរិត ការនិយាយស្ដី ជាការប្រាស្រ័យទាក់ទងដ៏មានតម្លៃ ជាមួយមនុស្សជុំវិញខ្លួន ដូចពាក្យគេថា៖ "រូបអាក្រក់ សំខាន់ឱ្យតែចរិតល្អ ទោះក្រយ៉ាងណា​ សំខាន់ឱ្យតែមារយាទបាន" កុំស្អាតតែមុខមាត់ កុំមានតែទ្រព្យធន តែចរិតអន់ មារយាទមិនកើត សន្ដានមិនថ្លៃ។ មនុស្សស្រីចាំបាច់បំផុតគឺចំណុចនេះហើយ។ មនុស្សស្រី អោយតែមានប្ដីទាំង៥នេះធានាថា គ្មានអ្នកណាហ៊ានមើលងាយ វាយធ្វើបាប បន្ទាបបន្ថោកអ្នកឡើយ។ ទោះអ្នកមិនមានប្ដីជាភេទប្រុសក៏ដោយចុះ ក៏អ្នកនៅអាចមាន មុខមាត់ មានទ្រព្យសម្បត្តិ អាចចិញ្ចឹមម្ដាយឪពុក ចិញ្ចឹមខ្លួនឯងបានដែរ។ ម្យ៉ាងវិញទៀត ប្ដីដែលជាភេទប្រុស បើអ្នករើសត្រូវ ជីវិតអ្នករឹតតែមានន័យ មានក្ដីសុខ តែបើអ្នករើសខុស ដូចយកទុក្ខដាក់ខ្លួនចឹង នាំខ្លួនអោយវេទនា ជាពិសេស មិនស្រួល អ្វីដែលអ្នកមាន គេអាចនឹងបំផ្លាញគ្មានសល់ទៀតផង៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
603 នាក់
ម្សិលមិញ :
890 នាក់
សប្តាហ៍នេះ :
5493 នាក់
ខែនេះ :
20817 នាក់
3 ខែនេះ :
55043 នាក់
សរុប :
1246677 នាក់