ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ)ល្បីថា៖ លោក លេង ប៊ុនលាង មេប៉ុស្តិ៍ច្រកព្រំដែនស្វាយអាង៉ោងខេត្តព្រៃវែង មិនបង្រ្កាបទីតាំងកាស៊ីណូគ្មានយីហោរ ដែលហ៊ានបើកបនល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់សោះ ព្រោះខ្លាចបែកឆ្នាំងបាយ...!!
Thu,17 October 2019 (Time 11:49 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 947នាក់)


ខេត្តព្រៃវែង៖ ប្រភពច្បាស់ការបានអោយដឹងថា៖ កាស៊ីណូគ្មានឈ្មោះមួយកន្លែងជាប់ប៉ុស្ដិ៍ត្រួតពិនិត្យនគរបាលស្វាយអាង៉ោងល្បីថា៖ លោក លេង ប៊ុនលាង មេប៉ុស្តុិ៍នគរបាលតំបន់ព្រំដែន ស្វាយអាង៉ោង ភូមិរោង ឃុំចាម ស្រុកកំពុងត្របែក ខេត្តព្រៃវែង មិនបង្ក្រាប បែជាបើកដៃអោយពលរដ្ឋខ្មែរចូលេងល្បែងស៊ីសងជល់មាន់ក្នុងកាស៊ីណូ និងជនជាតិវៀតណាម យកមាន់ជល់ឆ្លងដែនខុសច្បាប់ ចូលមកលេងភ្នាល់ដាក់លុយក្នុងកាស៊ីណូ គ្មានឈ្មោះយ៉ាងអនាធិបតេយ្យទៅវិញ។ ទង្វើរបស់មេប៉ុស្តិ៍នគរបាលតំបន់ព្រំដែន ស្វាយអាង៉ោង អាចបញ្ជាក់បានថា៖ ហ៊ានផ្គើនទៅនិងអនុសាសន៍សម្តេចក្រឡាហោម ស ខេង យ៉ាងពេញបន្ទុក ឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច។ គួរបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្មីៗនេះ គេសង្កេតឃើញមានពលរដ្ឋខ្មែរចូលលេងក្នុងកាស៊ីណូ និង ជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ ដោយប្រើមធ្យោបាយតាមទូកចំលង លួចចូលមកទឹកដីខ្មែររាប់សិបនាក់ ដើម្បីមកលេងល្បែងភ្នាល់បញ្ជល់មាន់ក្នុងកាស៊ីណូ ជាប់ប៉ុស្ដ៍ត្រួតពិនិត្យក្នុងតំបន់ព្រំដែន ស្វាយអាង៉ោង។ ប្រភពច្បាស់ការពីពលរដ្ឋដែលរស់នៅជាប់តំបន់ពរំដែនស្វាយអាង៉ោង បានបព្ជាក់ថា៖ កាស៊ីណូគ្មានឈ្មោះ គ្មានផ្លាកយីហោរមួយនេះ បានបើកកន្លែងសៃវានបញ្ជល់មាន់ខុសច្បាប់រាល់ថ្ងៃបានដោយរលូន ហើយពលរដ្ឋរស់នៅទីនោះបានអោយដឹងថា៖ មិនដែលឃើញមានអាជ្ញាធរមានសមត្រកិច្ចជំនាញខេត្តព្រៃវែង ធ្វើការបង្ក្រាបម្តងណាឡើយមកទល់សព្វថ្ងៃនេះ ក្រោមរូបភាពលេងភ្នាល់បញ្ជល់មាន់ដាក់ប្រាក់ពាន់ម៉ឺនៗ និង សម្លេងហូរកញ្ជ្រោលរំពងអេឺងកង គេដាក់ការសង្ស័យថា៖ ការមិនបង្ក្រាបនេះ ព្រោះអាចជាឆ្នាំងបាយរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅទីនោះហើយមើលទៅនោះ។ ប្រភពបានបព្ជាក់ទៀតថា៖ ក្រុមជនជាតិវៀតណាម ដែលញៀនលេងល្បែងបញ្ជល់មាន់មួយចំនួន បានលួចឆ្លងដែនខុសច្បាប់តាមទូក សម្រុកចូលមកក្នុងទឹកដីខ្មែរ ដោយពុំបានឆ្លងកាត់ប៉ុស្ដ៍ត្រួតពិនិត្យឬបព្ជាាក់ការចេញចូលត្រឹមត្រូវនោះទេ ហើយគេមិនដឹងថា៖ មេប៉ុស្ដ៍ដែលអង្គុយចាំត្រួតពិនិត្យតំបន់ព្រំដែនស្វាយអាង៉ោង ច្រកចេញចូលខ្មែរ វៀតណាម បានដឹងហើយ ឬធ្វើជាមិនដឹង បានជាបណ្ដែរបណ្ដោយអោយក្រុមជនជាតិវៀតណាម លួចឆ្លងដែនខុសតាមតែអំពើរចិត្ត ឬមួយក៏លោកមេប៉ុស្ដ៍ឃុបឃិតជាមួយថៅកែការស៊ីណូ។ ពលរដ្ឋដែលមានប្ដីញៀនល្បែង សុំមិនបញ្ចេញឈ្មោះ សូមណូមពរដល់ឯកឧត្ដម ជា សុ មេធី អភិបាលខេត្ត និង លោក ព្រុំ សន្ធ ស្នងការខេត្តព្រៃវែង ជួយលុបបំបាត់ទីតាំងល្បែងស៊ីសងជល់មាន់ក្នុងកាស៊ីណូអត់ច្បាប់មួយនេះផង បើពុំដូច្នេះទេ វាអាចនិងកើតមាននូវអំពើរចោរកម្ម លួចប្លន់ ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ និងអំពើរហឹង្សារក្នុងគ្រួសារ បែកបាក់ប្រពន្ធកូន លក់អស់ផ្ទះសម្បែង ទ្រព្យសម្បត្តិមានតម្លៃជាច្រើនត្រូវបំផ្លាញដោយសារតែលោកប្ដីញៀនល្បែងហើយ។ ដែលកន្លងមកសម្តេចក្រឡាហោម ស ខេង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីថ្នាក់ជាតិ ទាំងទាហានការពារព្រំដែន និងប៉ូលីស ច្រកព្រំដែន ត្រូវរក្សាការពារបទបញ្ជា ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចអោយខានតែបាន ជាពិសេសជនអន្តោប្រវេសន៍ដែលលួចចេញចូលឆ្លងដែនខុសច្បាប់ប្រទេសជិតខាង ព្រោះជាកត្តា ដែលជនទាំងឡាយនោះ ឆក់ឱកាស រកស៊ីបទល្មើសផ្សេងៗ និងអំពើរចោរកម្ម ឃាតកម្ម លួចចូលសម្ងំ គេចពីសំណាញ់ច្បាប់បាន។ ជុំវិញករណីខាងនេះ ក្រុមការងារយើងខ្ញុំ មិនអាចធ្វើការទំនាក់ទំនងទៅលោក ព្រុំ សន្ធ ស្នងការខេត្តព្រៃវែង បកស្រាយបំភ្លឺបាននៅឡើយទេ ដោយពុំស្គាល់លេខទូរស័ព្ទរបស់លោក ហើយអង្គភាព គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ សូមស្វាគមន៍រងចាំសាមី អោយបកស្រាយបំភ្លឺឡើងវិញជុំវិញករណីខាងលើនៅពេលក្រោយរៀងរាល់ម៉ោងធ្វើការផ្សាយ តាមរយៈលេខទូរស័ព្ទTel.092190098/ 0886606773 ការិយាល័យនិពន្ធ៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1005 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6317 នាក់
ខែនេះ :
22155 នាក់
3 ខែនេះ :
76774 នាក់
សរុប :
1660701 នាក់