ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២១ ខែតុលាឆ្នាំ២០១៩ នេះ មានសេចក្ដីរាយការណ៍ពីស្រុកអន្លង់វែង មកថា៖ លោក ស្ដើង វ៉ាន់ ណេត ប្រធានការិយាល័យភូមិបាល និងលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាល ស្រុកអន្លង់វែង និងលោក ផ្កាយ២ អ៊ុក គឹមលី មានតួរនាទីជានាយរងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ និង លោកវរ:សេនីយ៍ទោ យឹម សេន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកទ្វាអន្តរជាតិអូស្មាច់ បានឃុបឃិតគ្នាជាប្រព័ន្ធក្លែងឯកសារវាស់វែង ធ្វើលិខិតកាន់កាប់ ជាន់លើប័ណ្ណកម្មសិទ្ធរំលោភយកដីពលរដ្ឋ៤គ្រួរសារ មានចំនួន៥ហិតា សិ្ថតនៅចំណុចជាប់ផ្លូវបារាំង ក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ ពលរដ្ឋបានប្ដឹងមន្រ្ដីគ្រប់ល្ពៅទាំង៤នាក់ខាងលើ គោរពជូនអភិបាលស្រុកអន្លង់វែង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ថ្នីៗនេះ រហូតមកដល់ថ្ងៃទី២១ ខែតុលា នេះ មិនទាន់បានដោះស្រាយនោះទេ។ ពលរដ្ឋដែលជាជនរងគ្រោះ ដែលត្រូវក្រុមអ្នកមានអំណាចឃុបឃិតគ្នាប្លន់យកដីរបស់គាត់ខាងលើ សូមអំពាវនាវដល់ថ្នាក់ដឹកនាំរបស់មន្រ្ដីទុច្ចរិតទាំង៤នាក់ ខាងលើ ជួយមើលមន្រ្ដីថ្នាក់ក្រោមឱវាទផង និង ជួយផ្ដល់ យុត្តិធម៌ ជូនម្ចាស់កម្មសិទ្ធវិញផង ទាន? ជាស់វាងប៉ះពល់ដល់កត្តិយសរបស់អង្គភាពរបស់រដ្ឋ ពីព្រោះមន្រ្ដីទាំង៤នាក់ខាងកំពុងប្រើអំណាចអង្គភាពប្លន់ទ្រព្យសម្បិត្តរាស្រ្ដហើយ។ ប្រភពពីអាជ្ញធរម្នាក់បានបញ្ជាក់ថា៖ មន្រ្ដីទាំងបួននាក់ខាងលើពិតជាបានឃុបឃិតគ្នាជាប្រពន្ធ ក្លែងឯកសាររំលោភយកដីកម្មសិទ្ធ របស់ពលរដ្ឋ ពិតប្រាកដមែន៕ ដោយៈ លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា