រាជធានីភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានផ្តាំផ្ញើដល់មន្រ្តីអ្នកនាំពាក្យនៅតាមស្ថាប័ននានា អោយបង្កើនការសហការអោយបានច្រើន និង ជិតស្និតជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ដល់មហាជនបានជ្រាប។ កម្មវិធីថ្លែងបិទសិក្ខាសាលារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មន្រ្តីអ្នកនាំពាក្យ ត្រូវតែសហការគ្នាឲ្យបានច្រើន និងត្រូវសហការយ៉ាងជិតស្និតជាមួយអ្នកសារព័ត៌មាន ដើម្បីពង្រឹងការយល់ដឹងព័ត៌មានអោយបានត្រឹមត្រូវដើម្បីឆក់យកបេះដូងសាធារណៈជនជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល ក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលមានទាំងព័ត៌មានពិត និងព័ត៌មានបំភ្លៃការពិត។ ជុំវិញភាពជាដៃគូររវាងមន្រ្តីអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូររវាងមន្រ្តីអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺជាការបំពេញស្មារតីអោយគ្នាទៅវិញទៅមក ព្រោះអ្នកនាំពាក្យក៏ជាអ្នកសារព័ត៌មាន អ្នកសារព័ត៌មានក៏ជាអ្នកនាំពាក្យ ដែលនាំសារជូនដល់ប្រជាជន ប្រកបដោយភាពរលូន។ កម្មវិធីសិក្ខាសាលាស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ គឺមានទិសដៅពង្រឹង, ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដែលមានបំណងបំផ្លាញសន្តិភាពកម្ពុជា។ អង្គសិក្ខាសាល បានបិទបញ្ចប់ដោយជោគជ័យ និងបានពង្រឹងសមត្ថភាពមន្រ្តីអ្នកនាំពាក្យ ដែលមកពីស្ថាប័នអង្គភាពមន្ទីរព័ត៌មានរាជធានី-ខេត្ត នៅទូទាំងប្រទេស។ ក្នុងកម្មវិធីនេះដែល ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អង្គសិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមបរិយាកាសដ៏ល្អប្រសើរ ដោយមានការយកចិត្តទុកយ៉ាងខ្លាំងពីសំណាក់សិក្ខាកាមជាអ្នកនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាមន្រ្តីព័ត៌មានរាជធានី-ខេត្តចំនួន១៦៥នាក់ ក្រោមកិច្ចអន្តរាគមន៍ប្រកបដោយខ្លឹមសារពីសំណាក់វាគ្មិនល្បីៗ មានបទពិសោធន៍យូរឆ្នាំក្នុងវិស័យសារព័ត៌មាន៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា