ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នារីជនជាតិថៃស្រស់សោភាពីរនាក់ជាប់អន្ទាក់សមត្ថកិច្ច!ជំនាញ រួមនិងថ្នាំញៀនជាង២៧ គីឡូក្រាម នៅព្រលានយន្តហោះសៀមរាប.!!!
Fri,25 October 2019 (Time 10:48 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 876នាក់)


ខេត្តសៀមរាប៖ កិច្ចសហការចុះប្រតិបត្តិការឆែកឆេរគ្រឿងញៀនដ៏ច្រើននៅព្រលានយន្តហោះអន្តរជាតិសៀមរាប ខណៈនារីជនជាតិថៃ០២នាក់ គ្រោងនាំឡើងយន្តហោះ រួមជា មួយថ្នាំញៀន ២៧.៣០ គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបាន ដែលហេតុការណ៍នេះគឺមន្ត្រីគយនិងរដ្ឋាករ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឆែកឆេររកឃើញគ្រឿងញៀនខាងលើ នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយ៍ចេញដំណើរ អាកាស យានដ្ឋានអន្តរជាតិសៀមរាប ។ ប្រភពពីមន្រ្តីគយនបានអោយដឹងថា៖ គ្រឿងញៀននេះ បានរកឃើញនៅក្នុងការបូបអ្នកដំណើរ ឈ្មោះ SAVAENGPHOL SUP HA PORN ភេទស្រី សញ្ជាតិថៃ អាយុ៣៧ ឆ្នាំ និង អ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ ។ លោក អ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបទល្មើសគ្រឿងញៀនបានអោយដឹងថា៖ នារីជនជាតិថៃទាំង០២នាក់ មានគោលដៅធ្វើដំណើរឆ្ពោះចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ ប្រភពពីអ្នកជំនាញបានអោយដឹងថា៖ថ្នាំញៀនដែលឆែកឆេររកឃើញនេះ ជាប្រភេទមេតំហ្វេតាមីន។ ទោះជាយ៉ាងណាក៏ដោយជុំវិញមជ្ឈដ្ឋានផ្សេងៗគ្នាថា៖ អាចពាក់ព័ន្ធជាមួយក្រុមជួញដូរដែលសមត្ថកិច្ចបង្រ្កាបនៅខេត្តកំពង់ធំ កាលពីពេលថ្មីៗកន្លងទៅ ដោយក្នុងនោះមានជនជាតិថៃ ភេទប្រុស ម្នាក់ផងដែល។ បច្ចុប្បន្នៈ នារីជនជាតិថៃ០២នាក់ រួមនិងថ្នាំងញៀន ២៧.៣០ គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញ ក៏សាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០២នាក់ទៅតុលាការខេត្តសៀមរាប ដើម្បីកាត់ទោសតាមនីតិវិធី៕ ដោយៈ លោក ភូ សោភ័ណ ប្រធានរដ្ឋបាល គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1219 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6531 នាក់
ខែនេះ :
22369 នាក់
3 ខែនេះ :
76988 នាក់
សរុប :
1660915 នាក់