ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ)ពលរដ្ឋផ្ទុះកំហឹងទ្រាំលែងបាន! ចោទលោកឧត្ដមសេនីយ៍ទោ អ៊ុក គឹមលី ថា ជាផ្កាយចោរ ប្លន់យកដីរបស់ពួកគាត់...!!!
Sat,26 October 2019 (Time 03:15 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1066នាក់)


ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យចំនួន៤គ្រួសារត្រូវបានលោក ឧត្ដមសេនីយ៍ទោ អ៊ុក គឹមលី ថារំលោភយកដីអស់ចំនួន៦ហិតានៅចំណុចផ្លូវបារាំង ភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះ ពលរដ្ឋ បានខឹងនិងលោកឧត្ដមសេនីយ៍ទោ អ៊ុក គឹមលី យ៉ាងខ្លាំង និងបានដាក់ងារអោយលោក អ៊ុក គឹមលី ជាផ្កាយចោរ ដែលមានតួរនាទី ជានាយរងការិយាល័យទីចាត់ការងារព្រំដែន អគ្គបញ្ជាការ។ ពលរដ្ឋបានអោយដឹងថា៖ លោកផ្កាយ២ អ៊ុក គឹមលី បានឃុបឃិតគ្នាជាមួយ លោកវរ:សេនីយ៍ទោ យឹម សេន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកទ្វាអន្តរជាតិ អូរស្មាច់ បានឃុបឃិតគ្នាជាមួយលោក ស្ដើង វ៉ាន់ណេត ប្រធានការិយាលយ័ភូមិបាលស្រុកអន្លង់វែង និង អនុប្រធានម្នាក់ឈ្មោះ គឹម សំណាង លួចក្លែងឯកសារធ្វើលិខិតកាន់កាប់យកដីរបស់ពួកគាត់។ មន្រ្ដីគ្រាប់ល្ពៅ ទាំង ៤ នាក់ ខាងលើ បានយកលិខិតកាន់កាប់អោយទៅមេភូមិទឹកជប់ចុះហត្ថលេខា រួចយកឯកសារដីនោះទៅអះអាងនៅលើដីកម្មសិទ្ធ របស់ពលរដ្ឋ តាំងដីនៅភូមិសាមគ្គីទៅវិញ។ អន្តរ:វិស្ស័យសាលាស្រុកអន្លង់វែងបានវញ្ជាក់ថា លោក អ៊ុក គឹមលី បានយកឯកសារលក់ទិញ និងលិខិតកាន់កាប់មួយមុខមួយច្បាប់មកធ្វើជាអំណាស់អំណាងលើដីពលរដ្ឋ។ដោយអាជ្ញាធរឃុំត្រពាំងប្រិយ៍បានបញ្ជាក់ថាជាឯកសារលោក អ៊ុក គឹម លី ជាឯកសារក្លែងក្លាយ គឺអាជ្ញាធរមិនទទួលស្គាល់នោះទេ។ ជុំវិញករណីខាងលើក្រុមការងារយើងមិនទាន់ស្វែងរកសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ទោ អ៊ុក គឹមលី បានទេ។ ហើយអង្គភាពយើងខ្ញុំរងចាំស្វាគមន៍សាមី អោយបកស្រាយបំភ្លឺនៅពេលក្រោយៗទៀតរៀងរាល់ម៉ោងធ្វើការការរិយាល័យនិពន្ធ Tel.088 660 6773/ 092 190 098៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1196 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6508 នាក់
ខែនេះ :
22346 នាក់
3 ខែនេះ :
76965 នាក់
សរុប :
1660892 នាក់