ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រោះថ្នាក់ចរាចរណ៍រវាងឡានក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ហុង ឆាយ និង ម៉ូតូ បណ្តាលអោយរងរបួសស្រាលម្នាក់ធ្ងន់ម្នាក់...!!!
Wed,30 October 2019 (Time 12:21 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1042នាក់)


ខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍រវាងឡានក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ហុង ឆាយ និង ម៉ូតូ បណ្តាលអោយរងរបួសស្រាលម្នាក់ របួសធ្ងន់បាក់ម្នាក់ ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងខេត្តបាត់ដំបង ត្រង់ចំនុចមុខសាកលវិទ្យាល័យបាត់ដំបង។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញមាន ឡានក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ហុង ឆាយដែលមានផ្លាកលេខ ភ្នំពេញ 5A.1179 បានបើកបរពីទិសខាងកើតទៅលិច ចំណែកម៉ូតូ ជិះគ្នា២នាក់ បើបរពីខាងទិសលិចទៅខាងកើត លុះដល់ចំនុចកើតហេតុទល់មុខសាលាសាកល និង សាលាពហុបច្ចេកទេសឡានក្រឡុកស៊ីម៉ងត៍ បត់ចូលសាលា ដើម្បីចាក់ស៊ីម៉ង់ត៍ បានបុកម៉ូតូ ពីខាងក្រោយតែម្តង បង្កអោយម៉ូតូរងការខូចខាតយ៉ាងដំណំ និងរងរបួសស្រាលម្នាក់ រងរបួសធ្ងន់បាក់ជើងម្នាក់។ ជនរងគ្រោះបាក់ជើងមានឈ្មោះ ថា សុខ លីហេង បាក់ជើងត្រង់ជង្គង់(ឆ្អឹងពីរ) និងរលាត់ដៃជើងថែមទៀត។ ប្រភពបន្តថា៖ ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍បានជួយសម្រួលចរាចរណ៍ ធ្វើការវាស់វែង និងយកមធ្យោបាយទាំងពីរទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ចំណែកជនរងគ្រោះទាំងពីនាក់បានបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ អ៊ីមីកចិនស៊ី (Emergency HANDA MEDICAL CENTER)។ ប្រភពពីជនរងគ្រោះបានអោយដឹងថា៖ ឡានក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ហុង ឆាយ ដែលបង្កហេតុ បានកំពុងធ្វើការដោះស្រាយសងសំណងតាមរដ្ឋប្បវេណី នៅស្នងការនគរបាលខេត្តបាត់ដំបង ដោយបង់សំណងទៅជនរងគ្រោះបាក់ជើងត្រឹមតែ ២លានរៀល ប៉ុន្តែ នៅរសៀលថ្ងៃទី២៩ ខែឆ្នាំដ៏ដែលនេះ តែ ឪពុកម្តាយជនរងគ្រោះបានបដិសេធ មិនព្រមយកតាមសំណងរបស់ភាគីរថយន្តបង្កហេតុទេ ពីព្រោះថា៖ បើតាមចំនួនទឹកប្រាក់ដែលភាគីបង្កហេតុសងនោះមិនអាចធ្វើការមើលជំងឺជើង និង ជួសជុលម៉ូតូវិញ មិនគ្រប់គ្រាន់ទេ។ សូមប្រិយមិត្តទស្សនិកជន ដែលនិយមតាមរាល់ការផ្សាយ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ សូមរងចាំតាមដានការផ្សាយមួយលេខក្រោយបន្តទៀតថា៖ តើរឿងរ៉ាវខាងលើនេះជាលទ្ធផលដោះស្រាយយ៉ាងណាបន្ត ដើម្បីសមរម្យទៅលើជនរងគ្រោះដែលអាចទទួលយកសំណងពីរថយន្តបង្កបាន៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1218 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6530 នាក់
ខែនេះ :
22368 នាក់
3 ខែនេះ :
76987 នាក់
សរុប :
1660914 នាក់