ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ល្បីរាប់ឆ្នាំហើយរឿងលោក អ៊ុយ វ៉ិត មេគយច្រកភ្នំដីហៅ(គីឡូ១៣) ដាក់កុងត្រូលជជុះជំរិជំរិតយកលុយពីអាជីវករធើ្វក្តៅក្រហាយ...!!!
ខេត្តបាត់ដំបង ៖មានសេចក្តីរាយការណ៍មកថាលោក អ៊ុយ វ៉ិត មេគយច្រកភ្នំដីហៅ(ច្រកគីឡូ១៣)បានធ្វើអោយប្រជាពលរដ្ឋ្ន និង អាជីវករកាន់តែក្តៅក្រហាយចំពោះការដាក់កុងត្រូលជជុះជំរិតយកលុយពីអ្នករកស៊ីបន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ ខណៈពួកគាត់ទាំងនោះបានត្អូញត្អែថា៖ លោក អ៊ុយ វ៉ិត ប្រធានការិយាល័យគយនិងរដ្ឋាករច្រកភ្នំដីស្រុកសំពៅលូន ខេត្តបាត់ដំបង បានកំពុងប្រើអំណាច ធ្វើបាបគាបសង្កត់ ទៅលើប្រជាពលរដ្ឋ ដែលបង្កភាពលំបាកក្នុងការរកស៊ីដោយសារតែលោក អ៊ុយ វ៉ិត បានបើកដៃអោយមន្ត្រីគយក្រោមឱវាទរបស់ខ្លួន ដាក់កុង ត្រូល ជជុះ ចាំជំរិតយកលុយពីអ្នករត់តាក់ស៊ី អ្នកបើករថយន្តដឹកជញ្ជូនទំនិញ និងពីឈ្មួញតូចតាចដឹកបន្លែផ្លែឈើ ដោយគ្មានវិកិយប័ត្រត្រឹមត្រូវនោះទេ។
សេចក្តីរាយការណ៍បានបន្តថា៖ សូម្បីតែអ្នកអូសរទេះបន្លែះបន្លែ ទឹកក្រូច ទឹកផ្លែឈើកំប៉ិកកំប៉ុក និង រទេះអេតចាយ ក៏ក្រុមមន្ត្រីគយកូនចៅលោក អ៊ុយ វ៉ិត មិនលើកលែងដែរទោះបីជាដឹងថា ពួកគាត់រកមួយថ្ងៃរស់មួយថ្ងៃក៏ដោយ។ កុងត្រូលជជុះរបស់មន្ត្រីគយក្រោមឱវាទលោក អ៊ុយ វ៉ិត ដែលស្ថិតនៅ ត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានមន្ត្រីគយ៤ ទៅ៥នាក់ ចាំស្ទាក់ជំរិតយកលុយយ៉ាងពេញបន្ទុកតែម្តង។
ប្រភពបន្តអោយដឹងទៀតថា៖ នៅរាល់ពេលដឹកឥវ៉ាន់ចេញចូលម្តងៗ ត្រូវបង់លុយអោយទៅការិយាល័យគយ នៅច្រកនេះរួចហើយ ទើបបានយកឥវ៉ាន់ ទៅដាក់លើរថយន្តបានអាចចេញចូលតាមធម្មតា ចំណែកឯកុងត្រូលជជុះ របស់មន្ត្រីគយ ដែលជាកូនចៅរបស់លោក អ៊ុយ វ៉ិត នៅចំណុចភូមិឃុំខាងលើវិញ គឺមានមន្ត្រីគយប្រចាំការជានិច្ច ពីបួនទៅប្រាំនាក់ស្ទាក់ចាំកាក់ឡាន រទេះប្រជាពលរដ្ឋ អោយចូលបង់លុយតាមផ្លូវថែមទៀត។ បើមិនចូលបង់អោយកុងត្រូល ជជុះ នោះទេ ច្បាស់ជាគយគំរាមចាប់យកទៅកន្លែង ហើយក្នុងឡាននិមួយៗ ត្រូវបង់ប្រាក់ចាប់ ពី៥០០០០រៀល ទៅ២០.០០០០រៀល រហូតដល់៥០.០០០០រៀល បើប្រជាពលរដ្ឋណាមិនបានបង់លុយអោយមន្ត្រីគយទាំងនោះទេ គឺក្រុមគយចោទប្រកាន់ពួកគាត់ ដូចជាឥវ៉ាន់ បន្លែ ផ្លែឈើ ទាំងអស់ហ្នឹង! សុទ្ធតែអត់មានពន្ធត្រូវតែបង់លុយអោយ ទើបបានអោយឡានទៅ ហើយប្រជាពលរដ្ឋខ្លះ ទៀតគាត់បានតវ៉ាថា គាត់បានបង់លុយអោយការិយាល័យគយនៅច្រករួចហើយ ម៉េចបានជាមកកាក់តាមផ្លូវទៀត ទោះបីជាគាត់ពុំមានលុយបង់ អោយក៏ក្រុមគយមិនព្រមអោយដឹកទំនិញចេញចូលបានឡើយ។
ប្រភពបានបន្ថែមអោយដឹងទៀតថា៖ សូម្បីតែជីមួយការ៉ុងយកទៅចំការក៏បង់អោយការិយាល័យគយក្នុងមួយការ៉ុង២០បាត(ប្រាក់ថៃ) បានគយអោយទៅ ហើយពេលទៅដល់កន្លែងកុងត្រូលជជុះវិញ ត្រូវបានគយទារលុយបន្ថែមទៀត ដែលទង្វើរបស់លោកមេគយរូបនេះកំពុងជាន់កប្រជាពលរដ្ឋអោយរងទុក្ខលំបាកនឹងភាពក្រីក្រនៅតែបន្តរហូតមិនចេះចប់ទេ បើសិនជាក្រុមមន្ត្រីគយដែលពុករលួយ ចាប់តាំងពីកូនចៅរហូតដល់មេបែបនេះ ធ្វើអោយប្រជាពលរដ្ឋនិងអាជីវករកាន់តែក្តៅក្រហាយ ដែលអាចខឹងគោទៅវាយរទេះជាក់ជាមិនខាន ក្រោមស្នាដៃពុករលួយរបស់លោក អ៊ុយ វ៉ិត ប្រធានគយប្រចាំច្រកភ្នំដី(គីឡូ១៣) ដែលកំពុងល្បីងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយកលុយរបៀបក្រៅផ្លូវការ យ៉ាងពេញបន្ទុក ។
ប្រភពដដែលបន្តថា៖ មិនតែប៉ុណ្ណោះ
លោក អ៊ុយ វ៉ិត បានបើកដៃអោយឈ្មូញនាំចូលម៉ូតូ គេចពន្ធរាប់រយគ្រឿងសុទ្ធតែស៊េរីទំនើបប្រភេទអូតូ ដែលគេសង្ស័យថា៖ មានការឃុបឃិតគ្នាទាក់ទងនឹងផលប្រយោជន៍ចែកភាគហ៊ុនជាមួយមេៗ ខាងលើផងដែរ។ ទើបលោក អ៊ុយ វ៉ិត បានធ្វើការលាក់លៀមមិនចាត់វិធានការតាមផ្លូវច្បាប់ពីការនាំចូលអត់ច្បាប់នោះឡើយ ហើយដែលអាចងាយស្រួលក្នុងការសម្រួលគ្នាស្ងាត់ៗ ជាមួយមេឈ្មួញ ដើម្បីអោយម៉ូតូទាំងអស់នោះទៅជាស្របច្បាប់វិញ។ បើតាមអ្នករកស៊ីត្រឹមត្រូវធម្មតាវិញបានអោយដឹងថា៖ ការដឹកនាំរបស់លោក អ៊ុយ វ៉ិត ដែលចាប់តាំងពីបានមកកាន់តំណែង ជាមេគយច្រកភ្នំដីអស់រយ:ពេលជាច្រើនឆ្នាំមកនេះ គឺគ្មានអ្វីប្រែប្រួលក្នុងការបង្កើនចំណូលពន្ធគយនៅឡើយទេ ពោលគឺលោក អ៊ុយ វ៉ិត កំពុងបន្តអនុវត្តន៍តាមគន្លងមេគយជំនាន់មុន ក្នុងការរក្សាទុកមេឈ្មួញធំៗ នៅក្នៅក្នុងដៃរបស់ខ្លួនអោយដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ច្រកភ្នំដី ស្រុកសំពៅលូន ដោយបង់ពន្ធមិនគ្រប់សំរាប់ទុកស៊ីក្រៅដដែល ហើយម្យ៉ាងវិញទៀត ការប្រព្រឹត្តអំពើពុករលួយ ដោយការទទួលសំណូកពីឈ្មួញធំៗ ជាមុខសញ្ញាបង់ពន្ធមិនគ្រប់នេះ បានធ្វើអោយលោក អ៊ុយ វ៉ិត មានអំណាចជិះសេះលែងដៃ ឃុបឃិតជាមួយឈ្មួញ អោយនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ និង ទំនិញខុសច្បាប់យ៉ាងពេញទំហឹងតែម្តង រួចចាំទទួលផលប្រយោជន៍ពីពួកឈ្មួញទាំងនោះ ដែលមានទំនាក់ទំនងល្អជាមួយគ្នារួចជាស្រេចហើយដែរ ទើបអាចនាំទំនិញាំទំនិញគ្រប់ប្រភេទចូលមកយ៉ាងរលូទៅបាន
ហើយបើយោងតាមប្រភពការអះអាងពីមន្ត្រីតូចតាចូចតាចអោយដឹងថា៖ សព្វថ្ងៃនេះលោក អ៊ុយ វ៉ិត កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេឈ្មួញ ដែលនាំទំនិញគេចពន្ធ ពីប្រទេសថៃចូលមកទឹកដីខ្មែរ តាមច្រកភ្នំដី ក្នុងមួយខែៗ មានរថយន្តធំៗរាប់រយគ្រឿង ដែលគេដឹងថា៖ ជារបស់ក្រុមហ៊ុន ហើយថៅកែជាអ្នកមានអំណាចដ៏ល្បីល្បាញរាប់ឆ្នាំមកហើយ បាននាំចូលទំនិញគេចពន្ធ តាមរថយន្តយីឌុប និង កុងតឺន័រ ភាគច្រើនជាប្រភេទទំនិញខុសច្បាប់ ដែលត្រូវបង់ពន្ធតម្លៃខ្ពស់។ ប៉ុន្តែដោយសារការឃុបឃិតគ្នាបង់ពន្ធត្រឹមតែ៣០%ទៅ៤០%ប៉ុណ្ណោះ និងបង់ត្រឹមតែជាទំនិញចម្រុះ ដូចជាគ្រឿងបន្លាស់ដែលនាំចូលមកមិនបានបង់ពន្ធនោះ ធ្វើអោយបាត់បង់ចំណូលពន្ធរដ្ឋរាប់សិបលានរៀលក្នុងមួយខែៗទៀតផង។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារថ្នាក់ជាតិទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ខេត្តទទួលខុសត្រូវដោយចៅហ្វាយខេត្ត ដើម្បីធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគេចពន្ធខុសច្បាប់ និងជំរុញដល់ការប្រមូលពន្ធគយឲអោយបានកាន់តែប្រសើរឡើងផងដែរ។ ផ្ទុយទៅវិញលោក អ៊ុយ វ៉ិត មេគយច្រកភ្នំដី គិតតែពីច្បាមយកផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីស្រង់ដើមក្នុងការតូយកតំណែង ដែលបានធ្វើជាប្រធានការិយាល័យគយនិងរដ្ឋាករនៅច្រកទ្វារអន្តរជាតិភ្នំដីនេះ ទោះជារដ្ឋត្រូវខាតបង់ប្រាក់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ក៏ដោយក៏លោក អ៊ុយ វ៉ិត ខំប្រឹងប្រមូលលុយចូលហោប៉ៅឯកជនធ្វើមានបានផ្ទាល់ខ្លួន មិនញញើតកោតខ្លាចចំពោះការប្រព្រឹត្តអំពើពុករលួយដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកំពុងមានចំណាត់ការដ៏តឹងរឹងក្នុងការកំចាត់អំពើពុករលួយយ៉ាងក្តៅគគុកនេះក្តី គឺបានជំរុញអោយស្ថាប័នប្រឆាំងអំពើពុករលួយដាក់ការស៊ើបអង្កេតជាបន្ទាន់ ទៅលើមន្ត្រីនៅគ្រប់ស្ថាប័នរដ្ឋ ជាពិសេសលោក អ៊ុយ វ៉ិត ប្រធានគយច្រកភ្នំដីនេះតែម្តង ពីព្រោះលោក អ៊ុយ វ៉ិត កំពុងល្បីល្បាញថា៖ បានយកអំណាចខ្លួនក្តោបក្តាប់ផ្តាច់មុខក្នុងការជំរិតទារលុយពីប្រជាពលរដ្ឋ និង ថែមទាំងមិនអោយមន្ត្រីជំនាញរបស់ស្ថាប័នផ្សេងដែលនៅប្រចាំស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដីដូចគ្នានោះលូកលាន់កាងារជាមួយគយជាដាច់ខាត។ពាក់ព័ន្ធនឹងករណីលោក អ៊ុយ វ៉ិត ប្រព្រឹត្តអំពើពុករលួយ ដែលបានយកលុយពីថៅកែធំៗដឹកជញ្ជូនទំនិញ ដោយរថយន្តយីឌុប រថយន្តកុងតឺន័រ បានដឹករថយន្តចូលថា ជាគ្រឿង បន្លាស់មកនោះ ភាគច្រើនជាប្រភេទរថយន្តទំនើបៗកាត់ត ដែលគេបង់ពន្ធ ជាគ្រឿងបន្លាស់ និង មួយចំនួនទៀតជាស្រា ភេសជ្ជ: ទំនិញចាប់ហួយ ហើយរាល់ទំនិញគេចពន្ធឆ្លងកាត់តាមច្រកភ្នំដី(គីឡូ១៣)ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលគេជឿថា បើគ្មានការបើកភ្លើងខៀវពីលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបងផងដែរ ទើបលោក អ៊ុយ វ៉ិត ហ៊ានអោយបើកដៃ អោយឈ្មួញដំណើរការដឹកជញ្ជូនយ៉ាងរលូន ដោយគ្មានការត្រួតពិនិត្យបែបនេះ គួរតែលោក អូន ព័ន្ធមុនីរ័ត្ឋ ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករទូទាំងប្រទេស សូមមេត្តាចាត់វិធានការជាបន្ទាន់ ទៅលើមន្ត្រីក្រោមឱវាទ ដែលនាំគ្នាប្រព្រឹត្តអំពើពុករលួយធ្វើអោយបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋ ក្នុងពេលកាន់តំណែង ហើយធ្វើអោយរាជរដ្ឋាភិបាលខកបំណង ព្រព្រោះតែមន្ត្រីពុករលួយបែបនេះ ។
ជាងនេះទៅទៀត ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាអោយលុបបំបាត់ចោលទាំងអស់ចំពោះការដាក់កុងត្រូលជជុះ ឬមិនជជុះ រួមទាំងជញ្ជីងថ្លឹងអនាធិបតេយ្យផងដែរ។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានព្រមានផងដែរចំពោះការដាក់កុងត្រូល ទាំងជជុះ ឬ មិនជជុះ គឺត្រូវលុបបំបាត់អោយអស់ រួមទាំងជញ្ជីងថ្លឹងអនាធិបតេយ្យ អាជ្ញាធរខេត្ត ត្រូវចេះពិនិត្យនិងកែលម្អឡើងវិញបើមានអ្វីមិនល្អ ឬមិនប្រក្រតី មន្ត្រីរាជការ និងកងប្រដាប់អាវុធ ត្រូវចូលរួមគាំទ្រសមត្ថកិច្ចគយ និងពន្ធដារក្នុងការប្រមូលចំណូលចូលរដ្ឋ។
ទន្ទឹមគ្នានោះ សម្តេច ហ៊ុន សែន បានជំរុញដល់មន្ត្រីរាជការត្រូវខិតខំយកចិត្តទុកដាក់ ដោះស្រាយសេវាតម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋ អោយបានឆាប់រហ័ស និងមានប្រសិទ្ធភាព ត្រូវតែលុបបំបាត់រាល់កំហុសឆ្គងការថ្នាំងថ្នាក់ភាពអសកម្មទាំងឡាយ ហើយត្រូវខិតខំកសាងអំពើល្អអោយបានច្រើន មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ និងដោះស្រាយទំនាស់ដីធ្លីដីធ្លីក្នុងខេត្តនីមួយៗរបស់ខ្លួន អោយបានល្អនិងមានប្រសិទ្ធភាព៕
ដោយៈ លោក សុខ បូរី និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com