ពិធីប្រជុំ ជំនួប រវាង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន ទូទាំង ២៥ ខេត្ត/ក្រុង នៅមជ្ឍមណ្ឌលកោះពេជ្រ...
រាជធានីភ្នំពេញ៖ ពិធីប្រជុំ សំណេះសំណាល រវាង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន ទូទាំង ២៥ ខេត្ត/ក្រុង និងពិសារបាយសាមគ្គី ជុំគ្នា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារឹទ្ធ និងមានការអញ្ជើញចូលរួមអ្នកសារព័ត៌មាន ជាង ៤,៥០០ នាក់ នៅ មជ្ឍមណ្ឌល កោះពេជ្រ ចូលរួមយ៉ាងច្រើនកុះក នៅល្ងាចថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ។
ក្នុងពិធីប្រជំុ សំណេះសំណាលនេះដែល សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រក កម្ពុជា បានមានប្រសាសន៍សំខាន់ៗ មាន០៨ ចំណុច ដើម្បីអោយអ្នកសារព័ត៌មាន យកទៅអនុវត្តការងារអោយកាន់តែល្អប្រសើរឡើង រួមមានដូចខាងក្រោមៈ
ទី-១ ស្ថាប័នព័ត៌មាន ទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត ពិព្រោះសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ សូមកុំអោយចុះផ្សាយព័ត៌មានមិនពិត ពីសង្គម។
ទី-២ ស្ថាប័នព័ត៌មាន រដ្ឋ និងឯកជនទាំងអស់ ត្រូវតែផ្សព្វផ្សាយព័ត៌មានពិត ដោយមានការពច្បាស់លាស់ អោយសម្រប ដើម្បីអោយប្រជាពលរដ្ឋ បានយល់ជ្រួតជ្រាបអំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកមកនូវ អ្វីដែលជាការពិត ពីប្រជាពលរដ្ឋ មកកាន់រដ្ឋាភិបាលវិញ គឺទាំងក្នុងកម្រិតតាក់តែង និងកម្រិតអនុវត្តន៍អោយមានប្រសិទ្ឋភាពខ្ពស់។
ទី-៣ ស្នើអោយសារព័ត៌មាន ចូលរួមជួយ រិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ ហើយក៏មិនមែន រិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។
ទី-៤ សំណូមពរអោយអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគជាលក្ខណៈអន្តរជាតិ ដើម្បីបានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅលើពិភពលោក ហើយក៏ចង់អោយអ្នកសារព័ត៌មាន ក្លាយទៅជាអ្នកវិភាគផងដែល ចំពោះព្រឹត្តិការណ៍ ក្រៅប្រទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគ និងផ្សាយពីកម្ពុជា ដូច្នេះ យើងត្រូវចេះសិក្សាបកស្រាយ និងវិភាគពីគេវិញផងដែល។
ទី-៥ រាល់ការផ្សព្វផ្សាយព័ត៌មានទាំងអស់អោយបានត្រឹមត្រូវ មានក្រមសីលធម៌វីជ្ជាជីវៈ ពិសេស សម្តេចតេជោ ហ៊ុន សែន បានសំណូមពរ ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសបុគ (Facebook) សូមកុំអោយមានការជេរប្រមាថ ហែកហួកេរ្តិ៍ខ្មាស់គ្នា ដែលនាំអោយមានរឿងប្តឹងផ្តល់គ្នាជាដើម សូមរក្សាតម្លៃរបស់ខ្លួន ពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែលច្បាស់ហើយពិតគ្រប់ជ្រុងជ្រោយ សូមកុំកុំស្មានៗ ហើយក៏មិនត្រូវដើរតួនាទីជាតុលាការកាត់ក្តីនោះទេ។
ទី-៦ ត្រូវចូលរួមលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់ កុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទាលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន ( ម៉ាហ្វីយ៉ា )។
ទី-៧ កុំផលិតព័ត៌មាន បំប៉ោង និងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម ម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំង និងព័ត៌មានក្លែងក្លាយ គឺអ្នកសារព័ត៌មានៅត្រូវបញ្ចេញព័ត៌មានពិតប្រាកដចេញមកបកស្រាយទាន់ហេតុការណ៍ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយអោយអស់។
ទី-៨ ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ជាពិសេស ត្រូវទំនាក់ទំនងជាមួយបណ្តាសង្គម ស្ថាបន័ជំនាញ សកលវិទ្យាល័យ និងក្រសួងព័ត៌មានជាដើម ដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត ម្យ៉ាងទៀត គឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីបង្កើនគុណភាពការងារ និងការផលិតអោយមានភាពកាន់តែល្អប្រសើរជាងថែមទៀត។
ជាមួយគ្នានេះដែល សម្តេចអគ្គ មហា សេនា បតី តេជោ ហ៊ុន សែន បានគាំទ្រ និងជំរុញអោយមានការរៀបចំ យុទ្ឋនាការប្រកួតប្រជែង អំពី ការផលិតព័ត៌មានពិត ហើយលឿន បើអាចធ្វើច្រើនភាសា គឺកាន់តែល្អ សម្តេចតេជោ ក៏បានគាំទ្រ និងជំរុញអោយមានប្រព័ន្ឋផ្សព្វផ្សាយអនឡាញ (online) អោយបានច្រើន ព្រោះសព្វថ្ងៃនេះ អ្នកតាមដានព័ត៌មាន មិនសូវមើលតាមទូរទស្សន៍ នោះទេសព្វថ្ងៃនេះ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com