រុក្ខជាតិ ដើមដូង ជាដើមឈើមួយប្រភេទ អាចហូបទឹកនិងសាច់បាន ហើយជួយទ្រទ្រង់សុខភាព ដែលប្រជាជនកម្ពុជានិយមដាំ ជាចំការ ឬនៅតាមផ្ទះ ហើយបច្ចេកទេសនៃការដាំវិញនោះ គឺ មានបញ្ចែកទេសដាំ ខុសៗគ្នាដោយទៅតាមតំបន់ និង បទពិសោធន៍ របស់កសិករ ដែលពួកគាត់ធ្លាប់បានធ្វើកន្លងមក ។ ថ្ងៃនេះសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ សូមបង្ហាញបទពិសោធន៍ថ្មីមួយទៀត ស្តីពីការដាំដើមដូង អោយអោយឆាប់បានផ្លែនិងទទួលផលបានច្រើន ដោយមិនចាំបាច់ស្រោចទឹក ដោយតាមប្រសាសន៍ លោក អ៊ុំ សែម យឿន រស់នៅភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្ហាញជូនបងប្អូនកសិករ ដើមដើម្បីទុកជាគំរូនិងគំនិតសាកល្បងក្នុងការដាំដុះអាស្រ័យផល មានដូចខាងក្រោមៈ ទី១-របៀបជ្រើសរើសផ្លែដូងសំរាប់ដាំដើម្បីដាំដូង អោយបានផលល្អ លោកអ៊ុំ បានជ្រើសរើសផ្លែដូងធំ និង មានដុះពន្លកថ្លោសល្អ ។ ទី២-ការរៀបចំរណ្តៅដាំក្នុងការដាំនេះ លោកអ៊ុំបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំរណ្តៅ ។ រណ្តៅគាត់ជីកទំហំ ១ ម៉ែត្របួនជ្រុង ហើយដាក់សារធាតុផ្សេងៗ ក្នុងរណ្តៅតាមស្រទាប់ ដូចជា : ស្រទាប់ទី១ នៅបាតរណ្តៅ គាត់ដាក់លាមកគោ ៣ បបង្គី។ ស្រទាប់ទី២ ដាក់ស្លឹកឈើ ៦ បបង្គី។ ស្រទាប់ទី៣ ដាក់ផេះ ១ បង្គី។ស្រទាប់ទី៤ ដាក់លាមកគោ ៣ បង្គីថែមទៀត។ស្រទាប់ទី៥ ដាក់ដីខ្សាច់ ឬដីល្បាយខ្សាច់ ២ បង្គី ។ បន្ទាប់មកស្រោចទឹកពីលើអោយជោគ ទើបដាក់ដូងដាំដោយកប់ផ្លែអោយនៅត្រឹមពន្លក ។ លោកអ៊ុំ សែម យឿន បានបន្តអោយដឹងថា៖ត្រូវរៀបចំជារណ្តៅធំដែលមានដាក់ សារធាតុផ្សេងៗ ច្រើនស្រទាប់បែបនេះ ព្រោះលោកអ៊ុំយល់ឃើញថា៖ លាមកសត្វគោជាជីធម្មជាតិដ៏ល្អ វាជួយអោយស្លឹកឈើឆាប់រលួយ និងក្លាយជាជីបានយ៉ាងឆាប់រហ័សការដាក់ផេះជួយដូងដុះលូតលាស់បានល្អ ព្រោះផេះមានជាតិប្រៃ ហើយដំណាំដូងត្រូវការសារធាតុនេះច្រើន ដីខ្សាច់ ឬ ដីល្បាយខ្សាច់ អាចរក្សាសំណើមបានយូរហើយត្រជាក់ អាចជួយអោយ ឫស ដូង ស្រូបយកជីជាតិបានងាយស្រួល ។ លោកអ៊ំយកបានរៀបរាប់អោយដឹងទៀតថា៖ ក្រោយពីបានធ្វើការដាំពិសោធន៍សាកល្បងជាច្រើនឆ្នាំមក ដោយការរៀបចំរណ្តៅធំ ដាំដូងបែបនេះ មិនធ្វើអោយយើងមិនលំបាកក្នុងការស្រោចទឹកទេ គឺស្រោចតែមួយដងគត់នៅពេលដាំ ។ លោកអ៊ុំ បញ្ជាក់ថា៖ ការដាំដូង បានរយៈពេល ៤ ឆ្នាំ ដូងនិងចាប់ផ្តើមផ្តល់ផ្លែ រហូតផ្លែច្រើន និង ទឹកមានរសជាតិផ្អែមទៀតឆ្ងាញ់ទៀត៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា