ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩
លោក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) ( whatsapp +855 92190098 / +855 886606773 ) ( Facebook ប៉ោយប៉ែតប៉ុស្តិ៍ ) ( YouTube Chuong Vannang ) ចាងហ្វាងការផ្សាយ លោក ជួង វណ្ណអាង ( Tell.092190098 - 0886606773 ) លោកអ្នក អាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មបាន ក្នុងតម្លៃសមរម្យ Tell. 092190098 - 0886606773 ។ ធនាគារឯកជនមីក្រូហិរញ្ញវត្ថុគឺជាគ្រឹះស្ថានរបស់ឯកជនមួយរយភាគរយហើយមិនមែនជារបស់រដ្ឋឡើយ........
រថយន្ត Hummer ០១គ្រឿង ឆ្លងចរន្តអគ្គិសនី បណ្តាលអោយឆេះ ស្ទើរទាំងស្រុង.!!!
Thu,14 November 2019 (Time 09:39 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 190នាក់)


ខេត្តបន្ទាយមានជ័យ៖ មានករណីឆេះរថយន្ត Hummer ០១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ (ភ្នំពេញ​ 2V-9599) ព្រោះឆ្លង ចរន្តអគ្គិសនី បណ្តាលឆេះខូចខាតស្ទើរទាំងស្រុង ដែលហេតុការណ៍នេះ បានកើតឡើង នៅចំណុចភូមិអូរអំបិលលើ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ​ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ច ចុះជួយអន្តរាគមន៍កាលពីវេលាម៉ោង ១១ និង ៤៥ នាទី ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ។ ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា៖ ម្ចាស់រថយន្តឈ្មោះ ឯក សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ បើយោងប្រភពពីសមត្ថកិច្ចបន្តថា៖ មូលហេតុ​ បណ្តាលអោយឆេះរថយន្ត Hummer ០១គ្រឿងនេះ មកពីឆ្លងចរន្តអគ្គិសនី (ព្រោះរថយន្តនេះទើបយកចេញពីយានដ្ឋានជួសជុលភ្លើងមួយកន្លែង) ក្នុងករណីនេះដែរម្ចាស់រថយន្តពុំមានរងរបួសទេ។ សូមបញ្ជាក់ផងដែរថា៖ ករណីរថយន្តឆេះខាងលើ សមត្ថកិច្ចក្រុងសិរីសោភ័ណ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង រថយន្តក្រុងសិរីសោភ័ណ០១ គ្រឿង និង រថយន្តស្នងការខេត្តចំនួន០២ គ្រឿង ហើយប្រើប្រាស់ទឹកអស់ចំនួន០២ឡាន​ ទើបរលត់ជាស្ថាពរ៕ ដោយៈ លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ប៉ក់ ណារ៉ូន សមាជិក​ក្រុមលេខា​សម្ដេចតេជោ នាំយកថវិការកសាង និងអំណោយទៅចែកជូនលោកគ្រូអ្នកគ្រូ សិស្សា​នុសិស្ស​ នៅបឋមសិក្សាមង្គលរការាម... (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

(មានវីដេអូ) ផ្ទុះហឹង្សាមួយប៉្រាវ! រវាងពលរដ្ឋនិងពលរដ្ឋរឿងទំនាស់ដីធ្លីជាង១៦០គ្រួសារ ត្រង់ចំណុច (អូរស្វាល្អិល) ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត...!!! (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិថៃ ០២ នាក់ មេក្លោងជួញដូរគ្រឿងញៀនជិត០៨គីឡូក្រាម ត្រូវបានជាប់ខ្នោះ.!!! (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

(មានវីដេអូ) ហាងលក់ទូរស័ព្ទដៃ លី គ័ង ក្រុងប៉ោយប៉ែត មានលក់ទូរស័ព្ទដៃទំនើបទាន់សម័យគ្រប់ប្រភេទ OPPO,ViVo,Samsune,iPhone តំលៃសមរម្យ និងមានបង់រំលស់ផងដែរ (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរពេទ្យ មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី ខ្វះការយកចិត្តទុកដាក់ បណ្តាលអោយស្ត្រីសម្រាលកូនម្នាក់ស្លាប់.!!! (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
126 នាក់
ម្សិលមិញ :
424 នាក់
សប្តាហ៍នេះ :
3475 នាក់
ខែនេះ :
19496 នាក់
3 ខែនេះ :
54118 នាក់
សរុប :
397264 នាក់