(មានវីដេអូ) ពលរដ្ឋចំនួន៤គ្រួរសារនៅស្រុកអន្លង់វែង នៅតែបន្តទទូចសូមអំពាវនាវដល់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ជា សុផារ៉ា ជួយមើល លោក ស្ដើង វ៉ាន់ណេត លោក គឹម សំណាង ប្រធាននិង អនុប្រធាន ការិយាល័យភូមិបាលស្រុកអន្លង់វែង និងលោកផ្កាយ២ អ៊ុក គឹមលី បានឃុបឃិតគ្នា ក្លែងឯកសារយកដីរាស្រ្ដ...!!!
ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋចំនួន៤គ្រួរសារនៅស្រុកអន្លង់វែង នៅតែបន្តទទូចសូមអំពាវនាវដល់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់ និង សូរិយោដី សូមមេត្តាជួយមើលទង្វើមន្រ្ដីក្រោមឱវាទ ទាំង០៤នាក់ នេះផងទាន! ដែលទង្វើលោក ស្តើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង និងលោក គឹម សំណាង អនុប្រធាន បានឃុបឃិតគ្នាជាមួយលោកផ្កាយ២ អ៊ុក គឹមលី មានតួរនាទីនាយរងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ ហ៊ានក្លែងឯកសារធ្វើលិខិតកាន់កាប់ដីធ្លី ខុសទាំងទីតាំង ខុសទាំងភូមិ និងបានរំលោភយកដីរបសប្រជាពលរដ្ឋ៤ គ្រួសារដែលមានទីតាំងដីនៅចំណុចផ្លូវបារាំង ក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីពេលថ្មីៗនេះ។
ពលរដ្ឋចំនួន៤គ្រួសារបានប្រាប់សារព័ត៌មានយើងខ្ញុំយ៉ាងច្បាស់ថា៖ និង បានចោតប្រកាន់ទៅលើលោក ស្តើង វ៉ាន់ណេត និងលោក គឹម សំណាង បានឃុបឃិតគ្នា ជាមួយលោកផ្កាយ២ អ៊ុក គឹមលី ក្លែងឯកសារដាក់នៅភូមិទឹកជប់ ទៅវិញ ហើយបែជាយកឯកសារនោះទៅអះអាងទៅលើដីពលរដ្ឋចំនួន៤គ្រួសារនៅភូមិសាមគ្គី។ បែបនេះហើយទើបពលរដ្ឋបួនគ្រួសារកើតទុក្ខមិនសុខចិត្ត ទ្រហូរយំទទូចសូមអំពាវនាវ ដល់សម្ដេចតេជោ និង ឯកឧត្ដមទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ដែលជាម៉ែជាឪ របស់ប្រជាពលរដ្ឋ សូមឯកឧត្តម មេត្តាចាត់តាំងមន្ត្រីក្រោមឱវាទដាក់ការស៊ើបអង្កេតអោយបានស៊ីជម្រៅក្នុងរឿងវិវាទដីធ្លី ដើម្បីបានដី ត្រឡប់មកវិញ និង បានរស់នៅអាស្រ័យផលវិញដូចដើមផងទាន។
មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋចំនួន៤គ្រួសារបានចោទប្រកាន់ទៅលើលោក ស្តើង វ៉ាន់ណេត និង លោក គឹម សំណាង ធ្ងន់ៗថា៖ ជាមន្រ្ដីចោរ និង លោកផ្កាយពី២ អ៊ុក គឹមលី ថា៖ ជាផ្កាយចោរ គឺដោយសារតែទង្វើទុច្ចរិតរបស់ លោក ស្តើង វ៉ាន់ណេត និងលោក គឹមសំណាង មានចេតនាក្បត់រាស្រ្ដ ក្បត់ឆន្ទ: ការងារ យកតួនាទីរកតែផលប្រយោជន៍ផ្ទាល់ខ្លួន បម្រើអោយបក្សពួកខ្លួនមួយក្តាប់តូចហ៊ានរំលោភយកដីរបស់ពលរដ្ឋទាំងបំពាន ទើបពលរដ្ឋរស់នៅក្នុងស្រុកអន្លង់វែង ចេះតែរងគ្រោះឥតឈប់ឈរបែបនេះ ទង្វើមន្ត្រីគ្រាប់ល្ពៅស្ងោរទាំង៤នាក់នេះហើយ ដែលជះឥទ្ធិពល ធ្វើអោយសម្តេច តេជោ ហ៊ុនសែន បាត់បង់នូវទំនុកចិត្តពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា៖ សារព័ត៌មានយើងខ្ញុំចុះទៅនេះដោយយោងតាមឯកសារ ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជូនដល់ថ្នាក់ដឹកនាំបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចឈ្មោះបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំរងចាំស្វាគមន៍សាមី អោយបកស្រាយបំភ្លឺនៅពេលក្រោយៗឡើងវិញរៀងរាល់ម៉ោងធ្វើការ ការរិយាល័យនិពន្ធ Tel.088 660 6773/ 092 190 098៕
ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com