ក្រុងបាងកក៖ ការប្រកួតប្រដាល់សេរី កម្មវិធី Muay Thai Super Champ នៅប្រទេសថៃកាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា គង់ សំបូរ បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ ដេតបាំងក្លាំង ដោយផ្ដួលកីឡាករថៃឲ្យសន្លប់ក្នុងទឹកទី៣។ ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម។ ចាប់ផ្ដើមទឹកទី១ភ្លាម ទាំងកម្ពុជា និង ថៃ មិនបង្អង់យូរបានសម្រុកគ្នាខ្លាំងៗដែលបានធ្វើឲ្យការប្រកួតជក់ចិត្តមែនទែន។ ចូលដល់ទឹកទី២ សំបូរ បានវាយកីឡាករថៃឲ្យបែកឈាម ប៉ុន្តែត្រូវកីឡាករថៃប្រើកណ្ដាប់ដៃវាយឲ្យលោកអាជ្ញាកណ្ដាលរាប់វិញ។ យ៉ាងណានៅទឹកទី៣ កូនសិស្សលោកគ្រូ ជា រឹទ្ធិ បានផ្ដួលកីឡាករថៃឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង៕ ដោយៈ លោក ឡាយ សុជាតិ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា