ឡាវ និង ថៃ កំពុងបារម្ភយ៉ាងខ្លាំង! ខណៈរញ្ជួយដីទ្រង់ទ្រាយធំបានកើតឡើងនៅប្រទេសខ្លួន..!!!
បើយោងតាមភ្នាក់ងារសិក្សាស្រាវជ្រាវ អំពីការរញ្ជួយដី (EMSC)បានបញ្ជាក់ថា៖ ការរញ្ជួយដីកម្រិត៦រ៉ិចទ័រ បានវាយប្រហារនៅភាគពាយព្យ ប្រហែល២១៩គីឡូម៉ែត្រ ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានជម្រៅប្រហែល១០គីឡូម៉ែត្រ ។
តែមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិត ឬមួយក៏ខូចខាតលំនៅឋានប្រជាពលរដ្ឋ ត្រូវបានគេរាយការណ៍នៅឡើយទេ។ ប្រភព (EMSC)បានបញ្ជាក់ថា ការកក្រើកញាប់ញ័រផែនដីនេះបានធ្វើអោយញាប់ញ័ររហូតទៅដល់ចម្ងាយប្រហែល១០០ គីឡូម៉ែត្រ ពីចំណុចកណ្តាល នៃការរញ្ជួយដីនេះ ។
ប៉ុន្តែ ក្រោយមក(EMSC) បានអះអាងថា៖ ការរញ្ជួយដីនេះ ទំហំតែ ៥.៧រ៉ិចទ័រ នោះទេ ។ ដំណាលពេលជាមួយគ្នានេះដែរ នៅប្រទេសថៃ ក៏មានសេចក្តីរាយការណ៍ថា មានគ្រោះរញ្ជួយដីទំហំ៦.១រ៉ិចទ័រផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានផ្សាយថា៖ការរញ្ជួយដីនៅពេលនេះ មានជម្រៅប្រហែល១០គីឡូម៉ែត្រ និងមានចម្ងាយប្រហែល៩២គីឡូម៉ែត្រ ភាគឦសានពីទីក្រុងមឿងណាន ។
គួររំលឹកផងដែកថា៖ កាលពីខែមីនា ឆ្នាំ២០១១ មនុស្សរាប់សិបនាក់បានស្លាប់ដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា ហើយកក្រើកញាប់ញ័រដល់តំបន់ព្រំដែនជាមួយប្រទេសថៃ ននិងប្រទេសឡាវ៕
ដោយៈ ប៉ោយប៉ែត ប៉ុស្តិ៍
www.poipetpostnews.com