ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) ពលរដ្ឋនាំគ្នាភ្ញាក់ផ្អើល! ដោយសារបុរសម្នាក់ យកកាំបិតចិតបន្លែ ធ្វើអត្តឃាតខ្លួនឯងទល់មុខ (ភែរើមែកស៍) តែមិនស្លាប់.!!!
Sun,03 November 2019 (Time 01:38 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 916នាក់)


ក្រុងប៉ោយប៉ែត៖ ករណីដ៏រន្ធត់ ពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលចោមមើលឈូរឆរ ដោយសារបុរសម្នាក់ យកកាំបិតចិតបន្លែ ធ្វើអត្តឃាតខ្លួនឯងទល់មុខ (ភែរើមែកស៍) តែមិនស្លាប់ គ្រាន់តែរបួសធ្ងន់ ត្រូវបានកងកម្លាំងសន្តិសុខ កម្លាំង អាវុធហត្ថ កម្លាំងអធិការដ្ឋាននគរបាល កម្លាំងវារៈសេនាតូចការពារព្រំដែនគោកលេខ៩១១ ចុះជួយសង្គ្រោះបន្ទាន់ និងត្រូវបានលោក នួន នីគីដា ផ្នែកមនុស្សធម៌ប្រចាំក្រុងប៉ោយប៉ែត បានយករថយន្តដឹកបុរសដែលធ្វើអត្តឃាតខ្លួនឯង ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពីប៉ោយប៉ែត ដីថ្មី បន្ទាន់ផងដែល ដែលហេតុការណ៍ដ៏ស្រាវស្រើបឆ្អឹងខ្នងនេះ នៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណកាស៊ីណូផ្សាយ៥ ទល់មុខ(ភែរើមែកស៍) ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កំលាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក លេខ៩១១ បានអោយសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញបុរសនោះយកកាំបិតចិតបន្លែចាក់ចំចុងដង្ហើមខ្លួន ដើម្បីធ្វើអត្តឃាតបញ្ចប់ជីវិត សំណាងដែរមិនស្លាប់គ្រាន់របួសធ្ងន់ ខណៈភ្លាមៗនោះ មានប្រជាពលរដ្ឋភ្ញាក់ផ្អើលចោមរោមមើលឈូរឆរ ហើយកំលាំងសមត្ថកិច្ចចម្រុះ និងកលាំងសន្តិសុខ កំលាំងប្រជាការពារភូមិ ក៏បានចុះជួយសង្គ្រោះអន្តរាគមន៍ភ្លាមៗ និង ធ្វើការបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ផងដែរ ដោយរថយន្តផ្ទាល់របស់លោក នួន នីគីដា។ ជុំវិញប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ បុរសខាងលើឈ្មោះ ហួត អាយុប្រហែល ៣៤ឆ្នាំ ហើយប្រែលជាអ្នកញៀនថ្នាំ ទើបគ្រប់គ្រោងអារម្មខ្លួនឯងមិនបាន សម្រេចធ្វើអត្តឃាតបែបនេះ។ សូមបញ្ជាក់ផងដែរថា៖ ហូតដល់ម៉ោងនេះ សារព័ត៌មានយើងខ្ញុំ នៅពុំដឹងថា ក្រុមគ្រូពេទ្យអាចជួយសង្គ្រោះជីវិតបុរសនេះអោយរួចផុតពីសេចក្តីស្លាប់បានឬយ៉ាងណានោះទេ ព្រោះកន្លែងដែលចាក់ចូលនោះចំកន្លែងសំខាន់ណាស់ត្រង់ចំណុចចុងដង្ហើម៕ (រាយការណ៍ បឋមៈ) ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1172 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6484 នាក់
ខែនេះ :
22322 នាក់
3 ខែនេះ :
76941 នាក់
សរុប :
1660868 នាក់