ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រដ្ឋបាលខេត្តកំពត នឹងដោះស្រាយរឿងវិវាទដីធ្លី ទាហានកងពលលេខ១១ រវាង ប្រជាពល រដ្ឋ ស្ថិតនៅ​ភូមិ​ព្រៃ​ខ្មៅ ឃុំ​ស្រែ​ក្នុង ស្រុកស្រុកជុំគីរី ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​..!!!
Sun,13 January 2019 (Time 11:14 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 829នាក់)


ខេត្ត​កំពត ៖ នៅព្រឹកនេះផងដែល រដ្ឋបាល​ខេត្ត​កំពត បានបើកកិច្ចប្រជុំ មួយ ក្រោមអធិបតី លោក ជាវ តា​យ អភិបាលនៃ​គណៈអភិបាលខេត្ត បានអញ្ជើញ​ជា​គណៈអធិបតីភាព ក្នុងកិច្ចប្រជុំ ដោះស្រាយរឿង វិវាទដីធ្លី រវាងកងពលលេខ១១ និង​ ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ព្រៃ​ខ្មៅ ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​ ថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ​មករា ឆ្នាំ​២០១៩។ ​ ដោយមានការចូលរួម មានវត្តមាន លោកអភិបាលរងខេត្ត មេការ​បញ្ជា​ការរង​ក​ង​ពល​លេខ ១១ កងកម្លាំង​ទាំង ៣ អង្គភាព សមាជិក​គណៈកម្មាធិកា​រ​ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត រដ្ឋបាល​ស្រុក​ជុំ​គី​រី និង ប្រជាពលរដ្ឋ មានទំនាស់ដីធ្លី សរុប ចំនួន៦១​នាក់​។ ជា​លទ្ធផល លោក​ ជាវ តា​យ មានប្រសាសន៍ថា៖ លោកនឹង​រៀបចំ​កិច្ចប្រជុំ​គណ​:​ក​ម្មការ ដើម្បីដោះស្រាយ​ជូន តាម​គោលការណ៍​ឈ្នះ ឈ្នះ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​ ក្នុងរឿងករណី វិវាទដីធ្លី ដែលស្ថិតក្នុងភូមិ សាស្ត្រខាងលើ តាមសំដីប្រជាពលរដ្ឋទាំង៦១នាក់ បានបញ្ជាក់អះអាងថា៖ ដីដែលក្រុមទាហាមកឈូសឆាយ គឺជាដីដែល សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានធ្វើចំណារ សម្រាប់ផ្តល់ជូនពួកគាត់តាំងពីឆ្នាំ២០០៦ មកម្លេះ ហើយបានមានកាតរាំុរ៉ៃ គឺឆ្លងកាត់ការគ្រប់គ្រងពីសំណាក់លោកអភិបាលខេត្ត ពីជំនាន់មកហើយ។ ដោយឡែកបើតាមការលើកឡើងរបស់កងពលលេខ ១១ បានអះអាងថា៖ ការឈូសឆាយដីនេះ ជាគោលការណ៍របស់រដ្ឋបាលខេត្តកំពត ទើបពួកគេ ហ៊ានឈូសឆាយ ដោយគ្មានខ្លាចក្រែងបែបនេះ។ ​ សូមបញ្ជាក់ផងដែលថា៖ បើយោងតាមប្រសាសន៍ របស់អាជ្ញាធរគ្រប់ស្រទាប់ គឺរដ្ឋបាលខេត្តកំពត ពុំ​បាន​បញ្ជា​អោយក្រុមហ៊ុន ឬបុគ្គល​ណា​ម្នាក់ ទៅ​ឈូសឆាយ​ដី​របស់​ប្រជាពលរដ្ឋ​ ដែលស្ថិតនៅតំបន់ខាងលើនេះឡើយ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2195 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7507 នាក់
ខែនេះ :
23345 នាក់
3 ខែនេះ :
77964 នាក់
សរុប :
1661891 នាក់