ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ ៧៦១/១៩ ស.ជ.ណ ចុះថ្ងៃសុក្រ ១១ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បានចេញសេចក្តីប្រកាសជូន: -លោកឧត្តមសេនីយ៍ទោមេបញ្ជាការទិសទី ១ -លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត -លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកង រាជអាវុធហត្ថខេត្ត -លោកអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត -លោកអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ -លោកអភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ -លោកអភិបាលនៃគណៈអភិបាលស្រុកស្វាយចេក -លោកអភិបាលនៃគណៈអភិបាលស្រុកថ្មពួក ក្នុងសេចក្តីប្រកាសនេះអត្ថន័យមានដូចខាងក្រោម៖ កម្មវត្ថុ: ស្ដីពី វិធានការទប់ស្កាត់ជាបន្ទាន់ការនាំចូលមាន់រស់ដោយខុសច្បាប់ពីប្រទេសថៃ តាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យតបតាមកម្មវត្ថុខាងលើ រដ្ឋបាលខេត្តបានជម្រាបជូនដូចសព្វថ្ងៃនេះ រដ្ឋបាលខេត្តបានពិនិត្យឃើញថា នៅតាមច្រករបៀងមួយចំនួននៅតែបន្តអោយមានការនាំចូលមាន់រស់ដោយខុសច្បាប់ជាបន្តបន្ទាប់ និង មានការបង្ក្រាបពីមន្ត្រីជំនាញក្នុងខេត្ត នឹង មានការបង្ក្រាបពីក្រុមអន្តរាគមន៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ដែលត្រូវបានសារព័ត៌មានចុះផ្សាយនាពេលថ្មីៗ ដូចនេះរដ្ឋបាលខេត្ត ស្នើអស់លោកធ្វើការណែនាំជាវិធានការដល់អង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងនៅតាមច្រករបៀងទាំងអស់ ត្រូវតែបញ្ឈប់ការនាំចូលមាន់រស់ដោយខុសច្បាប់ ដែលផ្ទុយពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ អាស្រ័យហេតុនេះសូមអស់លោកជ្រាបនិងចាត់ចែងអនុវត្តអោយមានប្រសិទ្ធភាព៕ ដោយៈ ចាងហ្វាង ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
លោក ប៉ក់ ណារ៉ូន សមាជិកក្រុមលេខាសម្ដេចតេជោ នាំយកថវិការកសាង និងអំណោយទៅចែកជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅបឋមសិក្សាមង្គលរការាម... (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)
(មានវីដេអូ) ផ្ទុះហឹង្សាមួយប៉្រាវ! រវាងពលរដ្ឋនិងពលរដ្ឋរឿងទំនាស់ដីធ្លីជាង១៦០គ្រួសារ ត្រង់ចំណុច (អូរស្វាល្អិល) ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត...!!! (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)
ជនជាតិថៃ ០២ នាក់ មេក្លោងជួញដូរគ្រឿងញៀនជិត០៨គីឡូក្រាម ត្រូវបានជាប់ខ្នោះ.!!! (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)
(មានវីដេអូ) ហាងលក់ទូរស័ព្ទដៃ លី គ័ង ក្រុងប៉ោយប៉ែត មានលក់ទូរស័ព្ទដៃទំនើបទាន់សម័យគ្រប់ប្រភេទ OPPO,ViVo,Samsune,iPhone តំលៃសមរម្យ និងមានបង់រំលស់ផងដែរ (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)
មន្ទីរពេទ្យ មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី ខ្វះការយកចិត្តទុកដាក់ បណ្តាលអោយស្ត្រីសម្រាលកូនម្នាក់ស្លាប់.!!! (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា