ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រឿងធំហើយ! លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប កំពុងរងការចោទប្រកាន់ថា! បានប្រើអំណាចបង្ខំលោក ចាន់ ឈន មេឃុំស្តីទីអោយសុីញ៉េនឹងប្រថាប់ត្រា លក់ដីរដ្ឋទាំងបំពានច្បាប់.!!!
Sat,23 November 2019 (Time 02:47 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 909នាក់)


ខេត្តព្រះវិហារ៖ មានសេចក្តីរាយការណ៍មកថា៖ ទីតាំងដីសម្រាបទុកចាក់សំរាម២៥ហិចតា ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានដែលមានទីតាំងស្ថិតក្នុងភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នៈ ត្រូវបានលោក សុខ សាន្តតារាអភិបាលស្រុកឆែប ពុះជាឡូត៏លក់អោយក្រុមឈ្មួញអស់គ្មានសល់ យកលុយដាក់ហោប៉ៅខ្លួនយ៉ាងរំភើយ។ លោក ពៅ សុិញ មេឃុំឆែប១ បានអោយភ្នាក់ងារសារព័ត៌មានយើងដឹងថា៖ ដីខាងលើជាដីគ្រប់គ្រងដោយរដ្ឋ ក្រោយមកក្នុងអំឡុងឆ្នាំ២០០៨ ក៏មានការបង្កើតគណៈកម្មការ សម្រេចកាត់ដីនោះ សម្រាបចាក់សំរាមទុកជាប្រយោជន៍រួម តែមិនដឹងយ៉ាងមិចបានជាធ្លាក់លើដៃបុគ្គលទៅវិញ។ ថ្មីៗនេះមានចេញលិខិតកាន់កាប់អោយទៀតលោកបន្តថា៖ បើចង់ដឹងច្បាស់សួរទៅលោកចាន់ ឈន មេឃុំស្តីទីទើបដឹងច្បាស់ ព្រោះគេជាអ្នកចុះហត្ថលេខា។ ចំណែកលោក ចាន់ ឈន មេឃុំស្តីទីឃុំឆែប១ វិញ បានប្រាប់ក្រុមអ្នកសាពត៌មានយើងអោយដឹងថា៖ ដីខាងលើនេះ គឺពិតជាលោក សុខ សាន្តតារ៉ា អភិបាលស្រុកហ្នឹងបានលក់អោយឈ្មួញអស់ហើយថ្ងៃនោះដែរ ចៅហ្វាយស្រុករូបនេះ បានតាមលោកដល់ផ្ទះជា២ទៅ៣ដងឯណោះ ដើម្បីបង្ខំអោយរូបលោកសុីញ៉េនឹងប្រថាប់ត្រាទទួលដឹងលឺក្នុងកាលក់ដីខាងលើនោះទៀតផង។ លោកមេឃុំស្ដីទីបានបញ្ជាក់អោយដឹងទៀតថា៖ លោកប្រកែកថាមិនហ៊ានសុីញ៉េឬក៏ប្រថាប់ត្រាអោយនោះទេ ដោយលោកដឹងថាដីខាងលើនោះវាជាដីរបស់បរិស្ថាន ដែលគ្រប់គ្រងដោយរដ្ឋ តែបើលោកសុីញ៉េលោកដឹងថាខ្លួនលោកហ្នឹងខុសទៅនឹងច្បាប់ហើយ តែដោយសារតែលោក សុខ សាន្តតារ៉ា អភិបាលស្រុក បង្ខំលោកពេក ហើយថែមទាំងលោកមសុខ សាន្តតារា បានអះអាងថាមិនអីនោះទេ ស្រេចតែលើលោក ព្រោះលោកជាអ្នកទទួលខុសត្រូវទាំងអស់ទៅលើរឿងនេះ។ទើបលោកខ្ញុំ ហ៊ាន សុីញ៉េនឹងប្រថាប់ត្រាអោយទៅ។ លោក ចាន់ ឈន បន្តរទៀតថា៖ លោកមិនសុីញ៉េមិចនឹងកើតទៅ បើគេធំជាងលោកអញ្ចឹងលោកក៏ដាច់ចិត្តសុីញ៉េនឹងប្រថាប់ត្រាទាំងបង្ខំនឹងទាំងបំពានច្បាប់តាមលោក សុខ សាន្តតារ៉ា ដែលជាមេរបស់ខ្លួននោះទៅ បើមិន ដូច្នោះទេ លោកប្រឈមនឹងកាបាត់បង់តួរនាទីជាមេឃុំស្តីទីក៏អាចថាបានដែរ ដោយសារតែរឿងដី១កន្លែងនេះ។ ជុំវិញកាចោទប្រកាន់ខាងលើលោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប បានអោយក្រុមការងារយើងដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៩ នេះ ថា៖ ចំពោះដីខាងលើមិនមែនដីចាក់សំរាមទេគឺជាដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដាំអំពៅ គេមានអនុប្រយោគត្រឹមត្រូវ លោកបញ្ជាក់ថា៖ រឿងបុគ្គលមកគ្រប់គ្រងលើដីនោះ គឺខាងក្រុមហ៊ុនចិនដោះដូរជាមួយពលរដ្ឋ រីឯដីទុកចាក់សំរាមដូរទៅទីតាំងផ្សេង។ ពាក់ព័ន្ធការចោទប្រកាន់ជំុវិញករណីលក់ដីរដ្ឋខាងលើ សូមសំណូមពរទៅដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានប្រយុធប្រឆាំងអំពើពុករលួយ សូមមេត្តាស្រាវជ្រាវ ដាក់ការស៊ើបអង្កេតអោយបានស៊ីជម្រៅក្នុងរឿងនេះផងទាន បើទុកអោយមន្ត្រីរូបនេះបន្តបម្រើការងាររាជរដ្ឋាភិបាលតទៅទៀត ច្បាស់ជាយកតួនាទីខ្លួន ទៅគំរាមកំហែង អោយមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន អោយស៊ីញ៉េប្រថាប់ត្រាលក់ដីរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអស់ជាក់ពុំខានឡើយ។ សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដល់ថ្នាក់ដឹកនាំបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចឈ្មោះបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំរងចាំស្វាគមន៍សាមី អោយបកស្រាយបំភ្លឺនៅពេលក្រោយៗឡើងវិញរៀងរាល់ម៉ោងធ្វើការ ការរិយាល័យនិពន្ធ តាមរយៈលេខពីរខ្សែTel.088 660 6773/ 092 190 098៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1638 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6546 នាក់
ខែនេះ :
19767 នាក់
3 ខែនេះ :
71665 នាក់
សរុប :
1559834 នាក់