ខេត្តស្វាយរៀង៖ កម្មការនីវ័យក្មេងម្នាក់! ត្រូវឃាតករអាករសម្លាប់ចោលទាំងព្រឹកដោយដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅក្នុងរោងចក្រមួយកន្លែង ស្ថិតភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះត្រួតពិនិត្យបន្តការស្រាវជ្រាវ និង មិនអនុញ្ញាត្តិអោយក្រុមអ្នកសារព័ត៌មានចូលទៅថតផ្តិតយករូបភាពក្បែរសាកសពទេ។ ចំណែកឯទិដ្ឋភាពនៅខាងក្រៅរោងចក្រវិញមានកម្មករ កម្មការនី ប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើនកកកុញ និងរង់ចាំមើលថាតើសមត្ថកិច្ចអាចចាប់ជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់បានទេ។ ប្រភពកម្មករបម្រើការងារជាមួយជនរងគ្រោះម្នាក់បានបង្ហើបអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់ភូមិព្រៃឈើទាលមឃុំឈើទាល ស្រុកស្វាយជ្រំ ហើយកម្មការិនីរងគ្រោះនេះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលម្អគ្រប់ប្រភេទ (ធី វ៉ាយ អេឡិកទ្រិក ឯ.ក)។ ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់បានថា៖ ជាករណីឃាតកម្ម ឬជារឿងគំនុំ ស្នែហា ត្រីកោណ ឬយ៉ាងណានោះទេ៕ ដោយៈ លោក សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា