ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាជ្ញាធរស្រុកកំពង់ត្រាច បានស្ថាបនាផ្លូវមួយខ្សែ ប្រែក្លាយជាផ្លូវបេតុង ឆ្ពោះទៅកាន់សាលារៀនចិន គាក ឃួន ក្នុងទីប្រជុំជននាពេលខាងមុខនេះ...
Sun,13 January 2019 (Time 02:10 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 784នាក់)


ខេត្តកំពត ៖ ផ្លូវឆ្ពោះទៅកាន់សាលារៀនចិន គាក ឃួន ដែលធ្លាប់តែរពិបាកក្នុងធ្វើដំណើរចេញចូលនោះ ឥឡូវត្រូវបានអាជ្ញាធរស្រុក គិតគូររៀបចំស្ថាបនាឡើងវិញ ជាផ្លូវបេតុង ថែមទាំងបានរៀបចំប្រព័ន្ធលូ ទៅតាមបទដ្ឋានបច្ចេកទេសផងដែល។ នេះបើតាមការបញ្ជាក់ ពីលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវ និងការរៀបចំប្រព័ន្ធលូ ដែលក្រុមជំនាញកំពុងអនុវត្តយ៉ាងមមាញឹក នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។ លោកអភិបាលស្រុក បានអោយដឹងផងដែលថា៖ ការស្ថាបនាផ្លូវបេតុង និងការងាររៀបចំដាក់នូវប្រព័ន្ធលូ អមសងខាងផ្លូវនោះ ចាប់ពីចំណុចផ្លូវជាតិលេខ ៣៣ (ទីរួមស្រុកកំពង់ត្រាច) ចូលមកសាលារៀនចិន គាក ឃួន នេះ គឺមានប្រវែង ៥២៦ ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកអភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ទៀតថា៖ បន្ទាប់ពីរៀបចំនូវប្រព័ន្ធលូ រួចរាល់ហើយ ស្រុកនឹងចាប់ផ្តើមអនុវត្ត នូវគម្រោងផ្លូវក្រាលបេតុង នាពេលខាងមុខនេះតែម្តង ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដំណើរ ដែលបានស្នើឡើងក្នុងអង្គវេទិកាសាធារណៈថ្នាក់ជាតិកន្លងមក។ សូមបញ្ជាក់ថា៖ បន្ទាប់ពីរដ្ឋបាលស្រុកកំពង់ត្រាច បានជំរុញដល់ជំនាញរៀបចំជាប្រព័ន្ធលូធំៗ និងរៀបចំគម្រោងស្ថាបនាផ្លូវបេតុង ឆ្ពោះទៅកាន់សាលារៀនចិន គាក ឃួន នោះមក មហាជន ក៏ដូចជាបងប្អូនប្រជាពល រដ្ឋក្នុងតំបន់ ពិតជាមានមោទនភាព និងមានក្តីរីករាយឥតឧបមា ព្រោះកន្លងមកកំណាត់ផ្លូវមួយចំណិតនេះ ធ្លាប់មានជង្ហុគធំៗ ពិបាកធ្វើដំណើរ ទាំងរដូវប្រាំង និង វស្សា តែពេលនេះបបានស្ថាបនាឡើងវិញ ប្រជាពលរដ្ឋរស់នៅស្រុកកំពុងត្រាច ពេលនេះ ពិតជាអស់មានក្តីកង្វល់ដូចមុនទៀតហើយ៕ ដោយៈ វ៉ិត រិទ្ធ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1691 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7003 នាក់
ខែនេះ :
22841 នាក់
3 ខែនេះ :
77460 នាក់
សរុប :
1661387 នាក់