(មានវីដេអូ) ប្រភពបែកធ្លាយរឿង លោក វិជ្ជ វ៉ាន់ ចេសម្ចាស់ ក្លីនិក ឯ.ក.មួយដែលមានយីហោ(មន្ទីរពេទ្យសម្រាកព្យាបាល សុខា ប៉ោយប៉ែត) ដោះស្រាយលុយក្រៅប្រព័ន្ធ ជូនដល់គ្រួសារសព ៥០០០$ ដុល្លារ ដើម្បីបញ្ចប់រឿង..!!!
ក្រុងប៉ោយប៉ែត៖ 😭ស្ត្រីម្នាក់ស្លាប់ចោលកូននិងប្តីទាំងវ័យក្មេងពេលទៅព្យាបាលនៅ(មន្ទីរពេទ្យសម្រាកព្យាបាល សុខា ប៉ោយប៉ែត ឯ.ក) ដោយសារគ្រូពេទ្យ វិជ្ជា វ៉ាន ចេស ប្រើថ្នាំខុសបច្ចេកទេស និង កំពុងរងការប្ត្តឹងពីគ្រួសារសព ដេីម្បីស្វែងរកយុត្តិធម៌ក្រោយព្យាបាលធើ្វអោយស្ត្រីម្នាក់ស្លាប់ពេលបញ្ជូនដល់ មន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ។
នៅពេលថ្មីៗនេះ មន្ទីរពេទ្យខាងលើ កំពុងរងការប្តឹងពីគ្រួសារសាកសព នោះ យីហោឈ្មោះ (មន្ទីរសម្រាកព្យាបាល សុខា ប៉ោយប៉ែត) ដែលមានទីតាំងស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ និង ក្រុងប៉ោយប៉ែត គ្រប់គ្រង់ដោយលោក វិជ្ជបណ្ឌិត វ៉ាន់ ចេស និង មានតួនាទីជាមន្ត្រីពេទ្យប្រចាំការនៅសាលសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យដីថ្មីទៀតផង។
សូមបញ្ជាក់ថា៖ ស្ត្រីរងគ្រោះឈ្មោះ ទេព ចិន្តា អាយុ៤០ឆ្នាំ មុខរបរកម្មការនីបំរើការនៅរោងចក្រ នៅបំតន់ឧស្សាហ៍កម្មអូរនាង បច្ចុប្បន្ន មានទីលំនៅ រស់នៅភូមិព្រៃព្រិចសង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ដែលបានស្លាប់នៅមន្ទីរពេទ្យបង្អែកដីថ្មី កាលពីវេលាម៉ោង២៣ និង ១០ នាទី ថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៩ ក្រោយដឹកចេញពីគ្លីនិក សុខា ប៉ោយប៉ែត។
កញ្ញា ខេន ផាន់ណារស្មី អាយុ១៩ឆ្នាំ ត្រូវជាកូនបង្កេីតនៃសព បានអោយដឹងថា៖ ម្តាយរបស់នាងមានជម្ងឺរលាកច្រមុះ ហេីយជារៀងរាល់ថ្ងៃគាត់ទៅធេី្វការនៅរោងចក្រជាធម្មតា។ មុនពេលទៅសម្រាកព្យាបាលនៅ (មន្ទីរសម្រាកព្យាបាលសុខា ប៉ោយប៉ែត) នោះ ម្តាយនាងបានកោសខ្យល់ព្រោះគាត់មានអាការៈអស់កម្លាំងរកកលចង់ក្អួតម្តងៗ។
កញ្ញា រស្មី បានបន្តអោយដឹងទៀតថា៖ ម្តាយនាងបានជិះម៉ូតូទៅពេទ្យខាងលេី កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំដ៏ដែលលុះដល់ម៉ោង២២ និង ២៥ នាទី ម្ចាស់មន្ទីរសំរាកព្យាបាល សុខា ប៉ោយប៉ែត នោះ បានដឹកម្តាយនាងទៅកាន់ពេទ្យបង្អែកដីថ្មី ដេីម្បីគេចវេសពីការទទួលខុសត្រូវ ពេលទៅដល់ពេទ្យដីថ្មី អាការៈម្តាយនាងពិតជាធ្ងន់ធ្ងរណាស់ទៅហេីយ ជាហេតុធេី្វអោយម្តាយនាងដាច់ខ្យល់ស្លាប់ភ្លាមតែម្តង ។
កញ្ញា រស្មី ថា៖ ពេលនាងទៅរកម្តាយនាងបានឃេីញសេរ៉ូមចំនួន០៣កំប្លោក ដែលលោកគ្រូពេទ្យ បានដាក់បញ្ចូលអោយម្តាយ នាង និង មានការចាក់ថ្នាំតាមខ្សែសេរ៉ូម(ទ្រុស)ផងដែរ។ ចំណែកលោក ធឿន ស្រស់ អាយុ៤០ឆ្នាំត្រូវជាប្តី ស្រ្តីរងគ្រោះ បានអោយដឹងថា៖ ប្រពន្ធរបស់គាត់ពិតជាបានស្លាប់ដោយសារពេទ្យចាក់ថ្នាំខុសបច្ចេកទេសយ៉ាងពិតប្រាកដ ព្រោះមុនពេលទៅពេទ្យនោះប្រពន្ធរបស់គាត់ដេីរលេងពេញភូមិ ហាក់មិនមានអ្វីគួរអោយព្រួយបារម្ភនោះទេ ប្តីសពបន្តថា៖ គាត់និងប្តឹងម្ចាស់(មន្ទីរសំរាកព្យាបាល សុខា ប៉ោយប៉ែត) នោះទៅសមត្ថកិច្ចដេីម្បីស្វែងរកយុត្តិធម៌ជូនសពប្រពន្ធគាត់អោយខានតែបាន ពុំនោះប្រពន្ធរបស់គាត់ដែលស្លាប់បិទភ្នែកមិនជិតទេ ។
ពាក់ពន្ធ័និងករណីប្តីសពស្រ្តីរងគ្រោះចោតប្រកាន់ជុំវិញការស្លាប់អ្នកជំងឺឈ្មោះ ទេព ចិន្តានោះ លោក វិជ្ជ បណ្ឌិត វ៉ាន់ ចេស ម្ចាស់(មន្ទីរសម្រាកព្យាបាល សុខា ប៉ោយប៉ែត) បានអោយដឹងថា៖ ពិតជាមានអ្នកជំងឺឈ្មោះ ទេពចិន្តា មកសម្រាកព្យាបាលនៅគ្លីនិករបស់លោកមែន។ លោកគ្រូពេទ្យដដែលថា៖ តាមការសន្និដ្ឋានបឋមៈ របស់លោកនោះ អ្នកជំងឺមានបញ្ហាខួរក្បាលធ្ងន់ធ្ងរ ហេីយសំរាកព្យាបាលបានតែមួយភ្លេតក៏បញ្ជូនចេញ លោកវិជ្ជបណ្ឌិតនិយាយរបៀបស្ទាក់ស្ទេី ហេីយក៏បិទទូរសព្ទ័តែម្តងទៅ ។
លោក កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងនៅថ្ងៃទី២១ វិច្ឆិកា ២០១៩ ថា (មន្ទីរសម្រាកព្យាបាល សុខា ប៉ោយប៉ែត) ហ្និងដូចជាមិនធ្លាប់លឺឈ្មោះនោះទេ លោកថា ពាក់ព័ន្ធនិងលិខិតអនុញ្ញាតអាជីវកម្ម មានតែចក្រចេញចូលតែមួយក្រុងប៉ោយប៉ែតទេ ដែលមានសិទ្ធិ អនុញ្ញាតច្បាប់អោយបើកជីវកម្មនោះចំណែកខាងលោកមិនមានសិទ្ធិដូចមុនទៀតឡើយ ព្រោះច្បាប់ថ្មីគេផ្តល់សិទ្ធិអោយអាជ្ញាធរជាអ្នកសម្រេច ។
សូមបញ្ជាក់បន្ថែមៈ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ២០១៩ នេះ កូនស្រី ស្ត្រីរងគ្រោះ ឈ្មោះ ខេន ផាន់ណារស្មី បានអោយដឹងថា៖ ក្រោយម្តាយនាងបានស្លាប់ គឺខាងសាច់ញាតិបានប្រតិកម្ម ហើយបានទារសំណងពីគ្រូពេទ្យជាទឹកប្រាក់ចំនួន ១០០០០ ដុល្លារ តែខាងពេទ្យបានអង្វរគ្រួសារសព ទើបព្រមទទួលសំណងចំនួន៥០០០ដុល្លារ ដើម្បីបញ្ចប់រឿង នាងបន្តថា៖ ថវិកានេះនិងចាត់ចែងធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ របស់អ្នកម្តាយនាង ដើម្បីអោយគាត់បានទៅកាន់សុគតិភព។
បើយោងប្រភព ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ព្រៃព្រិច ក្បែរផ្ទះស្ត្រីដែលស្លាប់ បាននាំគ្នារិះគន់ថា៖ (មន្ទីរសម្រាកព្យាបាល សុខា ប៉ោយប៉ែត) អាងតែមានលុយដោះស្រាយក្រៅប្រព័ន្ធ ត្រឹមតែ ៥០០០ ដុល្លារ ដើម្បីបញ្ចប់រឿង គ្មានទោសទេអី តើ ច្បាប់ប្បញ្ញត្តិរដ្ឋធម្មនុញ្ញ នីតិរដ្ឋ មានយុត្តិធម៌ ចំពោះអ្នកស្លាប់ ដោយសារ គ្រូពេទ្យព្យាបាលខុសបច្ចេកទេស ដែលឬទេ? ឬមួយលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅតែបន្ត បណ្តែតបណ្តោយ អោយម្ចាស់គ្លីនិកឈ្មោះ(មន្ទីរសម្រាកព្យាបាល សុខា ប៉ោយប៉ែត) បើកអាជីវកម្ម ព្យាបាលអ្នកជំងឺតទៅទៀត ហើយបើចឹងមេននោះ មិនដឹងជាប្រជាពលរដ្ឋចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ រងគ្រោះស្លាប់ជាបន្តបន្ទាប់ ប៉ុន្មាននាក់ទៀតនោះទេ ដោយសារតែស្នាដៃស្រពិចស្រពិលរបស់ លោក វិជ្ជបណ្ឌិត វ៉ាន់ ចេស រូបនេះ៕
ដោយៈ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
www.poipetpostnews.com