ខេត្តស្វាយរៀង៖ បុរសដែលអារ.ក.សង្សារសម្លាប់ ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹក នៅខាងកើតរោងចក្រ ធីវ៉ាយ ផលិតអំពូលភ្លើងលម្អគ្រប់ប្រភេទ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ដែលឃាតកម្មអារ.ក.យ៉ាងសាហាវ សម្លាប់កម្មការនីម្នាក់ក្នុងថ្លុកឈាម ដែលធ្វើការនៅរោងចក្រ ធីវ៉ាយ ផលិតអំពូលភ្លើង កាលម្សិលមិញ។ បើតាមការអះអាងរបស់ប្អូនប្រុស សាកសព បានបញ្ជាក់ប្រាប់ថា៖ សពនេះពិតជាបងប្រុស និងជាជនសង្ស័យដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនម៉ែន ក្នុងករណីអា.ក.សម្លាប់សង្សាររបស់ខ្លួនពិតប្រាកដមែន។ សូមបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ នាង ក្រឹម មានទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា៖ ជនសង្ស័យជាឃាតករ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់នារីជាសង្សារហើយ បានមកលាងខ្លួននៅស្រះនេះ ប្រហែលជាកំពុងលាង សម្អាតដៃជើង ក៏រអិលធ្លាក់ចូលស្រះទឹកនេះលង់ស្លាប់តែម្តង ព្រោះឃើញមានមួក កាបូបរបស់ជនសង្ស័យនៅលើគោក ហើយនៅលើខ្លួនសព ក៏មិនមានស្លាកស្នាមអ្វីដែរ សមត្ថកិច្ចបានអោយដឹងថា ស្រះទឹកនេះ មានជម្រៅណាស់ ព្រោះជាស្រះដែលគេកាយ។ បច្ចុប្បន្នៈ សាកសពជនសង្ស័យ ត្រូវបានសមត្ថកិច្ច ប្រគល់អោយទៅសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ លោក សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
លោក ប៉ក់ ណារ៉ូន សមាជិកក្រុមលេខាសម្ដេចតេជោ នាំយកថវិការកសាង និងអំណោយទៅចែកជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅបឋមសិក្សាមង្គលរការាម... (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)
(មានវីដេអូ) ផ្ទុះហឹង្សាមួយប៉្រាវ! រវាងពលរដ្ឋនិងពលរដ្ឋរឿងទំនាស់ដីធ្លីជាង១៦០គ្រួសារ ត្រង់ចំណុច (អូរស្វាល្អិល) ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត...!!! (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)
ជនជាតិថៃ ០២ នាក់ មេក្លោងជួញដូរគ្រឿងញៀនជិត០៨គីឡូក្រាម ត្រូវបានជាប់ខ្នោះ.!!! (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)
(មានវីដេអូ) ហាងលក់ទូរស័ព្ទដៃ លី គ័ង ក្រុងប៉ោយប៉ែត មានលក់ទូរស័ព្ទដៃទំនើបទាន់សម័យគ្រប់ប្រភេទ OPPO,ViVo,Samsune,iPhone តំលៃសមរម្យ និងមានបង់រំលស់ផងដែរ (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)
មន្ទីរពេទ្យ មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី ខ្វះការយកចិត្តទុកដាក់ បណ្តាលអោយស្ត្រីសម្រាលកូនម្នាក់ស្លាប់.!!! (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា