ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខឹងប្រពន្ធរត់ចោល! ប្តីខលហៅអោយមករួមរស់ជុំគ្នាវិញមិនមក ប្តីតូចចិត្តចង់.ក បញ្ចប់ជីវិតបានសម្រេច.!!!
Mon,25 November 2019 (Time 12:39 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 980នាក់)


ក្រុងប៉ោយប៉ែត៖ មានករណីភ្ញាក់ផ្អើលរំលងអាទ្រាធ បុរសម្នាក់តូចចិត្តនិងប្រពន្ធខ្លាំង ខលហៅអោយមករួមរស់ជុំគ្នាវិញមិនមក ប្តីតូចចិត្តចង់.ក បញ្ចប់ជីវិតខ្លួនបានសម្រេច ដោយយកក្រមាពណ៌ ក្រហម ចង.ក ក្នុងបន្ទប់ទឹក ជាន់ទីមួយ ក្នុងអគារកំពស់៨ជាន់ទើបសាងសង់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០១យប់រំលងអាទ្រាធ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ យោងតាមប្រភពបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ ពឿន ប៉ុន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិក្រឹង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ បើយោងតាមសមត្ថកិច្ចបានអោយដឹងថា៖ មូលហេតុជនរងគ្រោះសម្រេចចង.ក ដោយសារឈ្លោះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធបានរត់ទៅស្រុកប្រហែល១អាទិត្យហើយ។ ប្រភពពីជាងសំណង់ធ្វើការជុំគ្នាបានអោយដឹងថា៖ មុនកើតហេតុជនរងគ្រោះ បានខលទូរស័ព្ទអោយប្រពន្ធត្រលប់មកវិញ តែប្រពន្ធជនរងគ្រោះ មិនយល់ព្រមត្រលប់មកទេ ទើបជនរងគ្រោះខឹងហើយបានផឹកស្រាជាមួយក្រុមការងារសំណង់ដូចគ្នា ស្រវឹងបន្ទាប់មកបានលួចទៅចង.ក ស្លាប់ទៅ ក៏មានការភ្ញាក់ផ្អើលនៅវេលាម៉ោង១យប់ ទើបរាយការណ៍ជូនសមត្ថកិច្ច។ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួច ក្រោយកើតហេតុរួច សមត្ថកិច្ចបានទំនាក់ ទំនងទៅគ្រួសាររបស់ជនរងគ្រោះ ហើយប្រពន្ធជនរងគ្រោះបានមកដល់កន្លែងកើតហេតុនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ដើម្បីផ្តល់ព័ត៌មានបន្ថែមជូនសមត្ថកិច្ច និងប្រគល់សពប្តីអោយប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងវត្តស្រះត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2258 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7570 នាក់
ខែនេះ :
23408 នាក់
3 ខែនេះ :
78027 នាក់
សរុប :
1661954 នាក់