(សូមទស្សនាវីដេអូ) ស្រាក្លែងក្លាយម៉ាគរគោក! សមត្ថកិច្ចប្រឆាំងបទល្មើសទើបតែបង្ក្រាប ជាពិសេសតូបលក់ស្រាមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត.!!!
ក្រុងប៉ោយប៉ែត៖ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ដោយមានការសម្របសម្រួលពីព្រះរាជ្ញាអមសាលាដំបូងខេត្ត ចុះបង្ក្រាបទីតាំងផ្ទះបើកកន្លែងលក់ស្រាក្លែងក្លាយ ដែលមានយីហោ(តុលាមានលក់ស្រាគ្រប់ប្រភេទ)បង្កការភ្ញាក់ផ្អើលពេញទីក្រុងប៉ោយប៉ែត។
បញ្ជាក់ៈ ទីតាំងលក់ស្រាក្លែងក្លាយ នៅត្រង់ចំណុច ឈាង សាលារៀន (ព្រហ្មនិម្មិត ជិតផ្លូវបត់ចូល ខេវ័ន្ត) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលលក់ស្រាក្លែងបន្លំម៉ាកសញ្ញា"កម្មសិទ្ធបញ្ញា ក្រុមហ៊ុន Penfolds Bin2 Bin8 Bin707 Bin128 Bin407 Bi389" ដែលការចុះបង្ក្រាបនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន (Penfolds) ដែលជាក្រុមហ៊ុនផ្តាច់មុខធំជាងគេនៅកម្ពុជា ធ្វើឡើងនៅវេលាម៉ោង០៣និង៥០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការចុះបង្ក្រាបទីតាំងផ្ទះលក់ស្រាក្លែងក្លាយ ដែលជាប្រភេទស្រាដប ក្នុង១ដប ដែលមានតំលៃ ៣០០០B បីពាន់បាតជាង ឯណោះ សមត្ថកិច្ចជំនាញបានអោយ (សារព័ត៌មាន ប៉ោយប៉ែតប៉ុស្តិ៍) យើងខ្ញុំដឹងយ៉ាងច្បាស់ថា៖ ម្ចាស់ទីតាំងលក់ស្រាក្លែងក្លាយមានឈ្មោះដូចខាងក្រោមៈ
ទី១-ឈ្មោះ ថៃ ម៉ាឡា(ហៅតុលា)ភេទប្រុស អាយុខ្ទុង២០ជាង ជាម្ចាស់ទីតាំងលក់ស្រា។
ទី២-ឈ្មោះ សេន សាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករ។
សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអោយដឹងពីប្រភេទស្រាដបក្លែងក្លាយមាន
ផលិត វេចខ្ចប់ ស្រាក្រហម ក្លែងបន្លំម៉ាក សញ្ញា (Penfolds) មានស្រាចំនួន២៤៨កេស=១៤៨៨ដប។
-ស្រាក្រហម88 ចំនួន១៣២=១៥៨៤ដប
-សំបកប្រអប៩៣ដុំ=៩៣០សន្លឹក
-ស្ទីកឃើរ៥២ដុំ=៥២០០សន្លឹក
-សំបកកេស៤០០ដុំ=១០០០០កេស
ដែលជាស្រាផលិតក្លែងក្លាយ(កម្មសិទ្ធបញ្ញា)
សមត្ថកិច្ចជំនាញបានអោយដឹងទៀតថា៖ ទីតាំងផលិត វេចខ្ចប់ ស្រាក្រហម រាប់ពាន់ដបខាងលើនេះ មានតែមពន្ធអាករគយរដ្ឋករក្រសួង គឺគុបពីចំលងក្លែងបន្លំរាប់ពាន់តែមសន្លឹកទៀតផងដើម្បីបិតកេសស្រាក្លែងក្លាយ។
បច្ចុប្បន្នៈ សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដកហូតវត្ថុតាង និង ម្ចាស់ផ្ទះលក់ស្រាក្លែងក្លាយខាងលើ ពីនាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជុំវិញវិញករណីបង្ក្រាបទីតាំងលក់ស្រាក្លែងក្លាយដ៏ធំខាងលើ ដែលហ៊ានរំលោភ (កម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុន ស្រាក្រហម អែតហ្វូត Penfolds)។ ប្រជាពលរដ្ឋរស់នៅក្នុងប៉ោយប៉ែត រងចាំមើលចំណាត់ការ របស់សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និង ខេត្ត មានវិធានការបង្ក្រាបទីតាំងផ្សេងៗទៀតដែលដាក់តាំងលក់ស្រាក្លែងក្លាយបន្តទៀតដែលឬទេនៅក្រុងប៉ោយប៉ែត? ឬមួយបង្ក្រាបបានតែទីតាំងមួយដែលចែកចាយខាងលើនេះ! ឬយ៉ាងណា?សូមរងចាំមើលនូវចំណាត់ការរបស់សមត្ថកិច្ចជំនាញបន្តនៅវគ្គក្រោយទៀត៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គែហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com