ខេត្តមណ្ឌលគិរី ៖ បើយោងតាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បបានអោយដឹងថា៖ រយៈពេលប្រមាណមួយខែកន្លងទៅនេះ មេឈ្មួញ សឹង សំអុល ដែលមានងារជាឧកញ៉ា ហើយជាមន្ត្រីកងរាជអាវុធហត្ថផងនោះ ដឹកជញ្ជូនឈើចេញទៅស្រុកយួន រាប់សិបរថយន្តយីឌុប និងរថយន្តប្រភេទវ៉េអង ដោយគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។ ប្ប្រភពបានអោយដឹងទៀតថា៖ ឈើទាំងនោះត្រូវមេឈ្មួញ សឹង សំអុល កាប់ដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃ ភ្នំព្រេច តំបន់អន្ទ្រង តំបន់ដែនជម្រកសត្វព្រៃ ស្រែពក និងព្រៃអភិរក្ស ព្រៃសហគមន៍ ក្នុងស្រុកកោះញែក។ ចំណែកប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី លោក សុង ឃាង និងមេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភគ៌ ព្រមទាំងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ត្រូវបានគេដឹងថា៖ ជាអ្នកសម្រប សម្រួលអោយមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំការនៅតំបន់ខាងលើនោះ ធ្វើការបង្ក្រាបឡើយ។ ប្រភពដ៏ដែលថា៖ ព្រោះមានការស្និទ្ធស្នាលនិងមេឈ្មួញ សឹង សំអុល ហើហើយបានបង្ហើបអោយដឹងទៀតថា៖ ទោះបីនៅក្នុងទីតាំងដីសម្បទានក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ និងទីតាំងក្រុមហ៊ុន លឹមរ៉ូយ៉ាល់ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្ម តទៅទៀតក៏ដោយ ក៏មេឈ្មួញ សឹង សំអុល រូបនេះ នៅតែមានឈើដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងរលូនដ៏ដែល ប្ប្រភពបានអោយដឹងទៀតថា៖ រយៈពេលមួយខែកន្លងទៅនេះ មេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើតាមរថយន្តធុនធំរាប់សិបគ្រឿង ចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ និងច្រកព្រំដែន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬ សមត្ថកិច្ចពាក់ព័ន្ធរូបណាហ៊ានបង្ក្រាបនោះទេ ជាញឹក ញាប់មេឈ្មួញ សឹង សំអុល តែងមានខ្នង បង្អែក យ៉ាងរឹងមាំដើម្បី ដឹកជញ្ជូនឈើ ចេញទៅលក់នៅស្រុកយួន ដល់គោលដៅយ៉ាងសុខស្រួល។ ហើយបើយោងតាម សារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន បានចុះផ្សាយរិះគន់ចំៗថា៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ ទុកអោយឈ្មួញធំៗបំផ្លាញព្រៃឈើ ក្នុងស្រុក កោះញែក យ៉ាងគឃ្លើន។ហើយបើយោង តាមប្រសាសន៍ សម្តេចក្រឡាហោមម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ធ្លាប់ព្រមានម្តងរួចមកហើយ កាលពីប៉ុន្មានខែមុនមក ទៅលើលោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី ថា៖ មិនបានទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង និង ប្រឈម ដកតំណែងផងដែល៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា